កក្រើកទៀតហើយ! ខ្លាកំណាចកំណាចកម្ពុជា ២រូបប៉ះគ្នានៅថ្ងៃសៅរ៍នេះ

Box2

 

នៅថ្ងៃសៅរ៍ ខាងមុខនេះ និង​មានការប្រកួតដ៏កក្រើកសង្វៀនដោយកីឡាករលំដាប់កំពូលរបស់កម្ពុជា និងប៉ះគ្នា​ គឺ កីឡាករ ​រឿង​ សោភ័ណ្ឌ​ ប៉ះជាមួយ កីឡាករ នីសុភីដែលបងប្អូនស្គាល់ថាឡុង សុភី។​ ការប្រកួតនេះនិងត្រូវធ្វើឡើងសង្វៀនរបស់ទូរទស្សន៍CNC  ​ ​​ក្នុងកម្មវិធី ដណ្ដើម ខ្សែរក្រវាត់ អ្នកតស៊ូគុនខ្មែរគោជល់។

Box1

 

រឿង​ សោភ័ណ្ឌ​ គឺជាកីឡាករ​ដែលមានស្រុកកំណើត នៅ​ស្រុក អង្គស្នួល និងកំពុងហ្វិកហាត់ជាមួយ លោកគ្រូ ឈិនក្វាន់ចៃ នៅក្លឹប​ម្កុតរាជសី ។​ ចំណែក ឯ កីឡាករ នី សុភី ដែលពីមុនឈ្មោះ ឡុង ​សុភី មកពីខេត្តបាត់ដំបង កំពុងហ្វឹកហាត់ជាមួយ លោកគ្រូ ឡុង សាវន្ត។​ គួរបញ្ជាក់ ផងដែរថាឡុង ​សុភី គឺជាសិស្សរួមគ្រូ ជាមួយ​ បឺត​ ខាំ និង កីឡាក ឡុង សុវណ្ណឌឿន ដែលបងប្អូនបានជ្រាបហើយ។​


គួរំលឹក ផងដែថា​ សម្រាប់ការប្រកួតកន្លងមក កីឡាករ ​រឿង​ សោភ័ណ្ឌ មានអាវុធ សាហាវរបស់គេ គឺ​កណ្ដាប់ដៃ ពិស​ ចំណែក នី សុភី មានអាវុធដ៏មុតស្រួច​របស់គេ គឺ កែង​ និងជង្គង់។ ហើយអ្វីដែលគួអោយជក់ចិត្ត ជាងនេះទៀត គឺ ការប្រគួតនេះ ជាការសងសិក ដោយ កាលណោះ ​ សោភ័ណ្ឌ ធ្លាប់ផ្ដួល សុភី អោយសន្លប់ នៅជំនាន់ លោក គ្រូម៉ាសេរី ជាអ្នករៀបចំការប្រកួតក្នុងកាប្រកួត វគ្គ ផ្ដាច់ព្រាត់ក្នុងកម្មវិធីដណ្ដើមខ្សែរក្រវាត់ ដូចគ្នានេះដែរ។

សូមបងប្អួនរងចាំមើល តើ អ្នកលេងជង្គង់កែងហើយថ្មីៗនេះ បានវិវឌ្ឍន៍ខ្លួន​ ជាអ្នកលេង​ កណ្ដាប់ដៃ(សុភី) អាចសងសឹក កណ្ដាប់ដៃពិស​( សោភ័ណ្ឌ) បានរឺទេ?

សូមបងប្អូនអញ្ជើញទស្សនា ដោយផ្ទាល់ អោយបានច្រើនកុះករ នៅសង្វៀន CNC/ CTN ឬស្សីកែវ នៅថ្ងៃសៅរ៍ ទី១៤ កញ្ញា ម៉ោង៦ល្ងាច។ ហើយការប្រកួតនេះ ក៏មានកាផ្សាយផ្ទាល់នៅលើទូរទស្សន៍CNC  និង facebook page របស់ខ្លួនផងដែរ។

By Rey​​ & Geo