ការពិត ១០យ៉ាងគួរឲ្យចង់ដឹងអំពីស្ត្រីសម័យបុរាណក្នុងប្រវត្ដិសាស្ដ្រដែលគ្រូរបស់អ្នកមិនធ្លាប់និយាយ

តើអ្នកធ្លាប់បានដឹងអ្វីខ្លះអំពីសិទ្ធិសេរីភាព និងការបំបិទសិទ្ធិសេរីភាពចំពោះស្ត្រីកាលពីសម័យដើម? កាលពីដើមក្នុងប្រទេសមួយចំនួន ស្ត្រីជាច្រើនត្រូវបានបំបិទសិទ្ធិសេរីភាពដោយសារច្បាប់ទម្លាប់ ប្រពៃណី វប្បធម៌ ឬសាសនា។ ជាក់ស្តែង ការបំបិទសិទ្ធិស្រ្តីត្រូវបានគេកាត់បន្ថយច្រើន ឬប្រទេសខ្លះលុបបំបាត់តែម្តង ដោយសារតែពួកគេយល់ឃើញថាមិនមែនជារឿងល្អឡើយចំពោះទង្វើបែបនេះទៅលើស្រ្តី ប៉ុន្តែសមភាពយ៉ែនឌ័រនៅតែ មានកម្រិតនៅឡើយក្នុងប្រទេសមួយចំនួនតូច។ នៅសម័យបុរាណ ស្រ្តីជនជាតិរ៉ូម ក្រិច អេហ្ស៊ីប ឥណ្ឌា និងចិនមានសិទ្ធិសេរីភាព ទំនៀមទម្លាប់ និងទម្លាប់ជាច្រើនដែលអ្នកខ្លះមិនធ្លាប់បានដឹងទាល់តែសោះពីមុនមក។

១. ក្មេងស្រីរ៉ូម៉ាំងមានតុក្កតាលេងដែលពួកគេបង្កើតវាដោយខ្លួនឯង

Wo1

នៅក្នុងទីក្រុងរ៉ូមសម័យបុរាណ ស្រ្តីរៀបការនៅពេលពួកគេមានអាយុត្រឹមតែ ១២ឆ្នាំ។ ពួកគេនៅតែលេងជាមួយតុក្កតាទាំងនោះ បើទោះបីជាកុមារភាពរបស់គេមិនមានពេលវេលាយូរក៏ដោយ។ អ្វីដែលត្រូវបានគេស្រាវជ្រាវនៅចុងសតវត្សទី១៩នោះគឺ យ៉ាងហោចណាស់មួយក្នុងចំណោមស្រ្តីទាំងនោះមានតុក្កតាឈើលេងមួយរៀងៗខ្លួន ដែលវាត្រូវបានគេរកឃើញនៅក្នុងផ្នូរបុរាណសម័យដើមរប់ក្មេងស្រីឈ្មោះ Crepereia Tryphaena ហើយនាងបានរស់នៅទីក្រុងរ៉ូមនាសតវត្សទី២។ ប្រអប់តូចមួយដែលពេញទៅដោយសម្លៀកបំពាក់សម្រាប់ស្លៀកពាក់តុក្កតាក៏ត្រូវបានគេរកឃើញនៅក្នុងផ្នូរបុរាណនោះផងដែរ។

២. ស្ត្រីអេហ្ស៊ីបបុរាណមានសិទ្ធិស្មើគ្នាក្នុងការគ្រងរាជបល្ល័ង្គ

Wo2

ប្រទេសអេហ្ស៊ីបមានលក្ខណៈប្រជាធិបតេយ្យជាងអាណាចក្របុរាណដទៃទៀត ដោយសារបែបនេះហើយ ខ្សែរាជវង្សត្រូវគ្រងរាជបល្ល័ង្គដោយមិនគិតពីយ៉ែនឌ័រឡើយ បើទោះបីជាអ្នកជាមនុស្សស្រី ឬជាមនុស្សប្រុស។ លើសពីនេះទៅទៀត ខ្សែស្រឡាយគ្រួសារនៅក្នុងប្រទេសអេហ្ស៊ីបបុរាណត្រូវបានទាញចេញពីខាងម្តាយមិនមែនពីឪពុកទេ។ រឿងនេះត្រូវបានជីកឬសជីកគល់ដោយគេមានជំនឿថា មរតកអាចនឹងបង្ហាញប្រសិនបើមាតាត្រូវបានគេស្គាល់ (ពីព្រោះតែការធ្វើតេស្តមិនត្រូវបានរកឃើញក្រោយពេលត្រួតពិនិត្យ)។

៣. ស្រ្តីក្រិកមានសិទ្ធិលែងលះ

Wo3

ទោះបីជាស្ត្រីនៅប្រទេសក្រិកបុរាណមិនត្រូវបានគេចាត់ទុកថាជាពលរដ្ឋ ហើយសិទ្ធិ និងសេរីភាពរបស់ពួកគេត្រូវបានកំណត់យ៉ាងតឹងរ៉ឹងក៏ដោយ ប៉ុន្តែនិតិវិធីនៃការលែងលះគឺពិតជាមានភាពយុត្តិធម៌។ ប្រសិនបើស្ត្រីចង់លែងលះពីស្វាមី នាងគ្រាន់តែត្រូវការអ្នកតំណាងជាបុរស ដើម្បីធ្វើឱ្យមានការព្រមព្រៀងគ្នាក្នុងនាមនាង។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើបុរសចង់លែងលះរាល់អ្វីដែលគាត់ត្រូវធ្វើគឺត្រូវអោយប្រពន្ធរបស់គាត់ចេញពីផ្ទះ។

៤. ស្ត្រីអេហ្ស៊ីបអាចកាន់តំណែងខ្ពស់ក្នុងសាសនា

Wo4

វាមិនដែលជារឿងធម្មតាទេដែលស្ត្រីចូលរួមយ៉ាងខ្លាំងនៅក្នុងជីវិតសាសនាឡើយ ទោះជាយ៉ាងណាក៏ដោយ អេហ្ស៊ីបនៅសម័យបុរាណគឺជាករណីលើកលែងមួយ។ ស្ត្រីនៅអេហ្ស៊ីបអាចកាន់តំណែងជា “God’s wife” ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងអាទិទេពផ្សេងៗ ប៉ុន្តែតួនាទីសំខាន់បំផុតគឺ “ភរិយារបស់ព្រះអាម៉ុន” ដោយសាររឿងនេះហើយ ទើបដំណែងត្រូវបានផ្តល់អោយស្រី្ត ហើយគ្រប់យ៉ាងទាក់ទងនឹងសាសនា សកម្មភាពក្នុងសង្គមផ្សេងៗស្រ្តីមានសិទ្ធិដូចគ្នាផងដែរ។

៥. ស្ត្រីរ៉ូម៉ាំងបានទទួលការអប់រំ

Wo5

ការអប់រំនៃស្រ្តីក្នុងទីក្រុងរ៉ូមសម័យបុរាណ គឺជាសំណួរដ៏ចម្រូងចម្រាសមួយផងដែរ។ ស្រ្តីត្រូវបានបង្រៀនពីគ្រឹះក្នុងការអាន និងការសរសេរគ្រប់យ៉ាងនៅឯសាលា។ បន្ថែមពីនេះទៅទៀត គ្រួសារខ្លះចង់អោយកូនស្រីរបស់ពួកគេមានចំណេះដឹងទូលំទូលាយ ដូច្នេះឪពុកម្តាយរបស់ពួកគេបានជួលគ្រូឯកជនបន្ថែម ដើម្បីឲ្យយល់ដឹងកាន់តែច្បាស់ពីការសិក្សា និងមេរៀនផ្សេងៗរបស់ក្រិកជាដើម។ ហេតុផលទាំងនេះគឺដោយសារតែ ចង់អោយស្រ្តីមានចំណេះដឹង និងជាដៃគូរល្អសាកសមនឹងស្វាមីរបស់គេ ដូចនេះធ្វើអោយស្រ្តីមានភាពសកម្មច្រើន។

៦. ស្ត្រីក្រិកលេងល្បែង "Jack"


Wo6

ស្ត្រីនៅប្រទេសក្រិកចូលចិត្តលេងល្បែងផ្សេងៗគ្នាហើយក្នុងចំណោមពួកគេមានហ្គេមមួយដែលមានឈ្មោះថា “knucklebone” ដែលស្រដៀងនឹង “Jack” ។ ល្បែងនេះពាក់ព័ន្ធនឹងការបោះបាល់ "Knucklebone" ឡើងលើអាកាសហើយចាប់បានច្រើនតាមដែលអាចធ្វើទៅបានដោយដៃម្ខាង។

៧. ក្មេងស្រីរ៉ូម៉ាំងស្លៀកឈុតប៊ីគីនី

Wo7

ដូចដែលត្រូវបានបង្ហាញនៅក្នុងរូបភាពខាងលើពីសតវត្សរ៍ទី៤ នៃគ.ស ដែលរកឃើញនៅតំបន់ស៊ីស៊ីលី (Sicily region) ហើយវាមើលទៅទាន់សម័យណាស់ នឹងគួរឲ្យភ្ញាក់ផ្អើលផងដែរ។

៨. ស្ត្រីរ៉ូម៉ាំងជាអត្តពលិក

Wo8

នេះក៏ប្រហាក់ប្រហែលទៅនឹងផ្ទាំងរូបភាពទី៧ដែលបង្ហាញថាស្រ្តីរ៉ូមុំាំងក៏ចាប់អារម្មណ៍ខាងកីឡាច្រើនផងដែរ។ ហើយពិតជាគួរអោយភ្ញាក់ផ្អើលដែលនៅទីក្រុងរ៉ូមបុរាណ ស្ត្រីមានសកម្មភាពកម្សាន្តជាច្រើន និងជីវិតសង្គមសម្បូរបែប។

៩. ស្រ្តីជនជាតិចិនអាចត្រូវបានស្វាមីបោះបង់ បើសិនជាស្រ្តីនិយាយច្រើន

Wo9

នៅប្រទេសចិនបុរាណ ​ស្ត្រីស្ទើរតែគ្មានសិទ្ធិហើយត្រូវបានគេចាត់ទុកថាជាទ្រព្យសម្បត្តិរបស់ប្តីរបស់នាង។ ការរៀបការត្រូវបានរៀបចំដោយអ្នកផ្គូរផ្គងដែលមានជំនាញ ហើយជាធម្មតាស្ត្រីបានជួបប្តីរបស់នាងជាលើកដំបូងក្នុងអំឡុងពេលរៀបការ។ ជនជាតិចិន ចង់បានកូនប្រុសជាងកូនស្រី ហើយមិនចូលចិត្តស្រី្តណានិយាយច្រើនឡើយ។

១០. ស្ត្រីឥណ្ឌាមានសិទ្ធិជ្រើសរើសប្តីរបស់ពួកគេ

Wo10

នៅសម័យបុរាណស្ត្រីគឺស្មើនឹងបុរស នាងមានសិទ្ធិមិនត្រឹមតែជ្រើសរើសប្តីរបស់នាងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបការនៅពេលណាដែលនាងចង់បាន ម្យ៉ាងទៀតស្ត្រីឥណ្ឌាក៏ទទួលបានការអប់រំល្អហើយត្រូវបានអនុញ្ញាត្តអោយចាប់ផ្តើម និងសិក្សាអំពីវឺដាស (ជាអត្ថបទសាសនាដ៏ធំមួយមានដើមកំណើតនៅឥណ្ឌាសម័យបុរាណ) ផងដែរ។

ប្រភព brightside.me

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent