សាកល្បងវីធីសាស្រ្តនេះសម្រាប់អ្នកមមាញឹកការងារខ្លាំងមានសុខភាពល្អ

សុខភាពរបស់អ្នកមានទំនាក់ទំនងជិតស្និទ្ធបំផុតទៅនឹងជោគជ័យផ្ទាល់ខ្លួន និងក្នុងវិជ្ជាជីវៈរបស់អ្នក។ វាពិតជាលំបាកណាស់ក្នុងការធ្វើការងារអ្វីមួយអោយបានល្អដោយសមត្ថភាពណាមួយប្រសិនបើអ្នកមិនបានថែទាំរាងកាយឱ្យបានត្រឹមត្រូវ។ នៅពេលអ្នកថែរក្សាខ្លួនប្រាណអ្នកបានល្អបំផុតនោះអ្នកនឹងមានអារម្មណ៍ស្រស់ថ្លាដែលវាធ្វើឱ្យអ្នកក្លាយជាមនុស្សដែលមានផលិតភាពប្រកបដោយភាពច្នៃប្រឌិត និងមានសមត្ថភាពខ្ពស់។ ប៉ុន្តែបុគ្គលជោគជ័យភាគច្រើនគេមិនបានយកចិត្តទុកដាក់លើសុខភាពរបស់ពួកគេទេដែលពួកគេកំពុងធ្វើការដែលពួកគេស្រលាញ់និងប្រឹងប្រែងលើការងារច្រើនហួសកម្រិតដើម្បីសម្រេចគោលដៅ។ តើធ្វើយ៉ាងណាដើម្បីអោយរាងកាយមានសុខភាពល្អទោះបីជាមានភាពមមាញឹកនឹងការងារ? ខាងក្រោមនេះគឺជាចម្លើយ៖

Office 620822_960_720

© Pixabay

 

១. គិតបែបប្រឌិតញាណ

វាអាចមានវិធីជាច្រើនដើម្បីច្នៃអោយចេញជាលំហាត់ប្រាណនៅកន្លែងធ្វើការ។ អ្នកអាចចតឡានអោយឆ្ងាយពីច្រកចូលធ្វើការហើយដើរមក ឡើងជណ្តើរជើង ឬអាចកាច់ក្បាលពោះ ឬក៏ហាត់យ៉ូហ្គាមួយភ្លេតក្នុងការិយាល័យរបស់អ្នក។ អ្នកក៏អាចរកដៃគូហាត់ប្រាណជាមួយគ្នាបានដែរហើយវាផ្តល់ផលប្រយោជន៍ដល់អ្នកច្រើនណាស់ ។ ការជួបជាមួយមិត្តភក្តិហាត់ប្រាណដូចជា លេងតេនីសវាមិនត្រឹមតែផ្តល់សេចក្តីទុកចិត្តអោយគ្នាទេ វាថែមទាំងបំបាត់ភាពតប់ប្រមល់ផងដែរ។ ចូរជ្រើសរើសប្រភេទកីឡាណាដែលលេងមិនងាយនឿយហត់ នោះវានឹងធ្វើអោយអ្នកមានអារម្មណ៍សប្បាយ និងមានថាមពល។

សូម្បីតែការផ្លាស់ប្តូរតិចតួចដូចជាការបង្កើនចំនួនជំហានប្រចាំថ្ងៃរបស់អ្នកដោយយកជណ្តើរឬចំណតរថយន្តឆ្ងាយពីច្រកចូលអាគាររបស់អ្នកអាចធ្វើអោយសុខភាពទូទៅរបស់អ្នកមានភាពប្រសើរឡើង។ ចិត្តគំនិតដែលការហាត់ប្រាណត្រូវតែខ្លាំងដើម្បីឱ្យមានបញ្ហាគឺមានគ្រោះថ្នាក់។ ផ្តោតអារម្មណ៍ជំនួសឱ្យការផ្ទុះដែលតូចនិងសកម្មចូលក្នុងថ្ងៃរបស់អ្នក។

២. កុំភ័យជាមួយអាហារចម្អិនភ្លាម

ម្ហូបអាហារដែលធ្វើខ្លួនឯងនៅផ្ទះជាមួយគ្រឿងផ្សំស្រស់ៗតែងតែអាហារសុខភាពប៉ុន្តែវាមិនតែងតែអាចធ្វើទៅបានទេ។ ជាសំណាងដែលយើងរស់នៅក្នុងពេលវេលាដែលអ្នកអាចញ៉ាំអាហារក្លាសេនិងមីក្រូវ៉េវដែលមានតុល្យភាព ។ ដោយសារតែអ្នកមិនអាចរៀបចំអាហារដែលធ្វើអោយមានសុខភាពល្អមួយសប្តាហ៍មិនមែនមានន័យថាអ្នកត្រូវដាច់ឆ្ងាយពីរបបអាហារទាំងនោះ ដោយញ៉ាំតែអាហារសម្រន់នោះទេ។ ស្តុកទុកនូវបន្លែស្រស់ក្នុងទូរទឹកកក ហើយរក្សាទុកអាហារសម្រន់ដែលមានសុខភាពល្អនៅក្នុងថតតុរបស់អ្នក។


៣.​ ធ្វើការស្រាវជ្រាវរបស់អ្នក

មានប្រភពធនធានជាច្រើនសម្រាប់ការហាត់ប្រាណ និងរបបអាហារដែលសមស្របនឹងពេលវេលានិងថវិកា។ នៅក្នុងយុគសម័យទូរគមនាគមន៍ និងការងារដែលអាចធ្វើពីផ្ទះបានជីវិតរបស់មនុស្សគ្រប់គ្នាមើលទៅខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។ សុខភាពគឺជាប្រធានបទដែលត្រូវបានគេបន្តរពិភាក្សា ប៉ុន្តែវាក៏មានវិធីផ្សេងៗជាច្រើនដើម្បីរក្សារាងកាយរបស់អ្នកអោយមានដំណើរការល្អ។ ទោះបីជាអ្នកមិនសូវមានគម្រោងក្នុងការរៀបចំ ជ្រើសរើសអាហារសុខភាពនិងការហាត់ប្រាណក្នុងជីវិតប្រចាំថ្ងៃក៏ដោយ ក៏អ្នកប្រហែលជាមានវិធីច្រើនទៀតដែលអ្នកអាចអភិវឌ្ឍន៍សុខភាពអ្នកបានដែរ។ ចូរបន្តការអាន និងស្វែងយល់ពីការសិក្សាស្រាវជ្រាវអំពីសុខភាព ការលំហាត់ប្រាណ និងនិន្នាការទាក់ទងរបបអាហារ។

៤.​ កុំភ្លេចពីសុខភាពផ្លូវចិត្តរបស់អ្នក

សុខភាពមិនមែនគ្រាន់តែទាក់ទង និងជាទ្រឹស្តីផ្នែករាងកាយប៉ុណ្ណោះទេ។ សុខភាពផ្លូវចិត្តជាពិសេសសម្រាប់យើងដែលមានកាលវិភាគគឺជាសមាសធាតុសំខាន់បំផុតនៃសុខភាពទូទៅដែលភាគច្រើនត្រូវបានគេមើលរំលងជាញឹកញាប់។ យើងទាំងអស់គ្នាដឹងអំពីសារៈសំខាន់នៃការគេងលក់ស្កប់ស្កល់នៅពេលយប់ហើយ ពេលវេលាសម្រាកប្រចាំថ្ងៃក៏សំខាន់ណាស់ដូចគ្នា។ សូមទុកពេលឱ្យចិត្តរបស់អ្នកបានសម្រាក និងកម្សាន្តខ្លះផង វាដូចជាការធ្វើសមាធិដែល ការអានសៀវភៅ ឬការសរសេរអត្ថបទផ្សេងៗ។ ទុកពេលអោយខួរក្បាលសម្រាក និងបង្កើតគំនិតថ្មីៗ ដើម្បីអោយ ធានាថាអ្នកមិនតែងតែប្រញាប់ប្រញាល់ពីការងារមួយទៅការងារមួយទៀត។

៥. សម្រួលការងារដោយប្រើធនធានដទៃ

ស្ត្រេសគឺជាការដាស់តឿនមួយ។ ប្រសិនបើអ្នកមានការងារច្រើនពេកដែលធ្វើអោយអ្នកមិនមានពេលដើម្បីមានសុខភាពនោះអ្នកត្រូវពិនិត្យមើលអាទិភាពការងាររបស់អ្នក។ តើអ្នកអាចលះបង់ការងារខ្លះឬមានអ្វីខ្លះអាចជំនួសការងារអ្នក? កាត់បន្ថយការងារមួយចំនួនដោយ យកខោអាវអោយគេបោកគក់ ឬជួលអ្នកសំអាតផ្ទះម្តងក្នុងមួយខែអាចសន្សំពេលវេលាដ៏មានតម្លៃរបស់អ្នកយ៉ាងច្រើន។ ឬប្រហែលជាអ្នកអាចបែងចែកនឹងសម្រួលការងារមួយចំនួនឱ្យមានតុល្យភាពឡើងវិញ។ ប្រហែលជាដល់ពេលដែលត្រូវផ្ទេរការទទួលខុសចំនួនទៅជំនួយការរបស់ឬអ្នកដែលទុកចិត្តដើម្បីជួយកាត់បន្ថយការងារខ្លះ។ មើលពីការងារណាដែលអ្នកគិតថាអាចលៈបង់បានដើម្បីទុកចន្លោះពេលអោយអ្នកបានថែរក្សាសុខភាពផង។

ប្រែសម្រួល Geo

ត្រួតពិនិត្យ Rey & Serpent​

ប្រភព Sucess