តើត្រូវធ្វើដូចម្តេចដើម្បីដោះស្រាយបញ្ហាក្នុងចំណងមិត្តភាពស្នេហ៍ជាមួយដៃគូឲ្យបានល្អប្រសើរ?

ការរក្សាចំណងមិត្តភាពជាមួយដៃគូ គឺជារឿងមួយដែលមានការពិបាក ពីព្រោះមនុស្សមួយចំនួនត្រូវការការយកចិត្តទុកដាក់​ និងការមើលថែពីដៃគូរបស់ខ្លួន។ ម្យ៉ាងទៀត មនុស្សភាគច្រើនពិបាករកដំណោះស្រាយនៅពេលមិត្តភាពរវាងពួកគេទាំងពីរមានបញ្ហាប្រឈមណាមួយកើតឡើង។

ចាប់ផ្តើមអនុវត្តន៍ចំនុចខាងក្រោមនេះ អ្នកប្រាកដជាជោគជ័យក្នុងបញ្ហាមិត្តភាពរវាងដៃគូអ្នក និងខ្លួនអ្នកផ្ទាល់ ដែលនឹងទទួលបានភាពវិជ្ជមានពីគ្នាទៅវិញទៅមកល្អប្រសើរជាងមុន៖

  • ភាពស្មោះត្រង់៖ ជារឿងចាំបាច់បំផុតដែលអ្នកត្រូវមានក្នុងចំណងមិត្តភាពល្អ។ ប្រសិនបើដៃគូម្ខាងណាមិនមានចំនុចនេះ នោះស្ថានភាពអវិជ្ជមានអាចនឹងជ្រែកចូលមក។ ដូច្នេះ អ្នកត្រូវរក្សាភាពស្មោះត្រង់របស់អ្នកជានិច្ចចំពោះដៃគូម្ខាងទៀត បែបនេះវានឹងបង្កភាពងាយស្រួលនៅពេលមានប៉ះពាល់ពាក្យសម្តី ឬមានបញ្ហាតិចតួចជាមួយដៃគូខ្លួន។

Love1

Source: Managing A Lived Life

  • រៀបចំខ្លួនសម្រាប់ភាពមិនសមប្រកបណាមួយ៖ ការដាក់ខ្លួនអង្គុយស្តាប់ ឬបញ្ចេញយោបល់អាចទទួលបានភាពវិជ្ជមាន និងអវិជ្ជមាន ដូចនេះអ្នកគួររៀបចំខ្លួនដើម្បីទទួលភាពមិនប្រក្រតីណាមួយ ហើយព្យាយាមសម្របសម្រួលក្នុងបញ្ហានោះទៅតាមលទ្ធភាព។ ចូរអ្នកដាក់ចិត្តនៅកណ្តាល ស្តាប់ហេតុផលដៃគូម្ខាងទៀតបានលើកឡើង បែបនេះបង្កភាពងាយស្រួល និងភាពស្ងប់ស្ងាត់ទាំងសងខាង។

Love2

Source: grandascent.com

 

  • ស្តាប់ពីហេតុផលរបស់ដៃគូ៖ ការស្តាប់ជារឿងសំខាន់ក្នុងការដោះស្រាយបញ្ហាផ្សេងៗនៃចំណងមិត្តភាពដៃគូ។ បើសិនជាអ្នកមិនបានយកចិត្តទុកដាក់ស្តាប់រូបគេនិយាយ ឬដៃគូអ្នកមិនស្តាប់ ភាពបែកបាក់នឹងចាប់ផ្តើមកើតមានក្នុងដូងចិត្តម្នាក់ៗ។ ប្រសិនបើអ្នកចង់អោយមិត្តភាពរឹងមាំ ឬអ្នកកំពុងដោះស្រាយវាក្នុងពេលនេះ អ្នកអាចពិចារណាថាការស្តាប់ជាចំនុចល្អដែរទេ ដើម្បីដោះស្រាយរឿងអ្វីមួយ។


Love3

Source: altoastral.com.br

  • ផ្តល់ពេលវេលា៖ ការទុកពេលអោយគ្នាទៅវិញទៅមកគឺជាចំនុចដ៏ល្អ និងទទួលបានផលវិជ្ជមានច្រើន ព្រោះខ្លួនអ្នកផ្ទាល់ ឬដៃគូអ្នកត្រូវការពេលវេលាបន្តិចសម្រាប់បន្ធូរបន្ថយភាពតានតឹងក្នុងចិត្ត ឬការខឹងលើរឿងអ្វីមួយដែលមិនសមប្រកប។ ការផ្តល់ពេលវេលា អាចជួយកាត់បន្ថយសម្ពាធកំឡុងពេលអ្នកដោះស្រាយផងដែរ។ ដូចនេះ អ្នកគួរចេះគ្រប់គ្រង និងផ្តល់ពេលវេលាមួយចំនួនដើម្បីចំណងមិត្តភាពរឹងមាំ និងដោះស្រាយបញ្ហដែលកើតមានបានឆាប់រហ័ស។

Love4

Source: freepik.com

 

Translated by: Ly Hout

Edited by: Serpent

Cited by: happylearnnews.com

Source in English: verywellmind