តើទម្លាប់អ្វីខ្លះ ដែលអ្នកមានបំផុតនៅលើពិភពលោក មានរួមគ្នា?

បើសិនជាអ្នកចង់ក្លាយជាអ្នកមាន អ្នកគួរតែរៀនពីទម្លាប់ល្អៗដែល​អ្នក​មានគេធ្វើ មកអនុវត្តផ្ទាល់ខ្លួន។​

ដោយផ្នែកលើការសិក្សាមួយនៅក្នុងសៀវភៅ “ទម្លាប់អ្នកមាន: ទម្លាប់ជោគជ័យរាល់ថ្ងៃដែល​អ្នកមាន​ធ្វើ” បាន​បង្ហាញថា អ្នកមានភាភច្រើន​មានទម្លាប់​រួមគ្នា​ដូចខាងក្រោម៖

Maxresdefault

១. អានជារៀងរាល់ថ្ងៃ: ៨៨% នៃអ្នកមានអានយ៉ាងហោចណាស់ ៣០នាទី ឬច្រើនជាងនេះ​ក្នុង​មួយ​ថ្ងៃៗ ដើម្បីបង្កើនចំណេះដឹងឲ្យលឿននិងទូលំទូលាយ។ ចំណែក​អ្នក​ក្រវិញ មានតែ ២% ប៉ុណ្ណេះដែល​ចូលចិត្តអាន។

Bill

២. មើលទូរទស្សន៍តិចតួច: មានតែ ៦%នៃអ្នក​មានទេ​ដែល​មើលទូរទស្សន៍ ចំណែក​អ្នក​ក្រវិញមាន​ដល់៧៨%។ ហើយអ្នកមាន ៦៧% មើលទូរទស្សន៍តិចជាង១​ម៉ោងក្នុង​មួយថ្ងៃ រីឯអ្នកក្រវិញ២៣%មើលតិចជាង១​ម៉ោង។​

Hqdefault

៣. រក្សាសុខភាពល្អ: ៧៦% ​នៃអ្នក​មានធ្វើលំហាត់ប្រាណយ៉ាងតិច​ ៤ថ្ងៃ​ក្នុង​ ១សប្តាហ៍ និងបរិភោគអាហារដែ​លមានផាសុខភាព។


Health 1 6i4jypux264lzyo9ovr06l8eji9i2zsmrch8uqr8abj

៤. មានបញ្ជីការងារត្រូវធ្វើ: ៨១%នៃ​អ្នកមានមាន​បញ្ជីការងារត្រូវធ្វើ​ប្រចាំថ្ងៃដែល​ជាផែនការគ្រោងទុកមុនដើម្បីដឹងថាអ្វីនឹងត្រូវធ្វើក្នុងថ្ងៃនីមួយៗ បើប្រៀបនឹងអ្នកក្រគឺមានតែ ៩% ទេ។

To Do List For Sales Effectiveness

៥. កំណត់គោលដៅផ្ទាល់ខ្លួន ឬការងារច្បាស់លាស់: ៨០%នៃអ្នក​មាន បានកំណត់គោលដៅជីវិតឬការងារច្បាស់លាស់ ខណះអ្នកក្រមានតែ ១២% ប៉ុណ្តេះ។ ហើយអ្នកមានជាង ៨០% ក៏ជឿជាក់ផងដែរថា ការខិតខំបង្កើនចំនេះដឹងផ្ទាល់ខ្លួនរៀងរហូត​និងបង្កើតទម្លាប់ល្អ​ៗនឹងជួយបង្កើតឱកាសឲ្យខ្លួនកាន់តែបានច្រើន។ ប៉ុន្តែ មានតែ ៥% នៃអ្នក​ក្រទេដែល​យល់ព្រមលើគំនិតនេះ។​

Systems Vs Goals

វាមានទម្លាប់ជាច្រើនទៀត ដូចជាចំណាយពេលយ៉ាងហោចណាស់៥ម៉ោងក្នុងមួយ​ខែដើម្បីចូលរួមសកម្មភាពបង្កើតបណ្តាញទំនាក់ទំនង​សង្គម ក្រោកពីដំណេក៣ម៉ោងមុនពេលធ្វើការ។ល។

វាជារឿងដ៏លំបាកនៅពេលដែលយើងកាត់បន្ថយការមើលទូរទស្សន៍ ប៉ុន្តែអ្នក​គួរតែចាប់ផ្តើមធ្វើពីព្រោះវាជាជំហានដំបូងដែលនឹងធ្វើឲ្យអ្នក​ក្លាយជាអ្នកមាន។ ចូរអ្នក​បង្កើតទម្លាប់ទាំងនេះដោយការប្តេជ្ញាចិត្តខ្ពស់ ហើយធ្វើជារឿងរហូត។

ប្រភព៖ Sobenmagazine