ដកដង្ហើមមកចេះតែមានក្លិនមិនល្អមែនទេ? ឈប់អារម្មណ៍ទៀតទៅ! វិធី ៩ យ៉ាងនេះនឹងកម្ចាត់ខ្យល់ដង្ហើមមិនល្អបានយ៉ាងមានប្រសិទ្ធភាព!!

ខ្យល់ដង្ហើមមិនល្អ គឺជារឿងមួយដែលគួរឱ្យអាម៉ាស់ខ្លាំងណាស់ ហើយមនុស្សជាង ៨០ លាននាក់កំពុងតែជួបប្រទះបញ្ហានេះ។ ខណៈពេលដែលការលាងសំអាតធម្មតាមិនមានប្រសិទ្ធភាព វានឹងធ្វើអោយអ្នកជួបប្រទះនឹងបញ្ហាជាច្រើនដូចជា ពិបាកធ្វើការទំនាក់ទំនង ការសំភាសន៍ការងារ ឬការណាត់ជួបផ្សេងៗ-ល-។ ទោះជាយ៉ាងណាក៏ដោយ ការ ទំពារស្ករកៅស៊ូអាចដោះស្រាយបានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ។

ដើម្បីឱ្យអ្នកទាំងអស់គ្នាបញ្ចេញស្នាមញញឹមដោយមិនបារម្ភអំពីក្លិនមិនល្អចេញពីមាត់របស់អ្នកនោះ គេហទំព័រ Bright Side បានជ្រើសរើសមុខម្ហូបចំនួន ១០ ដែលអាចកម្ចាត់ក្លិនមាត់របស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។ ហើយយើងជឿជាក់ថាអ្នកទាំងអស់គ្នានឹងពេញចិត្តជាពុំខាន។

១. ការ៉ុត ឬផ្លែម៉ោម

1

ផ្លែប៉ោម និងការ៉ុតធ្វើអោយប្រសើរឡើងនូវការរំលាយអាហារ និងធ្វើអោយប្រព័ន្ធរំលាយអាហារមានសុខភាពល្អ។ ដូច្នេះ មានន័យថាវានឹងលែងមានការបង្កើតហ្គាសនៅក្នុងក្រពះដែលបណ្តាលឱ្យមាត់មានក្លិនមិនល្អទៀតហើយ។ គួរបញ្ជាក់ផងដែរថាផ្លែឈើ និងបន្លែស្រស់ៗជួយជម្រុញការផលិតទឹកមាត់ដែលអាចលាងសម្អាតបាក់តេរី​ ដែលបណ្តាលអោយមានខ្យល់ដង្ហើមមិនល្អចេញពីធ្មេញ អណ្តាត និងអញ្ចាញធ្មេញរបស់យើង។

ក្រពះទទេក៏អាចបណ្តាលឱ្យមានដង្ហើមមិនល្អផងដែរ ព្រោះវានាំឱ្យមានការបង្កើតអាស៊ីត។ ដូច្នេះការញុំាផ្លែឈើ និងបន្លែស្រស់ជាវិធីដ៏ល្អមួយដើម្បីធ្វើឱ្យក្រពះរបស់អ្នកឆ្អែត និងកម្ចាត់ខ្យល់ដង្ហើមមិនល្អ។

២. បរិភោគបន្លែ

2

ខ្យល់ដង្ហើមមិនល្អអាចជារោគសញ្ញានៃការចាល់អាស៊ីត ឬជំងឺនៃប្រព័ន្ធរំលាយអាហារផ្សេងទៀត។ បញ្ហាទាំងនេះកម្រនឹងកើតមានណាស់ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់អ្នករឹងមាំ ហើយការបរិភោគបន្លែ គឺជាវិធីដ៏ល្អមួយដើម្បីបង្កើនភាពស៊ាំរបស់អ្នក។

ដូចគ្នានេះផងដែរ បន្លែបៃតងសំបូរទៅដោយក្លរ៉ូភីល ជាសារធាតុពណ៌ដែលរុក្ខជាតិប្រើសម្រាប់ធ្វើរស្មីសំយោគ ដើម្បីស្រូបយកថាមពលពីពន្លឺព្រះអាទិត្យ។ ក្លរីប៉ូលក៏ជាថ្នាំសំលាប់មេរោគធម្មជាតិដ៏មានប្រសិទ្ធភាព និងអាចបំបាត់ក្លិនមិនល្អចេញពីមាត់ផងដែរ។

៣. គ្រឿងតុបតែងលើម្ហូប

3

គ្រឿងតុបតែងលើម្ហូបដូចជា ជីអង្កាម អាចជួយដល់ការរំលាយអាហារ និងបំបាត់ក្លិនមាត់បានល្អ។ ហើយជីវ៉ាន់ស៊ុយបារាំង ក៏ជាអ្នកបំបាត់ក្លិនមាត់ដ៏មានឥទ្ធិពលផងដែរ។

ដូច្នេះនៅពេលដែលអ្នកបរិភោបអាហារ សូមទុកគ្រឿងទាំងនេះខ្លះ សម្រាប់ញ៉ាំតាមក្រោយអាហាររបស់អ្នក។ ញ៉ាំវាបន្ទាប់ពីអ្នកញ៉ាំអាហារចប់ ដើម្បីបន្សាបក្លិនដែលអាចបណ្តាលមកពីអាហារដែលអ្នកបានញ៉ាំ។

៤. ទឹកដោះគោជូរ

4

អាហារដែលជួយដល់ការរំលាយអាហារបានល្អគឺ ទឹកដោះគោជូរ។ វាធ្វើឱ្យប្រព័ន្ធរំលាយអាហាររបស់អ្នកមានសុខភាពល្អ ហើយអាចកាត់បន្ថយឱកាសនៃការបញ្ចេញខ្យល់ដង្ហើមមិនល្អបានទៀតផង។

ប្រសិនបើប្រព័ន្ធរំលាយអាហារមិនល្អ ការប្រមូលផ្តុំសមាសធាតុស៊ុលហ្វាតនៅក្នុងមាត់អាចបណ្តាលឱ្យមានខ្យល់ដង្ហើមមិនល្អ។ ការសិក្សាជាច្រើនបានបង្ហាញថា បាក់តេរីល្អៗនៅក្នុង ទឹកដោះគោជូរអាចកាត់បន្ថយកម្រិតនៃសមាសធាតុស៊ុលហ្វាតដែលមាននៅក្នុងមាត់។ នៅពេលអ្នកទិញទឹកដោះគោជូរ អ្នកត្រូវប្រាកដថាវាមិនមានជាតិស្ករលើសនោះទេ។


៥. ផ្លែ ឆឺរី

5

ការញ៉ាំស្ពៅជូ ឬអាហារផ្សេងៗ ដែលមានសារធាតុឧស្ម័នមេតាណុល វានឹងធ្វើអោយមាត់របស់អ្នកមានក្លិនមិនល្អ។ ប្រសិនសិនបើអ្នកជួបនូវបញ្ហានេះ អ្នកអាចបរិភោគផ្លែឆឺរី​ វានឹងកម្ចាត់ក្លិននេះចេញពីមាត់របស់អ្នក។ ចំពោះសាឡាត់វិញ ក៏មានប្រសិទ្ធភាពសម្រាប់បញ្ហានេះផងដែរ។

៦. តែបៃតង

6

ការទទួលទានតែបៃតងមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ដែលរួមមានដូចជា ការធ្វើឱ្យប្រសើរឡើងនូវមុខងារខួរក្បាល និងកាត់បន្ថយហានិភ័យនៃទម្រង់មហារីកមួយចំនួន។ វាក៏ជួយក្នុងការបន្សាបជាតិពុលនៅក្នុងរាងកាយ និងកាត់បន្ថយទាំងក្លិនខ្លួននិងខ្យល់ដង្ហើមមិនល្អផងដែរ។ តែបៃតងក៏មានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មធម្មជាតិដែលជួយប្រឆាំងនឹងបាក់តេរីនៅក្នុងមាត់ដែលបណ្តាលអោយមានខ្យល់ដង្ហើមមិនល្អ។

៧. ផ្លែក្រូចឆ្មា

7

អាស៊ីតនៃផ្លែក្រូចឆ្មាជួយប្រឆាំងនឹងការលូតលាស់របស់បាក់តេរីនៅក្នុងមាត់ និងបំពង់រំលាយអាហារ។ ទាំងនេះគឺជាបាក់តេរីដែលបង្កឱ្យមានក្លិនមិនល្អនៅក្នុងមាត់។ ដូច្នេះគ្មានបាក់តេរីមានន័យថាគ្មានក្លិនទេ។

៨. តែលាយជាមួយខ្ញី និងទឹកក្រូចឆ្មា

8

ខ្ញីគឺជាឱសថដែលមានលក្ខណៈសម្បត្តិជាច្រើន។ ការបន្ថែមវាទៅក្នុងរបបអាហាររបស់អ្នកអាចព្យាបាលការឈឺក្រពះដែលបណ្តាលឱ្យអ្នកបញ្ចេញនូវក្លិនស្អុយចេញពីមាត់។ ប្រសិនបើអ្នកមិនចូលចិត្តញ៉ាំវា អ្នកអាចលាងជម្រះមាត់របស់អ្នកដោយប្រើវាក៏បាន។ ខ្ញីនឹងជួយក្នុងការកម្ចាត់ក្លិនមិនល្អ ហើយអាស៊ីតនៃផ្លែក្រូចឆ្មានឹងធ្វើឱ្យបាក់តេរីពិបាកលូតលាស់។

៩. បញ្ឈប់ការញ៉ាំស្រាបៀរ ហើយចាប់យកការញ៉ាំទឹកវិញ

9

ការញ៉ាំទឹកគឺធ្វើអោយមាត់របស់អ្នកមានសំណើម ហើយវាជួយលាងសម្អាតភាគល្អិតនៃអាហារ និងកោសិកាដែលងាប់។ ហើយវានឹងជួយការពារការលូតលាស់របស់បាក់តេរីនៅក្នុងមាត់។ ទឹកគឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការមេតាប៉ូលីសជាច្រើនផ្សេងទៀត។ ដូច្នេះសូមកុំរំលងវា។

តើអ្នកមានដឹងអំពីអ្វីៗផ្សេងទៀតដែលអាចកម្ចាត់ខ្យល់ដង្ហើមមិនល្អបានដែរ ឬទេ? សូមចែករំលែកវិធីសាស្ត្ររបស់អ្នក នៅក្នុងមតិយោបល់ខាងក្រោម!

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side