ពូកែហៅ ​«អាខ្មៅ » ពេក! ​ដណ្តឹងយកជាប្រពន្ធម្តងមើល ​កុំឱ្យខ្លាំងទៀត! ​

ភ្នំពេញ៖ ​ថ្មីៗនេះ ​រឿងរ៉ាវស្នេហារបស់គូស្នេហ៍មួយគូ គួរឱ្យចាប់អារម្មណ៍  បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករំភើប ​ភ្ញាក់ផ្អើល ​លាយឡំនឹងភាពអស់សំណើចផងដែរ។ ដោយការពីមុន ខាងស្រីបានប្រើពាក្យបន្តុះបង្អាប់ខាងប្រុសថា ​«អាខ្មៅ» ​តែក៏បានប្រែ ក្លាយជាចំណងស្នេហា​  រហូតឈានដល់ភ្ជាប់ពាក្យ ក្លាយជាគូដណ្តឹងនឹងគ្នា ។

ដោយគណនីហ្វេសបុកមួយឈ្មោះថា  ជី មិញ បានបង្ហោះរូប អមជាមួយខ្លឹមសារថា ៖  « នេះហើយលទ្ធផលហៅមនុស្សប្រុស អាខ្មៅ ឱ្យរៀងថ្ងៃក្រោយកុំឱ្យហៅគេផ្ដេសផ្ដាសទៀត» ។

ស្នេហាដ៏គួរឱ្យចាប់អារម្មណ៍មួយនេះ ​ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកសុទ្ធតែអស់សំណើច  លាន់មាត់សរសើរថា ​នេះពិតជាគូពិតរបស់គេមែន ​ហើយក៏ជារឿងស្នេហាដ៏សែនចម្លែក និងផ្អែមល្ហែមមួយដែរ ​រហូតរូបភាពអ្នកទាំង២ត្រូវបានគេចែករំលែករាប់ពាន់ពេញបណ្តាញសង្គមហ្វេសប៊ុកថែមទៀត៕

Photo_2019 08 13_13 55 08

Ss23


េរ៣៤

Sdewt 1

436 5