ទម្លាប់ ៦ យ៉ាងដើម្បីជួយអ្នកឲ្យក្លាយជាមនុស្សឆ្លាតជាងមុន

តើអ្នកណាមិនចង់ក្លាយជាមនុស្សពូកែនោះ! ការរៀនសូត្រ គឺជាឧបករណ៍ដ៏មានឥទ្ធិពលដើម្បីជួយយើងឲ្យរីកចម្រើន ហើយភាពឆ្លាតវៃមិនមែនជាទំហំតែមួយសមនឹងពាក្យទាំងអស់នោះទេ ពីព្រោះមនុស្សឆ្លាតមានលក្ខណៈផ្សេងៗគ្នាដូចជា មនុស្សពូកែខាងគណិតវិទ្យា មនុស្សពូកែនិយាយ អ្នកទំនាក់ទំនង សិល្បករ និងផ្សេងៗទៀត។

អត្ថបទនេះនឹងបង្ហាញពីទម្លាប់ល្អៗ ៦យ៉ាងដែលគួរធ្វើដើម្បីអភិវឌ្ឍខ្លួនឲ្យឆ្លាតជាមុន៖

១. ចូលរួមក្នុងការសិក្សាតាមអ៊ីនធឺណែត

Social Media 763731_1280

ប្រភពអ៊ីនធឺណែត គឺជាកន្លែងដ៏ល្អបំផុតបន្ទាប់ពីការរៀននៅក្នុងសាលា។ អ្នកអាចជ្រើសរើសវគ្គសិក្សាតាមប្រព័ន្ធអនឡាញផ្សេងៗដែលអ្នកចាប់អារម្មណ៍ ឬវីដេអូបង្រៀនជាច្រើនដែលមានលក់ និងអានដោយសេរីក្នុងប្រព័ន្ធអ៊ីនធឺណែត។ សូមកុំវិនិយោគទៅលើអ្វីដែលមិនបានការច្រើន អ្នកគួរពិចារណាទៅអ្វីដែលអាចធ្វើអោយខ្លួនមានការរីកចម្រើន និងឆ្លាតជាមុន។

២. ទទួលយកការណែនាំ

Stu

វិធីល្អបំផុតមួយដើម្បីរៀនគឺអ្នកត្រូវស្វែងរកពេលវេលានៅជាមួយមនុស្សដែលមានបទពិសោធច្រើនក្នុងវិស័យដែលអ្នកចង់រីកចម្រើន។ ការណែនាំគឺជាវិធីល្អបំផុតក្នុងការធ្វើវា ពីព្រោះវាជាទំនាក់ទំនងរៀនសូត្រដោយរីកចម្រើនរហ័ស។ នៅពេលអ្នកបាននៅជុំវិញមនុស្សដែលមានការរីកចម្រើន អ្នកអាចទទួលនូវចំណេះដឹងជាច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។

៣. ក្លាយជាអ្នកចង់ដឹងចង់ឃើញ

Concept 1868728_1280

មនុស្សឆ្លាតតែងតែមានសំណួរសួរខ្លួនឯង និងអ្នកដទៃជាប្រចាំ ព្រោះពួកគេយល់ថាភាពរីកចម្រើនកើតមកពីការស្រាវជ្រាវ ការសាកសួរ ការរុករក ការណែនាំពីអ្នកមានជំនាញជាច្រើនទៀត ហើយប្រព័ន្ធអ៊ីនធឺណែត ក៏ជាផ្នែកមួយដែលអាចជួយអ្នកក្នុងការស្រាវជ្រាវបានផងដែរ។ នៅពេលអ្នកព្យាយាមស្រាវជ្រាវខ្លាំងប៉ុនណា លទ្ធផលនៃការប្រឹងប្រែងនឹងបង្ហាញពីតម្លៃនៃការស្រាវជ្រាវនោះផងដែរ។

៤. សុខភាព


6

កម្រិតរបបអាហារ ការហាត់ប្រាណ ការរៀនសូត្រ កិច្ចការផ្សេងៗជារឿងដ៏សំខាន់អាចជួយខ្លួនយើងឲ្យមានការលូតលាស់។ នៅពេលដែលយើងមិនថែរក្សាខ្លួនយើងពីខាងក្នុង យើងមិនអាចផ្តោតអារម្មណ៍ ឬបើកគំនិតរបស់យើងទៅរកការរៀនសូត្រថ្មីបានទេ។ យើងត្រូវខិតខំធ្វើឲ្យមានអារម្មណ៍ល្អដូច្នេះយើងអាចចំណាយពេលវេលារបស់យើងក្នុងការអភិវឌ្ឍន៍គំនិតរបស់យើង និងធ្វើឲ្យគំនិតទាំងនោះកាន់តែប្រសើរ និងមានសុខភាពល្អផងដែរ។

៥. ការអាន

A A A Reading

រក្សាការអានជាប្រចាំ ជាទម្លាប់ល្អបំផុត។ អ្នកអាចរីករាយជាមួយការអានក្នុងសៀវភៅ ប្រព័ន្ធអ៊ីនធឺណែត ឬតាមទូរស័ព្ទដៃរបស់អ្នកដែលអាចជួយអ្នកឲ្យមានគំនិតល្អៗច្រើន កាត់ស្ត្រេស និងមានការលូតលាស់ច្រើនដែលអ្នកនឹកស្មានមិនដល់។

៦. ដំណើរកំសាន្ត

20

អ្នកអាចរីករាយជាមួយនឹងដំណើរកំសាន្តជាមួយក្រុមគ្រួសារ ក្រុមការងារ មិត្តភក្តិ និងមនុស្សពិសេសរបស់អ្នក ដែលការធ្វើដំណើរនេះជួយអ្នកទទួលបានចំណេះដឹងនិងបទពិសោធន៍ថ្មីៗជាច្រើន ព្រមទាំងបង្កើនភាពស្និទ្ធស្នាលជាមួយពួកគេខ្លាំងជាងមុន។

ប្រភព thedailypositive

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent