ធាតុផ្សំ ៥យ៉ាងដែលគួរពិចារណា ដើម្បីបង្កើតអោយមានសុភមង្គលនៅក្នុងគ្រួសារ

សព្វថ្ងៃនេះ យើងឃើញថាការរស់នៅក្នុងគ្រួសារនីមួយៗមានភាពខុសគ្នាច្រើន។ គ្រួសារខ្លះមានភាពចុះសម្រុងគ្នាយ៉ាងល្អូកល្អើន ប៉ុន្តែគ្រួសារមួយចំនួនទៀតតែងតែមានរឿងទាស់ទែង ឈ្លោះប្រកែកមិនឈប់ឈរសោះ ហើយខ្លះទៀតឈានដល់ការប្រើហិង្សាផ្សេងៗដែលមិនសមគួរ។ តើអ្នកធ្លាប់គិតថា ប្រសិនបើអ្នកមានគ្រួសារ អ្នកនឹងរៀបចំផែនការ ឬសកម្មភាពបែបណាដើម្បីអោយគ្រួសារមានសុភមង្គល? ដើម្បីអោយមានចំណងស្នេហារឹងមាំក្នុងសមាជិកគ្រួសារ តើអ្នកត្រូវធ្វើដូចម្តេចខ្លះ?

អត្ថបទនេះនឹងប្រាប់ពីធាតុផ្សំ ៥យ៉ាងដែលអាចរក្សាភាពស្និទ្ធស្នាលក្នុងគ្រួសារឲ្យមានស្ថិរភាពយូរអង្វែង និងប្រកបដោយសុភមង្គល៖

១. ការគោរពគ្នាទៅវិញទៅមក

Ele2

Source: wiki.debtcc.com

ការគោរព គឺជាទម្លាប់ល្អមួយដែលធ្វើអោយសមាជិកគ្រួសារម្នាក់ៗមានភាពកក់ក្តៅចេញមកពីផ្លូវចិត្តខាងក្នុង បង្ហាញការយល់ដឹងខុសត្រូវ និងផ្តល់តម្លៃអោយគ្នាទៅវិញទៅមក។ ក្នុងនាមជាមាតាបិតា អ្នកគួរផ្តល់អារម្មណ៍នៃការគោរពទៅកាន់កូនៗស្ថិតក្នុងកម្រិតសមគួរពេលពួកគេនៅក្មេង ធ្វើបែបនេះនាំអោយកូនៗអាចយកគំរូតាមបានយ៉ាងល្អនៅពេលពួកគេធំពេញវ័យ។

២. ការជឿទុកចិត្ត

Ele3

Source: thefederalist.com

គ្រួសារដែលមានទំនាក់ទំនងល្អតែងតែផ្តល់ការជឿទុកចិត្តគ្នាទៅមក។ នៅពេលដែលសមាជិកម្នាក់ៗមានគម្រោងក្នុងកិច្ចការអ្វីមួយអ្នកគួរទុកចិត្ត និងផ្តល់ជាកម្លាំងចិត្តទៅលើពួកគេ។ ហើយការទុកចិត្តអាចជាកម្លាំងមួយដែលធ្វើអោយគេសម្រេចគោលដៅជាក់ជាមិនខាន។

៣. ការគាំទ្រ

Ele4

Source: Working Mother


មនុស្សភាគច្រើននៅពេលដែលកើតទុក្ខលើបញ្ហាអ្វីមួយ គ្រប់គ្នាតែងតែត្រូវការការគាំទ្រពីនរណាម្នាក់ ដើម្បីបង្ហាញពីអារម្មណ៍ ស្វែងរកពីវិធីដោះស្រាយរបស់ពួកគេ។ ហើយការគាំទ្រជាកម្លាំងជំរុញមួយដែលនាំអោយសមាជិកម្នាក់ៗមានភាពកក់ក្តៅ មានសុភមង្គល មានភាពជឿជាក់ក្នុងរឿងអ្វីមួយ។ បើអ្នកអាចបង្ហាញការលើកទឹកចិត្ត ការសួរសុខទុក្ខ ការស្រលាញ់រាប់អានជាដើម ទៅលើសមាជិកទាំងអស់ក្នុងគ្រួសារជារៀងរាល់ថ្ងៃ​ ជាទម្លាប់ល្អដើម្បីអោយចំណងមិត្តភាពគ្រួសារមានការរឹងមាំ។

៤. ការទំនាក់ទំនង

 

Ele5

Source: Love, Honour and Respect

ការប្រាស្រ័យទាក់ទងគ្នាជារឿងសំខាន់ក្នុងកិច្ចការប្រចាំថ្ងៃ។ ជាការល្អប្រសិនបើអ្នកមានពេលវេលាគ្រប់គ្រាន់ជាមួយគ្រួសារ អ្នកគួរញុំាំអាហារជារៀងរាល់ថ្ងៃជាមួយកូនៗបន្ទាប់ពីសម្រាកកិច្ចការផ្ទាល់ខ្លួន ធ្វើបែបនេះអន្តរភាពនៃចំណងមិត្តភាពបង្កអោយកូនៗរក្សាភាពជិតស្និទ្ធិបានយ៉ាងល្អជាមួយមាតាបិតា ឬអាណាព្យាបាលគ្រប់រូប។

៥. ការចែករំលែក

Ele6

Source: theyellowspot.com

ការចេះចែករំលែក ជាអំពើល្អមួយដែលអ្នកអាចបង្ហាញកូនៗពេលពួកគេនៅតូច។ អ្នកអាចចែករំលែករឿងសប្បាយរីករាយ ការចេះអត់អោនទោស ការផ្តល់តម្លៃ ការលើកទឹកចិត្តជាដើម ទៅកាន់កូនៗ ពីមួយថ្ងៃទៅមួយថ្ងៃ។ អារម្មណ៍នៃការចែករំលែកជាទម្លាប់ល្អមួយដែលបង្កអោយគ្រួសារមានសុភមង្គល។

ប្រែសម្រួលដោយ៖ លី ហួត

កែសម្រួលដោយ៖ Serpent

ប្រភព Global Studies Book (year II, semester I), (AEU University)