«ស្រីល្ងង់» សាច់រឿងខ្លី ​មានន័យជ្រៅ កម្សត់ឡើងស្រក់ទឹកភ្នែក ឆ្លុះបញ្ចាំងពីជីវិតស្ត្រីមេផ្ទះ ​ដែលប្តីភាគច្រើនមិនឱ្យតម្លៃ ​(មានវីដេអូ)

ភ្នំពេញ៖ ​ថ្មីៗ នេះ ​អ្នកនាង ស្រីអូន តារាហ្វេសប៊ុកចិត្តធម៌តែងតែចេញវីដេអូអប់រំជាច្រើនដែលសុទ្ធសឹងតែទទួលបានការគាំទ្រពិបណ្តាអ្នកលេងហ្វេសប៊ុក  ថាមានអត្ថន័យល្អអប់រំមនុស្សក្នុងសង្គម។

កាន់តែពិសេសពេលនេះ ​អ្នកនាង ​ស្រីអូន  បានបញ្ចេញវីដេអូថ្មី ​ដែលនិយាយពីជីវិតគ្រួសារមួយ ​ដែលមើលងាយ ​និងមិន​ឱ្យតម្លៃប្រពន្ធជាស្ត្រីមេផ្ទះមើលហើយកម្សត់ស្ទើរសស្រសក់ទឹកភ្នែក  ដោយវីដេអូនេះមានចំណងជើងថា ​«ស្រីល្ងង់ ​» បង្ហោះដោយផេកហ្វេសប៊ុករបស់ «ស្រីអូន សម្រស់ធម្មជាតិ» បានសរសេររៀបរាប់ថា៖

«រឿង ស្រីល្ងង់

👉ពិតណាស់ជីវិតមនុស្សស្រីជាច្រេីនដែររៀបការរួចត្រូវលះបង់គ្រប់យ៉ាងដេីម្បីគ្រួសារ លះបង់ដេីម្បីបានសុភមង្គល។

👉ជួនកាលព្រោះតែស្រលាញ់ប្ដីពេកភ្លេចស្រលាញ់ខ្លួនឯង ភ្លេចមេីលថែខ្លួនឯង។

👉ប្រពន្ធទន់ជ្រាយប្ដីកាន់តែធ្វេីបាប ប្រពន្ធមិនស្អាតប្ដីមានស្រីក្រៅ ប្រពន្ធល្ងង់ខ្លៅប្ដីមេីលងាយ។

👉ជាប្រពន្ធគួរតែស្អាត ឆ្លាត ពូកែ រឹងមាំ អាចដឹកនាំជីវិតខ្លួនឯងបាន ទេីបអាចគេចផុតពីការឈឺចាប់ក្នុងកាលៈទេសៈណាមួយ

👉ខ្ញុំជឿថាមនុស្សស្រីគ្រប់គ្នាពិតជាអាចធ្វេីបាន💪🏻»

បន្ទាប់មកស្រីអូនបានសរសេររៀបរាប់ថា៖«_បើអ្នកជ្រើសរើសយកនារីធ្វើការ👩‍💻អ្នកត្រូវតែព្រមទទួលយកថានាងមិនអាចនៅថែផ្ទះសំបែងបានមួយរយភាគរយឡើយ

_បើអ្នកជ្រើសរើសយកនារីដែរចេះមើលថែផ្ទះសំបែង👩‍🍳អ្នកត្រូវតែព្រមទទួលយកនាងដែលមិនអាចចេញទៅរកលុយ💵បានច្រើនឡើយ

_បើអ្នកជ្រើសរើសយកនារីដែលស្ដាប់បង្គាប់👱‍♀️អ្នកត្រូវតែព្រមទទួលដឹកថា ការដែលនាងពឹងផ្អែកលើអ្នក នាងមិនឯករាជ្យម្ចាស់ការបានឡើយ

_បើអ្នកជ្រើសរើសយកនារីដែលក្លាហាន🕵️‍♀️អ្នកត្រូវតែព្រមទទួលយកភាពរឹងរូសនិងកាមានគំនិតផ្ទាល់ខ្លួនរបស់នាង


_បើអ្នកជ្រើសរើសយកនារីដែលស្អាត💃អ្នកត្រូវតែព្រមទទួលយកកាចាយវាយតុបតែងខ្លួនរបស់នាង

_បើអ្នកជ្រើសរើសយកនារីដែលខ្លាំងមានសមត្ថភាព👩‍⚕️អ្នកត្រូវតែព្រមទទួលភាពចង់ឈ្នះនិងកាមិននិយាយហេតុផលរបស់នាង (ហើយខ្លួនអ្នកផ្ទាល់ក៏មិនបានគ្រប់ដប់ដែរ)

តែនារីសម័យថ្មី រឹងមាំតែមិនរឹងរូស ទន់ភ្លន់តែមិនទន់ជ្រាយ ត្រូវទេស្រីៗគ្នាយេីង»។

ចង់ដឹងថាវីដេអូនេះមានអត្ថន័យល្អ ​និងកម្សត់ស្រក់ទឹកភ្នែកយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ៖

Srey Oun (2)

Srey Oun (1)

Srey Oun (5)

Srey Oun (3)

Srey Oun (6)