ខ្លាំងបាត់! នេះបានហៅថាអ្នកតស៊ូដ៏អស្ចារ្យមែន ផ្សងសំណាងលេខដដែល ៣០ឆ្នាំ ទីបំផុតបុរសម្នាក់បានឈ្នះឆ្នោតរង្វាន់ធំបំផុត

កាណាដា៖ អាចថាជារឿងមួយចម្លែក ហើយក៏ជាការតស៊ូមួយដែលមិននឹកស្មានដល់ ដោយបុរសជនជាតិកាណាដាម្នាក់ ហ៊ានផ្សងសំណាងចាក់ឆ្នោតលេខដដែលៗអស់រយៈពេលដល់ទៅ ៣០ឆ្នាំ ទីបំផុតបែរជាទទួលបានរង្វាន់ធំពិតមែន។

បុរសអ្នកតស៊ូដ៏អស្ចារ្យមួយរួបនេះ មានឈ្មោះថា Bon Truong រស់នៅទីក្រុង Edmonton ប្រទេសកាណាដា ត្រូវបានគេដឹងថាបានឈ្នះឆ្នោតរង្វាន់ធំដល់ទៅ ៦០លានដុល្លា តាំងពីខែ តុលា ឆ្នាំ ២០១៨ មកម្ល៉េះ តែជំនួសឱ្យការទៅបើកប្រាក់រង្វាន់ភ្លាម លោក Bon Truong បែរជាទុកចោលដល់ទៅរយៈពេលជាង ១០ខែ ព្រោះតែលោកមានអារម្មណ៍ថារំភើបខ្លាំង និងភ្ញាក់ផ្អើលខ្លាំងពេក ជាពិសេសលោកត្រូវការពេលវេលាសម្រាប់ត្រៀមខ្លួនផងដែរ។

Https___cdn.cnn.com_cnnnext_dam_assets_190828163156 01 Canada Lotto Winner

នៅក្នុងដើមហេតុដែលធ្វើឱ្យលោកព្យាយាមចាក់លេខដដែលៗរាប់ឆ្នាំនោះ លោក Bon Truong បានឱ្យដឹងថា លេខដែលលោកចាក់មានចំនួន , 3, 4, 8, 9, 20 និង 30 នោះ លេខទាំងនេះគឺសុទ្ធសឹងតែជាថ្ងៃសំខាន់ និងថ្ងៃកំណើតរបស់សមាជិកគ្រួសាររបស់លោកទាំងអស់។

ជាចុងក្រោយ លោក Bon Truong បានរៀបរាប់ថាចំពោះប្រាក់រង្វាន់ដ៏សន្ធឹកសន្ធាប់នេះ អាចផ្តល់អ្វីជាច្រើនដល់លោក ហើយលោកនឹងចាប់ផ្តើមទិញផ្ទះល្អមួយខ្នងសម្រាប់ក្រុមគ្រួសាររបស់លោក ឯប្រាក់ដែលនៅសល់លោកនឹងធ្វើការសន្សំវាទុកឱ្យបានល្អសម្រាប់ផែនការអនាគតដូចជាការធ្វើវិស្សមកាលកម្សាន្ត និងពេលចូលនិវត្ត៍ជាដើម៕


រក្សាសិទ្ធ៖ Kalib9

190827005111 Australia Lotto Restricted Large 169

Maxresdefault

106103248 1567095088531truongbonveit

Lotto_max_winner47894 190830104215973