គុណប្រយោជន៍នៃការគោរពច្បាប់ចរាចរណ៍

 

បញ្ហាចរាចរណ៍បានកើតឡើងជារៀងរាល់ថ្ងៃ មិនថាទីរួមខេត្ត ឬរាជធានីឡើយ ហើយជាពិសេសមានករណីគ្រោះចរាចរជាច្រើនបានកើតឡើងពីមួយថ្ងៃទៅមួយថ្ងៃមានមនុស្សស្លាប់ និងរបួសដោយសារការបើកបរក្នុង ស្ថានភាពខុសៗគ្នា គឺមានខ្លះដោយ​ ងងុយគេង សេពគ្រឿងស្រវឹង បើកបរមិនប្រុងប្រយ័ត្ន មិនបានរៀនបើកបរត្រឹមត្រូវ និងការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងពេលកំពុងបើកបរជាដើម ។ ក្រៅពីភាពបង្កឲ្យមានគ្រោះចរាចរ ជាក់ស្តែងយើងក្រឡេកមកមើលការកកស្ទះចរាចរវិញម្តងយើងឃើញថា ជាពិសេសគឺ ក្នុងទីក្រុងភ្នំពេញ ដោយសារតែជាទីប្រជុំជនមានប្រជាជនមកពី​គ្រប់បណ្តាខេត្ត មករស់នៅក្រោមហេតុផលផ្សេងពីគ្នា អ្នកខ្លះមកភ្នំពេញដើម្បីរកការងារធ្វើ បន្តការសិក្សា ការរៀបអាពាហ៍ពិពាហ៍ ប្រកបអាជីវកម្ម លក់ដូរ ​ធ្វើជំនួញ ។

TraFeature

យ៉ាងណាមិញ ការគោរពច្បាប់ចរាចរណ៍របស់ប្រជាជនកម្ពុជាមួយចំនួន​នៅមានកម្រិត ​ គឺអ្នកបើកបរមួយចំនួនគោរពច្បាប់តែនៅពេលមាន ប៉ូលីសចរាចរប៉ុណ្ណោះ ។ វាពិតជាសំខាន់ណាស់ដែលគ្រប់គ្នាគួរ គោរពច្បាប់ ព្រោះការគោរពច្បាប់ចរាចរបានផ្តល់គុណប្រយោជន៍ជាច្រើនដូចជា៖

ជាម11

  • គ្មានភាពកកស្ទះក្នុងការធ្វើដំណើរ​
  • ចំណេញពេលវលា
  • ចំណេញថវិកា
  • ងាយស្រួលធ្វើដំណើរ
  • សុវត្ថិភាព

  • កាត់បន្ថយផ្សែងពុលពីយានយន្ត
  • កាត់បន្ថយគ្រោះថ្នាក់ចរាចរ
  • ឆាប់ទៅដល់គោលដៅ
  • មានសណ្តាប់ធ្នាប់ល្អ
  • គ្មានការផាកពិន័យ
  • នាំឲ្យការគោរពច្បាប់កាន់តែប្រសើរ
  • គ្មានភាពធុញថប់ក្នុងពេលធ្វើដំណើរ

 

By Srey Nang

Edited by Serpent

ផ្តល់សិទ្ធិដោយ Happylearnnews