សម្រង់សម្តីលើកទឹកចិត្តទាំង១០ ពីវិធីចាប់ផ្តើមអាជីវកម្មមួយឲ្យជោគជ័យ

Elon_musk_tesla_3225.0

១. បទពិសោធន៍នៃអ្នកប្រើប្រាស់ គឺជាអ្វីៗទាំងអស់ដើម្បីជោគជ័យ ប៉ុន្តែវានៅតែមិនបានផ្តល់តម្លៃខ្ពស់​ ហើយការ​វិនិយោគលើវានៅមានកម្រិត។ ប្រសិនបើអ្នក​មិន​ចេះ​​​រៀបចំអាជីវកម្មដោយផ្តោតលើអ្នក​ប្រើប្រាស់ជាអធិភាព ចូលសិក្សា ហើយព្យាយាមជួលនរណាម្នាក់​ដែល​មានជំនាញលើវា។ ចូរផ្តោត​និងអធិភាពលើវា។ រស់​និងដក​ដង្ហើមជាមួយវា។ ហើយ​ដឹកនាំក្រុមហ៊ុនទាំងមូលដោយផ្តោតលើវា។​

– Evan Williams, ​សហស្ថាបនិក Twitter

២. ទោះបីអ្នកមានគំនិតទីផ្សារល្អឬក្រុមអ្នកលក់ដ៏ពូកែ ក៏មិន​អាចជួយអាជីវកម្ម​អ្នកបន្ត បាន​ឆ្ងាយ​នោះទេ ប្រសិន​បើអ្ន​កមិន​មានផលិតផលល្អគ្រប់គ្រាន់។​

– Sam Altman, ប្រធាន Y Combinator និង​ សហស្ថាបនិក Loopt

៣. ការបង្កើតកំហុស​នឹង​មិន​បញ្ចប់​អាជីវកម្ម​របស់អ្នក​ឡើយ។ ប្រសិន​បើអ្នក​នៅតែបន្តធ្វើដំណើរតិចៗ និងបើកចិត្តទូលាយស្តាប់​ការរិះគន់​ដើម្បីស្ថាបនា នោះអ្នកនឹង​អាច​រីកចម្រើនជោគជ័យដោយការ​រៀន​និង​ការវិវឌ្ឍន៍នេះ។​

– Meridith Valiando Rojas, សហស្ថាបនិកនិង​នាយកប្រតិបត្តិ DigiTour Media

៤. ចូរព្យាយាមធ្វើ​ឲ្យ​ក្រុមរបស់អ្នក​ទទួលបាននូវការគោរព ផ្តល់សិទ្ធិអំណាច​ពេញលេញ និងធ្វើឲ្យ​ពួកគេរំភើបរីករាយជាមួយ​បេសកកម្ម​របស់​ក្រុមហ៊ុនអ្នក។​

– Tim Westergren, សហស្ថាបនិក Pandora

៥. ចូរបង្កើតផលិតផល​អ្វីដែល​មនុស្សចង់បាន ហើយក៏ត្រូវ​បង្កើត​ក្រុមហ៊ុន​មួយដែលបុគ្គលិក​ចង់ធ្វើការជាមួយ​ផងដែរ។​


– Sahil Lavingia, ស្ថាបនិក Gumroad

៦. ធ្វើ​ជាសហគ្រិន​ម្នាក់ អ្នក​ត្រូវតែដាក់ចិត្តទទួលយកនូវ​ភាពបរាជ័យ។​ ប្រសិន​បើអ្នក​មិនបរាជ័យ នោះអ្នក​នឹង​មិន​ប្រឹងព្យាយាមធ្វើឲ្យអស់ពីសមត្ថភាពនោះឡើយ។​

– Alexa von Tobel, ស្ថាបនិក LearnVest

៧. ទោះបីជាអ្នក​មិន​មានគំនិត​ល្អឥតខ្ចោះដើម្បី​ចាប់ផ្តើ​មអាជីវកម្ម ប៉ុន្តែ​អ្នក​អាចរៀន​និង​ចេះប្រែប្រួល​តាមក្រោយនៅពេលដែលធ្វើវា។

– Victoria Ransom, សហស្ថាបនិក Wildfire Interactive

៨. គន្លឹះ​ដើម្បីជួល​មនុស្ស​ឲ្យ​ត្រូវ​ គឺព្យាយាម​រក​នរណា​ដែល​ចង់ផ្លាស់ប្តូរពិភពលោក។​

– Marc Benioff, ស្ថាបនិក Salesforce

៩. ប្រសិន​បើអ្នក​មិន​បរាជ័យ អ្ន​ក​នឹង​មិន​អាច​មាន​ការ​ច្នៃប្រឌិត​នោះឡើយ។

– Elon Musk, នាយកប្រតិបត្តិ​ SpaceX and Tesla Motors

១០. ពួកយើង​ត្រូវតែរៀន​ពីអ្វីដែល​អតិថិ​ជន​ពិត​ជាចង់បាន មិន​មែន​អ្វីដែល​ពួកគេនិយាយថាពួកគេ​ចង់ ឬអ្វីដែល​ពួកគេ​គិតថា​ពួកគេគួរតែចង់បាននោះឡើយ។​

– Eric Ries, អ្នកនិពន្ធសៀវភៅ The Lean Startup