តិចនិចងាយៗ ៧យ៉ាងក្នុងការសន្ទនាដើម្បីអោយអ្នកនៅជុំវិញខ្លួនចូលចិត្តយើង

ការរស់នៅនាពេលបច្ចុប្បន្ន ការប្រាស្រ័យទាក់ទងជារឿងសំខាន់មួយដែលមនុស្សម្នាក់ៗចាំបាច់ខ្វះមិនបាន។ នៅពេលអ្នកសន្ទនាជាមួយមិត្តភក្តិ ក្រុមគ្រួសារ ក្រុមការងារ ឬមនុស្សក្នុងសហគមន៍ តើអ្នកធ្លាប់គិតថាគួរនិយាយបែបណាឲ្យសមស្របជាមួយនឹងស្ថានភាពនោះទេ? តើអ្នកមានតិចនិចបែបណាខ្លះដើម្បីអោយមនុស្សនៅជុំវិញខ្លួនចូលចិត្តយើង ហើយទុកយើងជាមនុស្សដែលសំខាន់នោះ?

អត្ថបទនេះនឹងបង្ហាញពីតិចនិចមួយចំនួនជួយអោយការសន្ទនាមានភាពល្អប្រសើរ និងមានមនុស្សចូលចិត្តយើងច្រើនជាងមុន៖

១. និយាយពីអ្វីដែលនៅជុំវិញអ្នក

8 26 2019 4 25 03 PM

នេះជាវិធីមួយដែលមានប្រយោជន៍ច្រើនក្នុងស្ថានភាពដែលយើងកំពុងជួប អ្នកអាចប្រើអារម្មណ៍សង្កេតមើលអ្វីនៅជុំវិញខ្លួនយើង ហើយចាប់ផ្តើមពីប្រធានបទសាមញ្ញៗដែលសមរម្យ។ ជាក់ស្តែងពេលអ្នកជួបជាមួយមិត្តភក្តិ អ្នកអាចមើលពីសម្លៀកបំពាក់ដែលគេពាក់ ការសិក្សារៀនសូត្រ ជីវិតរស់នៅ ឬសួរពីសុខទុក្ខគ្រួសារ ឬខ្លួនគេផ្ទាល់ ប៉ុន្តែអ្នកគួរចាប់ផ្តើមបែបណាជាមួយសំណួរអ្វីអោយមានភាពសប្បាយរីករាយរួមគ្នា។

២. ជួយធ្វើអោយនរណាម្នាក់ដែលនៅជុំវិញខ្លួនយើងមានភាពធូរស្រាលពីបញ្ហាផ្សេងៗ

Con28 26 2019 4 19 05 PM

បង្ហាញពីអារម្មណ៍នឹករលឹក យកចិត្តទុក្ខដាក់ ព្រួយបារម្ភ គិតដល់មនុស្សដែលកំពុងតែនៅក្បែរអ្នក ព្រមទាំងបង្ហាញអាកប្បកិរិយាបែបណាអោយគេចាត់ទុកថា អ្នកជាមិត្តភក្តិល្អម្នាក់ដែលគេអាចនិយាយជាមួយបានគ្រប់បញ្ហា។ អ្នកអាចនិយាយពីរឿងល្អៗ ដើម្បីអោយស្ថានភាពមានភាពធូរស្រាល  និងមានអារម្មណ៍ល្អឡើងវិញ។

៣. ការសួរសំណួរផ្ទាល់ខ្លួនបែបយឺតៗដោយយកចិត្តទុក្ខដាក់

Con38 26 2019 4 19 26 PM

ប្រសិនបើមិត្តភក្តិស្និទ្ធិស្នាល ឬមនុស្សជុំវិញខ្លួនរបស់អ្នកមានបញ្ហា ហើយអ្នកពិតជាចង់ចែករំលែកនូវបញ្ហារបស់ពួកគេមែននោះ ជាដំបូងសូមអ្នកស្តាប់ពីរឿងគ្រប់យ៉ាងអោយបានច្បាស់លាស់ ហើយអ្នកអាចសួរសំណួរខ្លីៗ យឺតៗទៅកាន់ពួកគេ (ត្រូវប្រាកដចិត្តថាសំណួរទាំងនោះមិនបានផ្តល់សម្ពាធដល់ពួកគេឡើយ) ឬក៏អ្នកនិយាយពីជំហានដោះស្រាយមួយៗនូវបញ្ហាទាំងនោះដែលអ្នកបានរកឃើញទៅកាន់មិត្តភក្តិយើង។ ការធ្វើបែបនេះជួយអោយការសន្ទនារបស់យើងមានតម្លៃ ហើយមានដំណោះស្រាយល្អៗក្នុងបញ្ហាប្រចាំថ្ងៃរបស់យើង។

៤. ការយកចិត្តទុក្ខដាក់លើប្រធានបទតូចៗ

Con58 26 2019 4 19 46 PM

ការសន្ទនាលើកដំបូងពិតជាសំខាន់ណាស់សម្រាប់មនុស្សមិនធ្លាប់ស្គាល់គ្នាពីមុនមក ដូចនេះនៅពេលដែលដៃគូរបស់អ្នកនិយាយអ្វីចេញមក មិនថាជារឿងតូចតាចក្តី សូមអ្នកព្យាយាមចាប់យកចំនុចសំខាន់របស់គេអោយបាន។ ការមិនអើពើជាមួយនឹងសំណួរ ឬចម្លើយរបស់គេដែលគេបានលើកឡើង មិនមែនជាការឆ្លើយតបដ៏ល្អឡើយ វាអាចប៉ះពាល់ដល់ការសន្ទានយើង។ ឧទាហរណ៍ ក្នុងសង្គមបច្ចុប្បន្នទូរស័ព្ទក្លាយ ជាឧបករណ៍មួយដែលរំខានដល់ការសន្ទនាផងដែរ នៅពេលអ្នកជួបជុំជាមួយមិត្តភក្តិរបស់អ្នកម្តងៗ អ្នកគួរតែព្យាយាមកាត់បន្ថយទៅតាមលទ្ធភាពដែលអ្នកអាចធ្វើទៅបាន (សូមអ្នកពិចារណាលើការលើកឡើងនេះ)។


៥. បង្កើតអារម្មណ៍រីករាយពេលនៅជុំគ្នា

56371056_607227569792482_8707654079305744384_n

ពេលជួបជុំគ្នាជាមួយសមាជិកគ្រួសារ ក្រុមការងារ មិត្តភក្តិ និងមនុស្សសំខាន់ ចូរអ្នកបង្កើតអារម្មណ៍សប្បាយៗ ភាពរីករាយអោយបានច្រើនតាមដែរអាចធ្វើបាន។ បើសិនជាអ្នកពូកែនិយាយកំប្លែងជារឿងមួយដ៏ល្អផងដែរ អាចធ្វើអោយមនុស្សជុំវិញខ្លួនពេញចិត្ត និងជួយបំបាត់ភាពឯកោពេលអ្នកនៅជាមួយមនុស្សជុំវិញខ្លួន។

៦. បង្កភាពសប្បាយរីករាយដោយសកម្មភាពប្លែកៗ

Con68 26 2019 4 20 00 PM

អ្នកសាកស្រម៉ៃមើលថា ពេលអ្នកធ្វើដំណើរកំសាន្តជាមួយមិត្តភក្តិ និងបោះតង់គេងនៅមាត់សមុទ្រ ឬកន្លែងជាប់មាត់ទឹក ហើយមានអ្នកលេងហ្គីតាពេលអ្នកអង្គុយជារង្វង់នៅមុខបណ្តុំភ្លើងដែលគ្រប់គ្នាបានបង្កាត់ឡើង មានអ្នកចម្រៀងស្រែកច្រៀងហូរហែ ឬមានអ្នកបង្កើតល្បែងលេងផ្សេងៗ ហាក់ដូចជាមានក្តីសុខខ្លាំងណាស់។ ប្រសិនបើអ្នកជាអ្នកចម្រៀង អ្នកលេងហ្គីតា ... អាចជាទីចាប់អារម្មណ៍មួយរបស់មិត្តគ្រប់គ្នាផងដែរ។

៧. សួរអ្វីដែលជាភាពរីករាយ ឬអ្វីដែលយើងអាចជួយគេបាន

Con78 26 2019 4 20 23 PM

តិចនិចនេះសាមញ្ញ តែអាចធ្វើអោយអ្នកជុំវិញខ្លួនមានអារម្មណ៍ថាកក់ក្តៅ ហើយស្ទើរគ្រប់គ្នាតែងមើលរំលងនូវចំនុចនេះ។ អ្នកអាចសួរពីរឿងល្អៗរបស់ពួកគេ ឬពេលគេមានទឹកមុខមិនសូវល្អ អ្នកអាចបង្ហាញអារម្មណ៍បារម្ភតាមរយៈទឹកមុខគេ ព្យាយាមជួយអ្វីដែលអាចធ្វើទៅបាន។

Con98 26 2019 4 20 58 PM

តិចនិចដែលបានរៀបរាប់ខាងលើ អាចជាបច្ចេកទេសសាមញ្ញៗដែលល្អ ហើយគ្រប់គ្នាមិនគួរមើលរំលងឡើយ ប្រសិនបើអ្នកចង់អោយការសន្ទានរបស់អ្នកមានភាពល្អប្រសើរ និងមានការរាប់អាន ឬចូលចិត្តច្រើនពីមនុស្សជុំវិញខ្លួន។

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent

ប្រភព៖ brightside.me