ការចូលរួមលើកស្ទួយអំនាននៅកម្ពុជា

ការសិក្សាអាចជួយអោយសិស្សានុសិស្សមានអនាគតភ្លឺស្វាង  ខណៈ ដែលប្រទេសជាតិ ត្រូវការ ធនធានមនុស្ស ដើម្បីក្លាយជាទំពាំងស្នងឬស្សី ក្នុងការលើស្ទួយប្រទេសយើង អោយ រីកចំរើន។ ប៉ុន្តែការ សិក្សារៀនសូត្រពិតជាមិនងាយស្រួលទេ ដូច្នេះហើយទើបសិស្សានុសិស្ស​ត្រូវ សិក្សា ស្រាវជ្រាវ​បន្ថែម។ យោងតាម អង្គការ UNESCO បាន សន្និដ្ឋានថាប្រជាជនកម្ពុជា​ប្រហែល ៧៨% មិនមាន ទម្លាប់អានសៀវភៅ។ ការសិក្សារមួយទៀតរបស់ អង្គការ NGO Room to Read​  បាន​ប៉ាន់ប្រមាណថា​ ប្រជាជនកម្ពុជា អានសៀវភៅប្រហែល ១,៥​ ក្បាល ក្នុងមួយឆ្នាំ ប៉ុណ្ណោះ។  នេះជាតួលេខដែលគួរអោយ ព្រួយបារម្ភ សម្រាប់ ការរីកចំរើន សម្រាប់ ប្រជាជន កម្ពុជានៅថ្ងៃអនាគត។

ជាការឆ្លើយតប ក្រសួងអប់រំបានបង្កើត​សកម្មភាព ជាច្រើនដើម្បីលើកកម្ពស់ការអាន នៅកម្ពុជា ដូចជា ទិវា អំនានរៀង​រាល់ឆ្នាំនៅថ្ងៃទី ​១១​ មិនា និងបានបង្កើត កម្មវិធី ពិព័រណ៍សៀវភៅ និង កម្ម វិធីផ្សេងៗទៀត។

Photo_reading

 

A A A Reading

Credit photo: Pixabay

សកម្មភាពទាំងនេះ ហាក់មិនទាន់គ្រប់គ្រាន់ដើម្បី ផ្លាស់ ប្ដូរទម្លាប់​របស់ប្រជាជនកម្ពុជា ជាពិសេស​ក្មេងៗ អោយចូលចិត្តអានសៀវភៅនៅឡើយទេ។ សកម្មភាពនេះ គួរត្រូវបានចូលរួម​ពី សាធារណៈជនពីគ្រប់ស្រទាប់វណ្ណៈតាមរយះ ៖

 


  • ការបង្កើតបរិយាកាស​ល្អ ​ដោយការតុបតែងលម្អ ដោយប្រើសៀវភៅ នៅតាមផ្ទះ ឬកន្លែង សាធារណៈដូចជាហាងកាហ្វេជាដើម ។​
  • ការបង្កើតបណ្ណាល័យ នៅតាមសាលា រដ្ឋ និងឯកជន ហើយបង្កើនគុណភាពបណ្ណាល័យ ឲ្យមានសោភណភាព និងមានប្រភពឯកសារអោយបានគ្រប់គ្រាន់ ។
  • បង្កើនប្រភពឯកសារ ជាភាសាជាតិ ដើម្បីបង្កើតភាពងាយស្រួល ដល់ប្រជាជនក្នុងការស្រាវជ្រាវ តាមរយៈ​ ការលើកទឹកចិត្តដល់អ្នកនិពន្ធដោយអានសៀវភៅច្បាប់ដើម ។
  • ឪពុកម្ដាយ អាណាព្យាបាល គួរយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់កូនៗ អោយអានសៀវភៅ។
  • ចូលរួម បរិច្ចាគសៀវភៅ តាមសាលា​ និង​ដល់សិស្សានុសិស្សដែលខ្វះខាត។

 

ដោយ Rey

កែសម្រួល Geo & Serpent

ផ្តល់សិទ្ធិ​ដោយ​ Happylearnnews