Aladdin’s A Whole New World ពីព្រះនាងតូច នរោត្តម ជេនណា ពិរោះប្លែក ឯការសម្តែង និងតុបតែងខ្លួន ដូចជាព្រះនាងចាស្មីនក្នុងខ្សែភាពយន្តពិតៗ (មានវីដេអូ)

ភ្នំពេញ៖ ពីមួយថ្ងៃទៅមួយថ្ងៃ ទេពកោសល្យសិល្បៈរបស់សែរាជវង្ស ព្រះនាងតូច នរោត្តម ជេនណា កាន់តែសមត្ថភាព និងពូកែខ្លាំងឡើងស្ទើរគ្រប់សិល្បៈទម្រង់ជាពិសេសគឺផ្នែកចម្រៀងជាតិ និងអន្តរជាតិតែម្តង ដោយព្រះនាងតូចចេះភាសាជាច្រើនយ៉ាងស្ទាត់ជំនាញ។

ថ្មីៗនេះផងដែរ ព្រះនាងតូច នរោត្តម ជេនណា បានរំលេចបទចម្រៀង Cover ថ្មីមួយបទទៀតហើយគឺបទចម្រៀង A Whole New World ដែលជាបទចម្រៀងនៅក្នុងសាច់រឿងតុក្កតារបស់ Disney ដ៏ល្បីល្បាញគឺរឿង Aladdin ។

បទចម្រៀងដ៏ពិរោះមួយបទនេះ ព្រះនាង ជេនណា បានច្រៀងជាមួយនឹងលោក Robin Lim ជាមួយនឹងសំនៀងយ៉ាងពិរោះរណ្តុះជាប់ចិត្ត ហើយអ្វីដែលកាន់តែពិសេស និងគួរឱ្យចាប់អារម្មណ៍នោះ ការសម្តែង និងតុបតែងខ្លួនរបស់ព្រះនាងជេនណា ជាព្រះនាងចាស្មីនក្នុងខ្សែភាពយន្ត Aladdin ពិតជាស្រស់ស្អាតគួរឱ្យស្រលាញ់មែនទែន។

គួរឱ្យដឹងផងដែរថា ព្រះនាងតូច នរោត្តម ជេនណា មានអាយុត្រឹមតែ ៧ឆ្នាំ ប៉ុណ្ណោះ តែព្រះនាងពិតជាស្រលាញ់សិល្បៈខ្លាំងណាស់ ទាំងការច្រៀង រាំ និងសម្តែង ដោយថ្មីៗព្រះនាងថែមទាំងបានសម្តែងខ្សែភាពយន្តខ្មែរំរឿងមានចំណងជើងថា « ទេពធីតាព្កុលមាស» ដោយដើរតួជាតួឯកទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

67708058_2502659529963864_5681337757956308992_n

Photo_2019 08 18_12 42 51

Photo_2019 08 18_12 42 49

Maxresdefault


Photo_2019 08 17_00 13 06

Photo_2019 08 17_00 13 11

Photo_2019 08 18_12 42 47

Photo_2019 08 18_12 42 55

Photo_2019 08 18_12 43 00

Photo_2019 08 18_12 43 02

Photo_2019 08 18_12 43 03