តម្លៃនៃឱកាសនឹងធ្វើឱ្យអ្នកភ្ញាក់ខ្លួន ​ក្រោយពីដឹងរឿងមិត្តភក្តិ២នាក់ ក្នុងចំណោម៥នាក់ ​ដែលធ្វើឱ្យ Mark Zuckerberg ជោគជ័យក្នុងបណ្តាញសង្គមហ្វេសប៊ុក

ថ្ងៃនេះចង់និយាយតិចទាក់ទងនឹងឱកាស ! អ្នកទាំងអស់គ្នាមានបានដឹងអត់ថា ១៥ ឆ្នាំហើយដែលពិភពលោកបានស្គាល់ និង លេងបណ្តាញសង្គម ដ៏ផ្ទុះកក្រើកពិភពលោក គឺ facebook ដែលបង្កើតដោយស្ថាបនិកជនជាតិអាមេរិក ឈ្មោះ Mark Zuckerberg។

កាលដំបូងឡើយលោកបាន ហៅមិត្តភិក្តិលោក ៥ នាក់ដើម្បីពិភាក្សាពីគំរោងបង្កើត facebook នៅក្នុងបន្ទប់របស់លោកនៅឯ Havard។

67840212_2985852638152220_314332597511520256_n

#លទ្ធផល

មានតែមិត្ត ២ នាក់ប៉ុណ្ណោះដែលយល់ព្រមទៅជួបគាត់ និង ទទួលបង្កើតគំរោង facebook នេះឡើង។ ដូចនេះ មនុស្ស ២ នាក់ដែលព្រមដើរផ្លូវជាមួយ Mark Zuckerberg សព្វថ្ងៃក្លាយជា មហាសេដ្ឋី ទាំងអស់គ្នា។

អ្នក ២ នាក់នោះមានឈ្មោះ Dustin Moskovitz បច្ចុប្បន្នមានទ្រព្យសម្បត្តិ 6.5 ពាន់លានដុល្លារ ។


Mark Zuckerberg Dustin Moskovitz

និងមិត្តម្នាក់ទៀតមានឈ្មោះថា Eduardo Saverin បច្ចុប្បន្នមានទ្រព្យសម្បត្តិ 3.4 ពាន់លានដុល្លារ។

9940634050

#ចំណាំ៖ ពេលដែលមានមិត្តរបស់អ្នកចង់ពិភាក្សាជំនួញ ការងារ ឬ ការរកស៊ីអ្វីមួយ , ចូរ ស្តាប់ បើកចិត្តគំនិតរបស់អ្នក , បើគេមករកអ្នក គេប្រាកដជាគិតថាអ្នកជាមនុស្សដែលអាចទៅមុខ រួមដំណើរជាមួយគេបាន៕

ប្រែសម្រួលដោយ៖ អិន ដារ៉ាឆានី