ទិសដៅទេសចរណ៍គ្រោះថ្នាក់បំផុតទាំង ១១ នៅលើពិភពលោក

កាលពីថ្ងៃ ១២ ខែ មេសា ឆ្នាំ ២០១៧ Bright Side បានរៀបចំបញ្ជីទីតាំងគួរឱ្យរំភើបខ្លាំង និងគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ ប្រសិនបើអ្នកចង់មានថ្ងៃវិស្សមកាលទៅកន្លែងដែលគ្រោះថ្នាក់ៗ កន្លែងទាំងនេះគឺសម្រាប់អ្នក។ បើមិនដូច្នោះទេ គ្រាន់តែដឹងៗទៅបានហេីយ។

#1 Death Valley, USA

Dangerous Places 01

ប្រសិនបើផែនដីជាផ្ទះរបស់យើង នោះជ្រលងភ្នំ Death Valley គឺជាឡកម្តៅ។ វាលខ្សាច់គួរឱ្យភ្ញាក់ផ្អើលមួយនេះបានទទួលកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មាននៅលើភពផែនដីរបស់យើង គឺ 134 °F (56.7 °C)។ មិនថាអ្នកខ្លាំងប៉ុណ្ណានោះទេ កម្តៅនៃព្រះអាទិត្យដែលកំពុងឆេះ និងកំដៅដ៏ខ្លាំងនៃជ្រលងភ្នំមរណៈនេះ នឹងធ្វើអោយអ្នកហត់នឿយយ៉ាងឆាប់រហ័ស។ បើគ្មានទឹកអ្នកអាចរស់នៅទីនេះបានតែ ១៤ ម៉ោងប៉ុណ្ណោះ។

#2 វាលខ្សាច់ Danakil របស់ទ្វីបអាហ្វ្រិក

Dangerous Places 02

សីតុណ្ហភាពដុតនំច្រើនតែឡើងដល់ ១២០ អង្សាសេ។ ជាមួយភ្នំភ្លើងជាច្រើនដែលបញ្ចេញឧស្ម័នពុល វាពិបាកក្នុងការស្រមៃមើលទេសភាពដ៏ឃោរឃៅជាងវាលខ្សាច់ Danakil របស់ទ្វីបអាហ្វ្រិក។ មនុស្សភាគច្រើនប្រហែលជាគិតថាកន្លែងដ៏អាក្រក់នេះ គឺជាឋាននរកនៅលើផែនដីប៉ុន្តែវានៅតែទាក់ទាញអ្នកផ្សងព្រេងក្លាហានពីជុំវិញពិភពលោកផងដែរ។ ត្រូវចាំក្នុងចិត្តថាការទៅទស្សនាវាលខ្សាច់ Danakil ដោយខ្លួនឯង ឬ ដោយគ្មានការណែនាំដោយអ្នកដែលមានបទពិសោធ ត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង។

#3 ភ្នំ Washington សហរដ្ឋអាមេរិក

Dangerous Places 03

កំពូលភ្នំវ៉ាស៊ីនតោនរក្សាកំណត់ត្រាពិភពលោកសម្រាប់ខ្យល់លឿនបំផុតនៅលើផ្ទៃផែនដី។ ល្បឿនខ្ពស់បំផុតនៅទីនេះគឺ ២០៣ ម៉ាយក្នុងមួយម៉ោង (៣២៧ គីឡូម៉ែត្រ / ម៉ោង) ។ ទោះយ៉ាងណាខ្យល់បក់ខ្លាំងមិនមែនជាក្តីបារម្ភតែមួយគត់នៅក្នុងតំបន់នេះទេ ពោលគឺសីតុណ្ហភាពត្រជាក់ដែលអាចធ្លាក់ចុះទាបដល់ -៤០ អង្សារ និងការធ្លាក់ព្រិលរហូត ដែលធ្វើឲ្យភ្នំវ៉ាស៊ីនតោនក្លាយជាកន្លែងគ្រោះថ្នាក់បំផុត។ ទោះបីជាមានកម្ពស់ខ្ពស់ល្មម ៦.២៨៨ ហ្វីត (១.៩១៧ ម៉ែត្រ) ភ្នំវ៉ាស៊ីនតោននេះ គឺជាកំពូលភ្នំដែលមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក។ បន្ទុកមនុស្សដែលធ្លាប់ទៅកំពូលភ្នំនេះ អាចប្រៀបធៀបទៅនឹងបន្ទុកនៅលើកំពូលភ្នំអេវើរេស។

#4 ភ្នំភ្លើង Sinabung ប្រទេសឥណ្ឌូនេស៊ី

Dangerous Places 04

នេះ គឺជាភ្នំភ្លើងមួយស្ថិតនៅលើកោះស៊ូម៉ាត្រារបស់ឥណ្ឌូនេស៊ី។ ការផ្ទុះឡើងញឹកញាប់ណាស់នៅទីនេះដែលធ្វើឱ្យមនុស្សរាប់ពាន់នាក់គ្មានទីជម្រក ឬជីវភាពច្បាស់លាស់។ ទីប្រជុំជន និងភូមិដែលនៅក្បែរនោះត្រូវបានគ្របដណ្ដប់ដោយកម្អែល និងផេះជាច្រើនដងរួចទៅហើយ ជាពិសេសក្នុងឆ្នាំ ២០១០, ២០១៣, ២០១៤ និង ២០១៥ ។ ការផ្ទុះចុងក្រោយបំផុតបានកើតឡើងនៅថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១៦។ ការផ្ទុះនេះបានបណ្តេញអោយមានពពកឧស្ម័នភ្នំភ្លើង និងផេះយ៉ាងច្រេីន។ ហើយគ្មាននរណាម្នាក់ដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេ។

#5 កោះពស់ ilha da Queimada Grande ប្រទេសប្រេស៊ីល

Dangerous Places 06

នេរសមុទ្រប្រេស៊ីលមួយនេះត្រូវបានគេទទួលស្គាល់ថាជាកន្លែងគ្រោះថ្នាក់បំផុតនៅលើភពផែនដី។ ហេតុផលសម្រាប់រឿងនេះ គឺសាមញ្ញណាស់ កន្លែងនេះគឺពោរពេញទៅដោយពស់ពិសប្រភេទមួយក្នុងចំណោមពស់ពិសខ្លាំងបំផុតនៅលើពិភពលោក គឺ Bothrops។ អ្នកស្រាវជ្រាវបានប៉ាន់ស្មានថាមានពស់ប្រហែល៥ក្បាលក្នុងមួយម៉ែត្រការ៉េ រស់នៅលើកោះនេះ។ មានរឿងរ៉ាវជាច្រើនរបស់មនុស្សដែលបានស្លាប់ដោយសារពស់ពិសទាំងនេះ។ រឿងរ៉ាវមួយក្នុងចំណោមរឿងរ៉ាវទាំងនេះ អ្នករស់នៅក្បែរនោះម្នាក់បានវាយប្រហារដោយពស់ហើយបានស្លាប់។ បន្ទាប់ពីការស្លាប់នេះ រដ្ឋាភិបាលប្រេស៊ីលបានហាមឃាត់អ្នកទេសចរទាំងអស់ មិនឱ្យទៅទីនោះទៀតទេ។

#6 ឧទ្យានជាតិ Madidi ប្រទេសបូលីវី

Dangerous Places 07


បេីមើលទៅកន្លែងនេះ មើលទៅស្អាតណាស់ ប៉ុន្តែវាពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់។ ហេតុអ្វី? ដោយសារតែវាជាជម្រកសត្វព្រៃដែលមានជាតិពុល និងសាហាវបំផុតនៅក្នុងពិភពលោក។ បេីអ្នកបិះជាមួយរុក្ខជាតិដែលដុះនៅក្នុងឧទ្យាននេះ អាចបណ្តាលឱ្យរមាស់ខ្លាំង ឡើងកន្ទួល និងវិលមុខ។ ទោះអ្នកក្តិចតែបន្តិចក៏ដោយ អ្នកនឹងអាចឆ្លងមេរោគប៉ារ៉ាស៊ីតត្រូពិក។

#7 ជ្រលងមរណភាព Kamchatka ប្រទេសរុស្ស៊ី

Dangerous Places 08

Kamchatka Peninsula នៅចុងបូព៌ាររបស់ប្រទេសរុស្ស៊ីក៏មានជ្រលងមរណភាពផ្ទាល់ខ្លួនដែរ។ វាមានទីតាំងស្ថិតនៅមិនឆ្ងាយពីជ្រលងភ្នំ Geysers ដ៏ល្បីល្បាញនោះទេ។ ការប្រមូលផ្តុំខ្ពស់នៃឧស្ម័នពុលដែលត្រូវបានរកឃើញនៅក្នុងតំបន់នេះ បង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់រាល់ភាវៈមានជីវិតដូចជា រុក្ខជាតិ និងសត្វ អោយស្លាប់យ៉ាងឆាប់រហ័ស ខណៈដែលមនុស្សចាប់ផ្តើមមានអារម្មណ៍មិនស្រួលខ្លួន និងមានគ្រុនក្តៅវិលមុខ និងញាក់។

#8 Bikini Atoll, The Marshall Islands

Dangerous Places 09

កោះនេះមើលទៅដូចជាឋានសួគ៌មែនទេ? ប៉ុន្តែ Bikini Atoll ពិតជាកន្លែងនៃកម្មវិធីសាកល្បងនុយក្លេអ៊ែរជាច្រើន ដែលបានប្រែក្លាយកោះ Bikini ដ៏ស្រស់ស្អាតទៅជាដីដែលមានវិទ្យុសកម្មយ៉ាងខ្លាំង។ ប្រជាជននៅទីនោះត្រូវបានគេបង្ខំឱ្យបោះបង់ផ្ទះរបស់ពួកគេ និងសូម្បីតែនាពេលបច្ចុប្បន្ននេះនៅតែមានគ្រោះថ្នាក់សម្រាប់ភាវៈរស់ ដោយសារកម្រិតខ្ពស់នៃវិទ្យុសកម្មដែលនៅនៅទីនេះ អាចបណ្តាលឱ្យកើតជំងឺមហារីក។

#9 ព្រះរាជាណាចក្រដំរីនៅឈុនបុរីប្រទេសថៃ

Dangerous Places 10

នៅក្នុងព្រះរាជាណាចក្រដំរីប្រទេសថៃ នៅកសិដ្ឋានចិញ្ចឹមក្រពើមួយ ម្ចាស់ហាងជួលក្បូនឈើបិទជិតសម្រាប់ភ្ញៀវទេសចរមកទស្សនា ដែលអាចមេីលយ៉ាងជិត និងអោយចំណីដល់ក្រពេី។ ភ្ញៀវទេសចរចូលទៅក្បូននេះហើយគេអោយត្រីដើម្បីបោះអោយក្រពើសុី។ ពួកគេប្រើសាច់គោ ឬបំណែកសាច់ដែលដាក់ជាប់នឹងកំណាត់ឈេីហើយព្យួរនឹងខ្សែដាក់អោយក្រពេីសុី។ បន្ទាប់មកសត្វក្រពេីទាំងនោះចេញពីទឹក ដើម្បីចាប់សាច់និងចំណីអាហារ។

#10 Afar Depression, Ethiopia

Dangerous Places 11

ភ្នំភ្លើង Erta Ale នៅតំបន់ Afar នៃប្រទេសអេត្យូពី គឺជាភ្នំភ្លើងគ្រោះថ្នាក់បំផុតមួយនៅលើភពផែនដី។ ការរញ្ជួយដីតូចមួយអាចធ្វេីអោយញ័រតំបន់ទាំងមូលដោយសារ មានប្រហោងធំជ្រៅជាច្រើន។ រឿងនេះកើតឡើងដោយសារតែ Erta Ale មានបឹងកម្អែភ្នំភ្លើងពីរនៅលើជំរុំកំពូលរបស់វា។ បរិមាណកម្អែលភ្នំភ្លើងនៅក្នុងនោះកំពុងផ្លាស់ប្តូរឥតឈប់ឈរដែលបណ្តាលឱ្យផ្ទៃទាំងមូលរញ្ជួយ។

#11 Lake Natron, Tanzania

Dangerous Places 12

វាអាចមើលទៅដូចជាទេសភាពខាងក្រៅ ប៉ុន្តែរូបភាពដ៏អស្ចារ្យនេះ គឺជារូបថតបឹង Lake Natron នៅតង់ហ្សានី។ អំបិលអាល់កាលីនៅលើផ្ទៃបឹងនេះ គ្រោះថ្នាក់ណាស់ ដែលសត្វមានជីវិតទាំងអស់នឹងស្លាប់បេីបានបិះជាមួយវា។ សម្រាប់ហេតុផលជាក់ស្តែង ការហែលទឹកនៅក្នុងបឹងនេះត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ហើយក្លិន ស៊ុលហ្វីដស៊ុលហ្វីដ មកពីផ្ទៃបឹងនេះនឹងធ្វើឱ្យអ្នកមិនអាចមេីលទេសភាពដ៏គួរឱ្យចាប់អារម្មណ៍នេះបានយូរទេ។

ប្រភព៖ brightside.me