រំភើប ហើយក្តុកក្តួលជំនួស! ​ទោះកូនប្រលងធ្លាក់ម្តាយឪពុក នៅតែលើកទឹកចិត្តកូនខ្លាំង ​ឃើញហើយចង់ស្រក់ទឹកភ្នែកតាម ​(មានវីដេអូ)

លទ្ធផលនៃការប្រលងបញ្ចប់ការសិក្សាទុតិយភូមិ ​ត្រូវបានប្រកាសរួចរាល់កាលពីថ្ងៃទី​៩ ​ខែកញ្ញា (រាជធានីភ្នំពេញ ​និងខេត្តកណ្តាល) និង ថ្ងៃ ​១០ ​ខែកញ្ញា ​ឆ្នាំ ​២០១៩ ​(តាមបណ្តាខេត្ត) ​ដោយមានបេក្ខជនទទួលបានលទ្ធផលជាទិគាប់ចិត្តជាច្រើន  ថែមទាំងមាននិទ្ទេសល្អផងដែរ។

តែនៅក្នុងនោះក៏មានបេក្ខជនជាច្រើនធ្វើមិនល្អ ​ហើយទទួលបានលទ្ធផលមិនប្រសើរផងដែរ ​ដែលធ្វើ​ឱ្យបេក្ខជនជាច្រើនមានការបាក់ទឹកចិត្តខ្លាំង ​ថែមទាំងទទួលបានការស្តីបន្ទោសពីមនុស្សជុំវិញខ្លួនដូចជាមិត្តភក្តិ ​និងឪពុកម្តាយជាដើម ​ជាពិសេសអ្នកដែលប្រលងធ្លាក់។

តែរឿងមួយគួរឱ្យរំភើប  និងក្តុកក្តួលជាខ្លាំងនោះ  រូបភាព ​និងវីដេអូមួយបានធ្វើឱ្យគ្រប់គ្នាភ្ញាក់់ផ្អើល និងចង់ស្រក់ទឹកភ្នែកតាម ​ដោយឪពុកម្តាយបេក្ខជនមួយរូបពេលដែលកូនប្រលងធ្លាក់បែរជាមិនស្តីបន្ទោសកូន ​ថែមទាំងលើកទឹកចិត្តកូនទាំងពាក្យសម្តី និងទិញរបស់ល្អៗជារង្វាន់ឱ្យកូនចំពោះការប្រឹងប្រែងផងដែរ។

យោងតាមរយៈគណនីហ្វេសបុកដែលត្រូវជាឪពុករបស់បេក្ខជនមានឈ្មោះ So Rifin បានសរសេររៀបរាប់ថា៖ « នេះជាកាដូរសម្រាប់កូនប្រុស ដែលខិតខំប្រឹងប្រែងរៀនសូត្រអស់រយៈពេល12ឆ្នាំកន្លងមកនេះ បើទោះបីជាថ្ងៃនេះ កូនពុំទទួលបានលទ្ធិផលល្អយកមកអោយប៉ាម៉ាក់ក៏ដោយចុះ ប៉ុន្តែប៉ាម៉ាក់នៅតែមានមោទនភាពនិងនៅតែចាំផ្តល់កម្លាំងចិត្តអោយកូនព្រោះកូនបានបញ្ចេញអស់ពីសមត្ថភាពហើយ កុំចុះចាញ់ណាកូនសម្លាញ់ ប៉ាម៉ាក់នៅក្បែរកូនជានិច្ច ខំម្តងទៀតណាកូនប្រុស ប៉ាម៉ាក់ជឿជាក់លើសមត្ថភាពរបស់កូនថាកូននិងអាចធ្វើបានហើយអាចយកនិទ្ទេសល្អមកជូនប៉ាម៉ាក់

ប៉ាម៉ាក់សូមអរគុណដល់កូនប្រុសដែលតែងតែស្តាប់នូវដំបូន្មានរបស់ប៉ាម៉ាក់ហើយប៉ាម៉ាក់ក៏សូមជូនពរអោយកូនជួបតែសេចក្តីសុខនិងជួបតែភាពជោគជ័យនៅក្នុងជីវិត ប៉ាម៉ាក់សូមសន្យាថានិងបង្ហាញផ្លូវវិជ្ជមានដល់កូននាថ្ងៃអនាគត នឹងត្រូវធ្វើតែអំពើល្អដើម្បីជាគំរូដល់គ្រួសារនិងសង្គមជាតិ៕ Kariz Ma ​»។

នេះពិតជាទឹកចិត្តល្អប្រពៃរបស់ម្តាយឪពុកមែន ​ជាពិសេសកាន់តែសង្វេកគឹឃើញកូនប្រុសដែលប្រលងធ្លាក់បានយំ ​និងសុំទោសឪពុកម្តាយនូវភាពបរាជ័យក្នុងការប្រលងផងដែរ ​ដែលរូបភាព និងវីដេអូនេះពិតជាពេញដោយភាពកក់ក្តៅខ្លាំងណាស។

សូមទស្សនារូបភាព ​និងវីដេអូខាងក្រោម ៖

S11


69851712_2459131711034363_353651915004837888_n

69952506_2459132144367653_1632683486307418112_n

70088613_2459131991034335_333274799151251456_n

70386525_2459131841034350_4988137350711214080_n

70510511_2459131751034359_6060866283983863808_n

70559176_2459131881034346_1743718840564449280_n