តោះគិតលេងៗថាតេីតម្លៃរបស់ iPhone 11 Pro Max មកដល់ខ្មែរតម្លៃប៉ុន្មាន

កាលពីថ្ងៃទី ១០ ខែ កញ្ញា ថ្មីៗនេះ ក្រុម Apple បានបង្ហាញ iPhone សេរីថ្មីបំផុតរបស់ខ្លួន ដែលមានដូចជា iPhone 11, iPhone 11 Pro និង iPhone 11 Pro Max។

Iphone 11 Pro Max 800x800

បន្ទាប់ពីការបង្ហាញនោះក្រុមហ៊ុន Apple អនុញ្ញាតអោយមានការ​បញ្ជាទិញ​មុននៅថ្ងៃទី ១៣ ខែ កញ្ញា និង iPhone 11 នេះនឹងចេញអោយប្រេីប្រាស់នៅថ្ងៃទី ២០ ខែ កញ្ញា ខាងមុខនេះ។

ដូច្នេះអ្នកទាំងអស់គ្នាប្រហែលនឹងគិតក្នុងចិត្តថាតេីតម្លៃនៅស្រុកខ្មែរយេីងប៉ុន្មានទៅ។ ដូច្នេះតោះគិតលេងៗទាំងអស់គ្នាដូចខាងក្រោមនេះ។

តម្លៃដែល Apple ដាក់បង្ហាញ គឺជាតម្លៃមិនទាន់គិតពន្ធទេ ហើយនៅ US គេបង់ពន្ធខុសពីស្រុកខ្មែរ គេបង់ពន្ធតាមរដ្ឋនីមួយៗ ហើយអត្រាពន្ធក៏ខុសៗគ្នាទៅតាមរដ្ឋមិនដូចខ្មែរបង់ពន្ធចូលរដ្ឋតែមួយទេ។


គិតជាមធ្យមទៅយកអត្រាពន្ធ ៨% វាសុីសងទៅតាមរដ្ឋដែលយើងទិញ $1099 សម្រាប់ 64G ប៉ុណ្ណោះ => 1099 + 1099*8% = $1186.92 ជាតម្លៃក្នុង US។

យកមកខ្មែរត្រូវបូកបញ្ចូលថ្លៃដឹកជញ្ជូន Freight & Clearance Cost ថា $70 ទៅចុះ ហើយមកដល់ខ្មែរត្រូវបង់ពន្ធ 10% ទៀត => 1186.92 + 1186.92*10% = $1,305.61 + $70 (Freight + Clearance Cost) = $1,375.61។

នៅមិនទាន់បូកបញ្ចូលតម្លៃហាងដែលគេត្រូវយកចំនេញពីលើ ១ តង់ទៀត នេះគិតលេងៗស្មានៗទេតែវាខុសគ្នាតិចតួចទេ។

Iphone 11 Lineup And Price

ប្រភព៖ Panha Skut