បកស្រាយអត្ថន័យភូមិស្រុកនៅក្នុងប្រទេសកម្ពុជា ​អានហើយហួសចិត្តខ្លាំង!

ជាការពិតណាស់ ​មិនថាតែឈ្មោះខេត្ត  ស្រុក ​ឃុំ  ឬតំបន់នានានៃប្រទេសកម្ពុជាយើងនោះទេ ​គឺសុទ្ធតែមានអត្ថន័យផ្សេងៗរៀងៗខ្លួនដែលអាចបកស្រាយសម្រាយលម្អិតបាន ​អាចថាជាឈ្មោះដែលបានមកពីប្រវត្តិតំបន់ ​ស្ថានភាពដីភូមិស្រុក ​ឬបាតុហេតុទាក់ទងនឹងជំនឿណាមួយក៏ថាបាន។

ជាក់ស្តែងថ្មីៗនេះមានសំណេរមួយបានបរិយាយត្រួសៗអំពីឈ្មោះស្រុក នៅកម្ពុជាដែលអានហើយលោកអ្នកនឹងហួសចិត្ត ​ដែលរួមមានដូចជា ៖

1- ស្រុកដែលលំបាកជាងគេ គឺស្រុកលើកដែក ខេត្តកណ្តាល

2- ស្រុកដែលមិនស្អាតគឺ ស្រុកតាខ្មៅ ខេត្តកណ្តាល

3- ស្រុកដែលស្រណុកជាងគេគឺ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

4- ស្រុកដែលស្រួលជាងគេ គឺស្រុកគងពិសី ខេត្តកំពង់ស្ពឺ

5- ស្រុកមិនដែលចាញ់ គឺសាមគ្គីមានជ័យកំពង់ឆ្នាំង

6- ស្រុកដែលមានជាងគេគឺស្រុកទូកមាស ខេត្តកំពត

7- ស្រុកដែលហត់ជាងគេ គឺស្រុកវាលវែង ខេត្តពោធិសាត់

8- ស្រុកដែលក្រជាងគេ គឺស្រុកក្រចេះ ខេត្តក្រចេះ

9- ស្រុកដែលខ្ពស់ជាងគេ គឺស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ

10- ស្រុកដែលមានព្រំប្រទល់រឹងមាំជាងគេ គឺស្រុកមណ្ឌលសីមា ខេត្តកោះកុង


11- ស្រុកដែលសុវត្ថិភាពជាងគេ គឺស្រុកថ្មបាំង ខេត្តកោះកុង

12- ស្រុកដែលហប់ខ្យល់ជាងគេ គឺស្រុកគីរីវង្ស ខេត្តតាកែវ

13- ស្រុកដែលរហើយជាងគេ គឺស្រុកលំផាត់ខេត្តរតនះគីរី

14- ស្រុកដែលសប្បាយជាងគេ គឺស្រុកសែនមនោរម្យ ខេត្តមណ្ឌលគិរី

15- ស្រុកដែលទាបជាងគេ គឺស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ

16- ស្រុកដែលមានឈើត្រង់ជាងគេ គឺស្រុកព្រៃឈ ខេត្តកំពង់ចាម

17- ស្រុកដែលមានជនជាតិថៃរស់នៅច្រើនជាងគេ គឺស្រុកកំពង់សៀម ខេត្តកំពង់ចាម

18- ស្រុកដែលខ្សត់ឈើជាងគេ គឺស្រុកវាលវែង ខេត្តពោធិសាត់

19- ស្រុកដែលសំបូរឈើជាងគេ គឺស្រុកព្រៃវែង ខេត្តព្រៃវែង

20- ស្រុកដែលមិនចេះខ្វះខាត ស្រុកសំបូរខេត្តកំពង់ធំ

21- ស្រុកដែលមានថ្មច្រើនជាងគេ គឺស្រុកកំពង់ថ្ម ខេត្តកំពង់ធំ

From:  Facebook