កំហុសមួយភាគដែលសិស្សវិទ្យាល័យមួយចំនួនបរាជ័យក្នុងថ្ងៃប្រឡងបាក់ឌុបដោយអចេតនា

 

 

និយាយចំពោះសិស្សវិទ្យាល័យ​ ដែលជាពិសេសត្រូវត្រៀមខ្លួនប្រលងមធ្យមសិក្សាទុតិយភូមិដើម្បីទទួលយកជ័យជម្នះទីមួយក្នុងការសិក្សានោះគឺ ប្រលងជាប់បាក់ឌុប។ មិនថាជាសិស្សផ្នែកវិទ្យាសាស្រ្តពិត ឬវិទ្យាសាស្រ្តសង្គមទេ គ្រប់គ្នាសុទ្ធតែប្រាថ្នាចង់បានជោគជ័យមួយនេះ។ យ៉ាងណាមិញបើយើងសង្កេតមកមើលការប្រឹងប្រែង និងការតាំងចិត្តរបស់ពួកគាត់វិញ មានខ្លះពុំសូវមានប្រសិទ្ធភាពទេដោយសារភាពមិនចាប់អារម្មណ៍រួមជាមួយការអូសបន្លាយពេលវេលា ជាហេតុធ្វើឲ្យសិស្សានុសិស្សមួយចំនួនបានសាងកំហុសដោយមិនដឹងខ្លួន ហើយអ្វីដែលបន្សល់ទុកនោះគឺភាពសោកស្តាយក្នុងពេលប្រលងបាក់ឌុប។

Exam2

Source: straitstimes.com

 

កំហុសទាំងនោះមានដូចជា៖


  • អូសបន្លាយពេលវេលា៖ យល់ថាដើមឆ្នាំរៀនលេងៗ មិនសូវខំ ចាំបន្តិចទៀតចាំខំរៀន។
  • ដើរលេងច្រើន៖ ចូលចិត្តយកពេលវេលាសិក្សាទៅធ្វើអ្វីដែលសប្បាយៗ មានជួបជុំគ្នា ដើរផ្សារឬ​ដើរកម្សាន្ត។
  • បង្កើតទម្លាប់ខ្ជិល៖ ភាពពុំសូវខ្វាយខ្វល់ គឺទៅរៀន១ថ្ងៃ ខាន១ថ្ងៃ យូរៗទៅក្លាយជាទម្លាប់ពិបាកកែ។
  • ខ្វះការតាំងចិត្ត៖ ចំណាយពេលអត់ប្រយោជន៍ច្រើនពេក រសាយការតាំងចិត្ត ចាប់អារម្មណ៍តែការសប្បាយចំពោះមុខច្រើនជាង។
  • វក់នឹងទូរស័ព្ទពេក៖ បច្ចេកវិទ្យាទំនើប អ្វីៗក៏មានដែរ ភាពងាយស្រួលធ្វើឲ្យមានការប្រើប្រាស់ទូរស័ព្ទលើសកម្រិតគឺ យូរទៅអាចទៅជាវក់នឹង​Facebook, Chat Game, YouTube ជាដើម។
  • បាត់បង់ភាពខ្លាំង៖ ឧស្សាហ៍បង្កើតចំនុចអវិជ្ជមានច្រើនពេក នាំឲ្យមិនប្រាកដថាខ្លួនចេះអីខ្លះ កម្រិតនៃការសិក្សាចុះខ្សោយ។

 

Written by: Sreng Srey Nang

Edited by: Serpent

Cited by: happylearnnews.com