តិចនិច ៦យ៉ាងជួយកាត់បន្ថយអារម្មណ៍ភ័យមុន ការប្រលងបាក់ឌុប

ជារៀងរាល់ឆ្នាំមានសិស្សានុសិស្សក៏ដូចជាបេក្ខជនជាច្រើននាក់ដែលត្រូវលាភាពជាសិស្សវិទ្យាល័យដើម្បីក្លាយជានិស្សិតដែលបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យនីមួយៗតាមចំណង់ និងតាមបំណងប្រាថ្នារៀងៗខ្លួន។ យ៉ាងណាមិញបេក្ខជនដែលជិតដល់ថ្ងៃប្រលង មធ្យមសិក្សាទុតិយភូមិហៅកាត់ថា បាក់ឌុប នោះដោយជាទូទៅការប្រលងនេះត្រូវបានប្រព្រឹត្តឡើងនៅក្នុងខែសីហាជារៀងរាល់ឆ្នាំ។

បេក្ខជនតែងតែមានអារម្មណ៍មួយបានលេចឡើងស្ទើរតែចំពោះគ្រប់គ្នានោះគឺ អារម្មណ៍ភ័យ។ ហេតុអ្វីបានជាបេក្ខជនមានអារម្មណ៍ថាភ័យ ?តើធ្វើបែបណាដើម្បីកាត់បន្ថយការភ័យខ្លាចចំពោះការរង់ចាំថ្ងៃប្រលងបាក់ឌុប​ ?

ខាងក្រោមនេះជាតិចនិចកាត់បន្ថយការភ័យក្នុងអារម្មណ៍អ្នក៖

១. ត្រូវចេះគ្រប់គ្រងអារម្មណ៍៖

កៀកជិតដល់ថ្ងៃប្រលងពិតណាស់ប្រាកដជាមានអារម្មណ៍ច្របូកច្របល់ ធ្វើអ្វីមិនត្រូវ​ ដូច្នេះយើងត្រូវចេះគ្រប់គ្រង់អារម្មណ៍ខ្លួនឯងឲ្យបាននឹងធឹង។

 

Woman 3053492_1280

២. មិនបង្ខំខ្លួនឯងឲ្យរៀនច្រើមុខវិជ្ជាក្នុងពេល១ថ្ងៃ៖

កៀកថ្ងៃប្រលងមិនត្រូវបង្ខំខ្លួនឯងឲ្យហួសហេតុនោះទេ​ ដែលអាចនាំឲ្យសុខភាពរាងកាយចុះខ្សោយ ។

Studying 951818_1280

៣. ត្រូវមានភាពជឿជាក់លើខ្លួនឯង៖

ការជឿជាក់លើខ្លួនឯងគឺពិតជាសំខាន់ណាស់ដែលជាកត្តាជំរុញនិងលើកទឹកចិត្តខ្លួនឯងឲ្យកាន់តែមានទំនុកចិត្តថែមទៀត។


៤. ​កុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក

ការដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ជាហេតុនាំឲ្យបង្កើតឲ្យមានភាពមិនប្រាកដប្រជាចំពោះខ្លួនឯង ហើយកាន់តែបង្កជាអារម្មណ៍ងាករេ។

៥. ការថែរក្សាសុខភាព៖

មុននឹងចេញប្រយុទ្ធចាំបាច់ត្រូវតែថែសុខភាពឲ្យបានល្អ ជាពិសេសពិសាអាហារណាដែលសម្បូរថាមពល និង ជួយដល់ការចងចាំ។

Aqua 3445987_1280

៦. គេងឲ្យបានគ្រប់គ្រាន់៖

ជិតដល់ថ្ងៃប្រលងប្រាកដជាមានអារម្មណ៍គិតច្រើនតែទោះជាយ៉ាងណា​ការទទួលទានដំណេកបានគ្រប់គ្រាន់ជាកត្តាសំខាន់ដើម្បីជួយឲ្យរាងកាយមានថាមពល និងជួយឲ្យខួរក្បាលគិតបានលឿន ដូច្នេះគួរកុំចូលគេងយប់ជ្រៅពេក។

Woman 2197947_1280

 

ប្រែសម្រួលដោយ៖ សេ្រង ស្រីណាង

កែសម្រួលដោយ៖ Serpent & Rey

ផ្តល់សិទ្ធិដោយ Happylearnnews