ចូលរួមអបអរផង! ​កូនៗនិងប្អូនៗ ​របស់តារាល្បីៗទាំងនេះ ​ទាំងស្អាត ​ទាំងឆ្លាត ថែមទាំងប្រលងជាប់សញ្ញាបត្រទុតិយភូមិនិទ្ទេសល្អទៀត!

ក្រោយពីការប្រលងសញ្ញាបត្រទុតិយភូមិត្រូវបានបញ្ចប់ ​ពេលនេះលទ្ធផលជាផ្លូវការនៃការប្រលងបានចេញផ្សាយហើយ  ក្នុងសេចក្តីភ័យអររបស់បេក្ខជនគ្រប់រូបផងដែរ។

នៅក្នុងនោះតាមរយៈលិខិតដែលក្រសួងអប់រំយុវជន និង កីឡា បានបង្ហោះ អ្នកដែលជាប់និទ្ទេស A មានចំនួនដល់ទៅ ៤៤៣ នាក់ទូទាំងប្រទេស ក្នុងចំណោមអ្នកដែលប្រលងជាប់ដោយជោគជ័យពីនិន្ទេស ​A  ដល់ ​E  ចំនួន ​៧៩០៥២នាក់។

ហើយសម្រាប់ឆ្នាំនេះដែរ ​តារាល្បីៗនៅស្រុកខ្មែរយើងក៏មានកូនៗ ​ប្អូនៗដែលប្រលងជាប់ដោយជោគជ័យជាច្រើនរូបដែរ ​ថែមទាំងទទួលបានចំណាត់ថ្នាក់ល្អទៀតផង ​ដូចជា៖ កូនប្រុសតារាសម្តែងជើងចាស់ លោក  សាវីន ​ហ្វីលីព ​ប្អុនប្រុសរបស់តារាចម្រៀងសម្លេងធ្ងន់  ម៉ុង ​ម៉ានិត ​ប្អូនស្រីរបស់តារាសម្តែងប្រុសសង្ហាខ្ពស់ស្រឡះ  មុំ  សុទ្ធារ៉ា ៕

123555

70405914_10206571702286612_7571695569509285888_n

69890286_10206571701686597_1496133419266998272_n


2356

69700803_456523224951920_4655710575672688640_n

61760870_1458797284259991_3957594097320984576_n

60335895_1446820045457715_7234345623783211008_n

64849004_1480399692099750_8047070001598824448_n