នេះជាមូលហេតុដែលអ្នកមិនគួរញាំទឹកដែលបានចាក់ទុកចោលពេញមួយយប់

ប្រហែលជាអ្នកបានកត់សម្គាល់រួចហើយថាទឹកដែលបានចាក់ដាក់កែវទុកចោលពីរបីម៉ោងឡេីងទៅ មានរសជាតិប្លែក។ ទោះជាយ៉ាងណាក៏ដោយ មិនមានមនុស្សជាច្រើនទេដែលដឹងថាតើមានអ្វីកេីតឡេីង ដែលធ្វេីអោយវាផ្លាស់ប្តូររសជាតិ។

មានការពន្យល់បែបវិទ្យាសាស្ត្រចំពោះរសជាតិខុសពីធម្មតារបស់ទឹកដែលបានដាក់ក្នុងកែវនៅពេលយប់។

Heres Why You Should Never Drink Water Which Has Stayed In A Glass Overnight

ទឹកធម្មតាគឺផ្ទុយពីអាហារ វាមិនមានផ្ទុកជាតិស្ករ និងប្រូតេអ៊ីនទេដែលមានន័យថាងាយនឹងឆ្លងដោយមេរោគ។ យោងទៅតាមសារព័ត៌មាន Discovery News បានអោយដឹងថា ទឹកដែលត្រូវបានប៉ះពាល់នឹងខ្យល់អស់មួយរយៈអាចស្រូបយកបរិមាណឧស្ម័នកាបូនិចតិចតួច ហើយផ្នែកតូចមួយរបស់វាត្រូវបានបំលែងទៅជាអាស៊ីតកាបូន តាមពិតទៅសមាសធាតុគីមីរបស់វានេះកំពុងត្រូវបានផ្លាស់ប្តូរ។


ឧទាហរណ៍ នៅពេលដែលអាស៊ីតកាបូនបញ្ចេញប្រូតេអីនមួយឬពីរ ហើយគ្របដណ្តប់ទៅនឹងប៊ីកាបូណាត ឬ កាបូណាតនេះធ្វើឱ្យកម្រិត pH របស់ទឹកថយចុះហើយនាំឱ្យមានការផ្លាស់ប្តូររសជាតិរបស់វា។

ក្រៅពីការផ្លាស់ប្តូររសជាតិទឹកនេះផង វាក៏អាចត្រូវបានប៉ះពាល់នឹងបាក់តេរី និងបានប្រមូលផ្តុំនៃធូលីផងដែរ។

ប្រភព៖​ healthyfoodhouse.com