កំហុស ១០ យ៉ាងរបស់ឪពុកម្តាយដែលអាចបំផ្លាញអនាគតកូនៗ បន្ទាប់ពីលែងលះគ្នា៖

ដោយសារការលែងលះតែងកើតញឹកញាប់ក្នុងពេលបច្ចុប្បន្ននេះ កុមារតូចៗដែលជាកូនងាយរងគ្រោះធ្ងន់ខ្លាំងណាស់នៅពេលពួកគេស្ថិតក្រោមសម្ពាធផ្លូវចិត្ត បែបនេះហើយចូរឪពុកម្តាយគ្រប់រូបជៀសវាងការឈ្លោះប្រកែបគ្នា ឬឈានដល់ការលែងលះ។

ចំនុចខាងក្រោមនេះបង្ហាញពីកំហុស ១០យ៉ាងដែលអាចប៉ះពាល់ដល់កូនៗរបស់ពួកគេ៖

១. អ្នកយល់ថាកុមារជាមនុស្សពេញវ័យ

14844710 Image Crop 1784x1080 1563453303 728 9afc94c29d 1565957641

ដំបូងសូមកុំចាត់ទុកកុមារមិនមែនជាមនុស្សពេញវ័យ ព្រោះពួកគេប្រហែលជាមិនយល់ច្បាស់ពីមូលហេតុនៃការលែងលះរបស់អ្នក ឬផ្លូវអារម្មណ៍របស់អ្នកឡើយ។ អ្នកត្រូវទទួលខុសត្រូវទៅលើពួកគេ ហើយអ្នកត្រូវតែផ្តល់ឱ្យពួកគេនូវអារម្មណ៍សុវត្ថិភាព ទំនុកចិត្ត និងការជឿជាក់ថាអ្វីៗនឹងល្អ។ ដូចនេះ វាមិនមែនជារឿងសំខាន់ដែលត្រូវនិយាយប្រាប់ពួកគេទេ កូនៗត្រូវការការគាំទ្រពីមាតាបិតារៀងរាល់ពេល ប៉ុន្តែអ្នកអាចចែករំលែកការពួ្រយបារម្ភ និងបញ្ហារបស់អ្នកទៅកាន់មិត្តភក្តិល្អរបស់អ្នក ក្រុមគ្រួសារ និងមនុស្សពិសេសណាមួយ។

២. អ្នកអោយកូនៗធ្វើការជ្រើសរើស

 

14844310 6687410 35d610c80628b544abfe139ff367cd7250dd75dc 4000 1 1562609671 728 32e9147584 1565957641

នៅពេលអ្នកមានបញ្ហានឹងគ្នា សូមកុំបង្ខំកូនអោយធ្វើការជ្រើសរើសយកម្ខាងអត់ម្ខាងដាច់ខាត ដែលជាញឹកញាប់កូនៗត្រូវបានសួរថា តើចង់រស់នៅជាមួយអ្នកណាជាង? តើចង់ផ្លាស់ប្តូរទីកន្លែងរស់នៅដែរឬទេ? ការធ្វើបែបនេះអាចធ្វើកូនមានអារម្មណ៍ថាបានក្បត់នឹងម្ខាងទៀត ពេលគេធ្វើការជ្រើសរើស វានឹងក្លាយជាសម្ពាធដ៏ធ្ងន់ធ្ងរ។ ដើម្បីជៀសវាងបញ្ហានេះ អ្នកទាំងពីរគួរទៅតុលាការ ហើយដោះស្រាយបញ្ហានេះ ទោះយ៉ាងណាក៏ដោយអ្នកមិនគួរបង្ខំកូនអោយជ្រើសរើសឡើយ វាអាចមានភាពអយុត្តិធម៌ចំពោះកូនៗ។

៣. អ្នកព្យាយាមអោយកូនពេញចិត្តតែម្ខាងច្រើនជាង

 

14844260 13118260 951405c439ef4b8328e528429885a3b46e668055 1500 1 1563452027 728 Cab3c05f01 1565957641

អ្នកអាចនឹងធ្វើបាបកូនរបស់ទៅវិញទេ នៅពេលដែលអ្នកព្យាយាមយកចិត្តទុកដាក់ឲ្យល្អជាងដៃគូម្ខាងទៀតនោះ។ មិនថាអ្នកជាឪពុក ឬម្តាយឡើយ អ្នកត្រូវរួមគ្នាធ្វើយ៉ាងណាអោយកូនអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ​។ ការស្រលាញ់បែបនេះ អាចធ្វើអោយកូនៗខិលខូច និយាយលម្អៀងជាមួយដៃគូម្ខាងទៀត។

៤. កូនៗរបស់អ្នកមានអារម្មណ៍ថាបង្កើតកំហុស

 

14844210 Filewielkie Klamstewka 1562785410 728 29da700a37 1565957641

កូនភាគច្រើនតែងតែបន្ទោសខ្លួនឯងជាញឹកញាប់ទៅលើការលែងលះរបស់មាតាបិតា។ គ្រប់យ៉ាងពោរពេញដោយការផ្លាស់ប្តូរក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេ ជាមួយភាពតានតឹង និងកំហុស ហើយអ្វីដែលពួកគេធ្វើ មានអារម្មណ៍ថាត្រូវបានគេស្តីបន្ទោស។ អ្នកត្រូវប្រាប់ពួកគេរាល់ពេលថា កូនៗគ្មានកំហុសទេក្នុងបញ្ហានេះ ត្រូវប្រាប់ថាអ្នកស្រលាញ់ពួកគេដើម្បីកុំអោយគេគិតរឿងផ្តេសផ្តាស់ច្រើន។

៥. អ្នកទាំងពីរមានអារម្មណ៍ថាមានកំហុស

14844160 8791310 427dcd0977dc08ccfed2b5bfc1f9390a639449eb 1500 1 1562858951 728 325638631a 1565957641

ក្រៅពីនេះ អ្នកអាចពន្យល់ទៅកាន់កូនៗថា អ្នកទាំងពីរគ្មានកំហុស ពេលខ្លះរឿងអ្វីក៏អាចកើតមានឡើងដែរ ហើយអ្វីៗជាច្រើនដែលមិនស្របតាមដូចអ្វីដែលយើងចង់ធ្វើនោះឡើយ។ ចំពោះការលែងលះ គឺជារឿងមួយដែលយើងទាំងពីរមិនបានគ្រោងទុក។ ប្រសិនបើអ្នកទាំងពីរបន្ទោសខ្លួនឯងនោះ ក៏អាចប៉ះពាល់ដល់អារម្មណ៍កូនៗផងដែរ។


៦. អ្នកនិយាយពីចំនុចអវិជ្ជមានរបស់ដៃគូម្ខាងទៀត

14844110 8803160 7d4faea893a5ed6942b23f7b428de27065fc937d 1500 1 1562860244 728 5deecca4ac 1565957641

វាមិនមានសារៈសំខាន់ទេដែលនិយាយពីចំនុចអវិជ្ជមានរបស់ដៃគូម្ខាងប្រាប់ដល់កូនៗ ព្រោះអ្នកបានដឹងស្រាប់ហើយថា កូនៗរបស់អ្នកស្រលាញ់មាតាបិតាស្មើគ្នាទាំងអស់។ ដូចនេះនៅពេលអ្នកកំពុងចោទប្រកាន់ រិះគន់ និងនិយាយភាពអវិជ្ជមានរបស់ដៃគូ ធ្វើអោយកូនទទួលនូវពាក្យទាំងនោះ ហើយធ្វើអោយកូនៗផ្លាស់ប្តូរអាកប្បកិរិយាទៅកាន់ឪពុក ឬម្តាយម្ខាងទៀត។

៧. អ្នកចង់អោយកូនៗធ្វើជាអ្នកសម្របសម្រួល

14844060 8807310 72def74a8c521c8db4ae143b64f89ed32f9adf6b 1500 1 1562860587 728 3a2768aae2 1565957641

ក្នុងនាមជាមាតាបិតាដែលមានគំរូល្អដល់កូនៗ អ្នកមិនគួរឲ្យកូនធ្វើជាអ្នកសម្របសម្រួលទេ បើទោះបីជាថានរណាម្នាក់ខុស ឬ ត្រូវក្តី អ្នកទាំងពីរគួរស្វែងយល់ពីគ្នាអោយអស់លទ្ធភាព និយាយជាមួយដៃគូអ្នកខ្លួនឯង វាមិនមែនជារឿងល្អឡើយដែលចង់អោយកូនជាអ្នកសម្របក្នុងរឿងណាមួយនោះ ព្រោះអាចប៉ះពាល់ដល់ការគិតកូនៗ។

៨. អ្នកបង្ខំកូនៗអោយស្ថិតឆ្ងាយពីដៃគូរបស់អ្នកម្ខាងទៀត

14844010 8813260 3745c579e39d394906c99b37ee5438be1cd4e444 1500 1 1562861347 728 C3055d6395 1565957641

សូមកុំហាមកូនៗរបស់អ្នកមិនអោយនិយាយជាមួយមនុស្សដែលគេស្រលាញ់ទាំងសងខាងអី កុំព្យាយាមបញ្ឈឺដៃគូម្ខាងទៀតដោយមិនអោយកូនទៅជិតមាតា ឬបិតាគេ។ ទង្វើបែបនេះ រឹតតែធ្វើអោយកូនរងការឈឺចាប់ខ្លាំងឡើងៗ ពួកគេត្រូវការអ្នកទាំងពីរ ហើយពួករឹតតែមានក្តីសុខបំផុតនៅពេលដែលអ្នកទាំងពីររស់នៅជាមួយពួកគេ។

៩. អ្នកត្រូវការភាពលម្អិត

14844760 Image Crop 3036x2355 1563453554 728 633d1c230a 1565957641

ប្រសិនបើព័ត៌មានខាងលើមិនទាក់ទងនឹងអ្នក ហើយអ្នកអនុញ្ញាតឲ្យកូនមកលេងជាមួយដៃគូម្ខាងទៀតរបស់អ្នក ហើយចំណាយពេលជាមួយពួកគេ បន្ទាប់មកកុំព្យាយាមរៀបចំការសួរចម្លើយកូននៅពេលពួកគេត្រឡប់ទៅផ្ទះវិញ។ ទោះបីអ្នកមានបំណងចង់រៀនអ្វីៗគ្រប់យ៉ាងអំពីដៃគូរបស់អ្នក កិច្ចការរបស់ពួកគេ និងសូម្បីតែស្នេហាថ្មីរបស់ពួកគេ អ្នកមិនគួរយកកូនៗមកទាក់ទងនិងរឿងនេះឡើយ។ ដាក់កម្រិតខ្លួនអ្នកទៅនឹងសំណួរសាមញ្ញៗ ដើម្បីឲ្យកុមារមានអារម្មណ៍ថាអ្នកមានភាពវិជ្ជមាន និងស្ងប់ស្ងាត់អំពីការជួបជុំកន្លងមក និងភាពស្និទ្ធស្នាលរបស់ពួកគេជាមួយឪពុក ឬម្តាយម្ខាងទៀត។

១០. កុំគិតថាកូនអ្នកមិនដឹងពីបញ្ហាផ្សេងៗ

14843910 30631060 1f0c660f4f99cf3ac504bf02dbf438fc6c8bce99 1920 1 1565777089 728 32e9147584 1565957641

កូនៗមិនអាចយល់ដឹងរឿងគ្រប់យ៉ាងពីព្រោះតែវ័យរបស់ពួកគេ ប៉ុន្តែគេអាចស្តាប់លឺ អាចមើលឃើញ និងកត់សម្គាល់អ្វីគ្រប់យ៉ាង។ ក្នុងនាមជាមាតាបិតា អ្នកគួរគិតដល់អារម្មណ៍របស់កូនផង នៅពេលអ្នកមានជម្លោះក្នុងគ្រួសារ វាអាចប៉ះពាល់ខ្លាំងដល់សតិអារម្មណ៍នូវអ្វីដែលពួកគេបានឃើញ សា្តប់គ្រប់រឿងរបស់អ្នកទាំងពីរ។ ជាក់ស្តែង គ្មានកូនៗណាម្នាក់ចង់ឃើញមាតាបិតាមានជម្លោះនឹងគ្នាឡើយក្នុងការរស់នៅប្រចាំថ្ងៃ ប៉ុន្តែបើទោះជាមានការខុសឆ្គងតិច ឬច្រើនក្តី អ្នកគួរនិយាយគ្នាដោយផ្ទាល់​ ឬកន្លែងដែលមិនប៉ះពាល់ដល់កូនៗ។

 

ប្រភព brightside.me

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent