ក្នុងចំណោមមនុស្សរាប់លាននាក់ មានតែ50នាក់ប៉ុណ្ណោះដែលទទួលបានពាន់វង្វាន់ពិភពលោកក្នុងឆ្នាំ ២០១៩! បានឃើញស្នាដៃរបស់ពួកគេហើយពិតជាញាក់សាច់!

បន្ទាប់ពីការប្រកួតប្រជែងអស់រយៈពេល ៩ ខែ របស់អ្នកថតរូបចំនួន ១៣០,០០០នាក់ ដែលមកពីពាសពេញពិភពលោក គឹឃើងថាអ្នកឈ្នះចុងក្រោយទាំង ៥០ នាក់សម្រាប់កម្មវិធី # AGORAawards2019 ត្រូវបានបង្ហាញនៅទីនេះ។

ចាប់ផ្តើមពីការសម្រាកនៅលើសមុទ្យទឹកកក Antarctic ហើយឆ្លងកាត់វាលខ្សាច់ Sahara ព្រមទាំងឆ្លងកាត់ទ្វីបនានាជាច្រើនទៀត ដើម្បីស្វែងយល់ពីភាពអស្ចារ្យនៃភពផែនដី និងវប្បធម៌ផ្សេងៗ របស់មនុស្ស និងទេសភាពដែលមិនគួរឱ្យជឿ។

កម្មវិធី AGORA Awards 2019​ អនុញ្ញាតអោយអ្នកចូលរួម ប្រើកម្មវិធីថតរូបដោយសេរី ហើយកម្មវិធី AGORA នឹងផ្តល់រង្វាន់ដល់រូបភាពដែលល្អបំផុតប្រចាំឆ្នាំជាមួយនឹងទឹកប្រាក់ចំនួន  ២៥.០០០ ដុល្លារ សម្រាប់អ្នកឈ្នះ។ វាពិតជាមិនដូចការប្រកួតប្រជែងដទៃទៀតនោះទេ ចំពោះការប្រគល់ពានរង្វាន់ របស់កម្មវិធី​ AGORA លើកទី ៣នេះ  គឺទទួលស្គាល់ទៅលើរូបថតដែលត្រូវបានគេបោះឆ្នោតច្រើនជាងគេប្រចាំឆ្នាំ ដោយមិនគិតពីប្រភេទនៃរូបថតទាំងនោះឡើយ។

ការប្រកួតប្រជែងបានដំណើរការក្នុងឆ្នាំ ២០១៩ ដែលមានអ្នកថតរូបមកពីជុំវិញពិភពលោក។អ្នកថតរូបទាំងអស់ត្រូវបញ្ជូនរូបភាពដ៏ល្អបំផុតរបស់ពួកគេទៅអោយកម្មវិធី AGORA ។ បេក្ខជន និងបេក្ខនារីទាំង ៥០រូបដែលមកពីប្រទេសចំនួន ២១ ផ្សេងៗគ្នា ឥឡូវនេះកំពុងប្រកួតប្រជែងដើម្បីទទួលបានការបោះឆ្នោតគាំទ្រច្រើនជាងគេ ហើយនឹងត្រូវទទួលប្រាក់រង្វាន់នៅថ្ងៃទី ៦ ខែវិច្ឆិកាក្នុងអំឡុងពេលពិធីប្រគល់ពានរង្វាន់ AGORA នៅទីក្រុង Barcelona។

តើអ្នកណា ក្នុងចំណោមពួកគេនឹងឈ្នះរង្វាន់ដើម្បីផ្លាស់ប្តូរជីវិតរបស់ពួកគេ? សូមមើលរូបថារបស់ពួកគេឥឡូវនេះហើយ ប្រាប់យើងពីយោបល់របស់អ្នក!

#1 Ant Balancing The Earth

1

អ្នកថតរូបចំណាយពេល ៤ ម៉ោងដើម្បីថតរូបដំណក់ទឹកដែលសត្វស្រមោចមួយបានជញ្ជូន។

By @anadgphotography (Philippines), Analiza De Guzman/AGORA images

#2 The Best Friends

2

សត្វបង្គួយ និងសត្វខ្យងបញ្ចេញកាយវិការដែលគួរឱ្យស្រលាញ់ដាក់គ្នា។

by @andihalil (Indonesia), Andi Halil / AGORA images

#3 Reaching For Heaven

3

ទីក្រុង Mont Saint Michel នៃប្រទេសបារាំងមានកម្ពស់កប់ពពក។

By @thedronelad (UK), Konrad Paruch/AGORA images

#4 Incense Work

4

នៅប្រទេសវៀតណាមគ្រឿងក្រអូបត្រូវបានគេដឹងថា ជាវត្ថុមួយដែលផ្សារភ្ជាប់រវាងមនុស្សជាមួយនឹងបុព្វបុរស និងព្រះ។

By @ptkhanhhvnh (Vietnam), Khánh Phan/AGORA images

#5 Mother's Goodness

5

ការកំណត់ពេលវេលាដ៏ល្អឥតខ្ចោះសម្រាប់ការថតបក្សី Hoopoe bird ដែលបានផ្តល់ចំណីដល់កូនរបស់វា។

By @phyomoe (Myanmar), Phyo Moe/AGORA images

#6 Songs Of Freedom

6

មានអត្ថន័យលើសពីរូបថតមួយសន្លឹកនេះ។ ការតស៊ូដើម្បីសេរីភាព និងកម្មសិទ្ធិដែលត្រូវបានបំផុសគំនិតដោយបទចំរៀងរបស់លោក Bob Marley ។

By @eighthman (Ghana), Michael Aboya/AGORA images

#7 Alone In The Desert

7

រូបថតនេះត្រូវបានថតចេញពីទីខ្ពស់មួយនៅ Merzouga ប្រទេសម៉ារ៉ុក ជាកន្លែងដែល ត្រូវបានគេមើលឃើញថា មានមនុស្សកំពុងធ្វើដំណើរឆ្លងកាត់វាលខ្សាច់សាហារ៉ា។

By @carlesalonsophotography (Spain), Carles Alonso/AGORA images

#8 Rainy Day

8

សត្វកង្កែបភ្នែកក្រហមនៅប្រទេសជ្វាភាគខាងលិច។

By @hendymp (Indonesia), Hendy MP/AGORA images

#9 Echoes Of The Unknown

9

អ្នកថតរូបចង់បង្ហាញពីភាពស្និទ្ធស្នាលរវាងបុរស និងសត្វ។

By @theeastwoodexperience (Ghana), Clement Eastwood/AGORA images

#10 Run And Fun

10

ព្រះសង្ឃវ័យក្មេងដែលមានភាពសប្បាយរីករាយនៅវត្ត Hsinbyume។

By @lingling25 (Myanmar), Ling Ling/AGORA images

#11 Colors Of Life

11

ស្ត្រីនៅ West Bengal កំពុងធ្វើការនេសាទ។

By @pranab_basak (India), Pranab Basak/AGORA images

#12 Under The Light Making Batik Crafts

12

ផលិតផល Batik នៅ Yogyakarta ប្រទេសឥណ្ឌូនេស៊ី។ Batik គឺជាបច្ចេកទេសនៃការជ្រលក់ថ្នាំជាមួយនឹងក្រមួន ហើយលាបវាលើក្រណាត់ទាំងមូល។ ស្ត្រីរូបនេះប្រកបវិជ្ជាសិល្បៈនេះអស់រយៈពេល ៣៥ ឆ្នាំមកហើយ។ ជាមួយនឹងរូបភាពនេះអ្នកថតរូបសង្ឃឹមថានឹងរក្សាប្រពៃណីនេះឱ្យនៅគង់វង្ស។

by @_bimo_ (Indonesia), Bimo Pradityo/AGORA images

#13 Reitdiephaven

13

ពន្លឺព្រះអាទិត្យនៅទីក្រុង Groningen ប្រទេសហូឡង់។

By @anskar (Germany), Anskar Lenzen/AGORA images

#14 Wild Look

14

សត្វនេះត្រូវបានគេប្រទះឃើញនៅឧទ្យានធម្មជាតិកាបាស៊ីណូ។

By @saavedraphotography (Spain), Sergio Saavedra/AGORA images

#15 Veins Of Earth

15

ការថតវាលស្មៅដ៏អស្ចារ្យមួយនៅ East Sussex ជាកន្លែងដែលបែងចែកទន្លេ Cuckmere ជាមួយនឹងវាលស្មៅ។

By @hugohealy (UK), Hugo Healy/AGORA images

#16 Rainbow Reine

16

ឥន្ទធនូនេះត្រូវបានគេប្រទះឃើញនៅពេលដែលអ្នកថតរូបកំពុងដើរកាត់ស្ពានមួយនៅកោះ Lofoten។

By @uglefisk (Norway), Paal Lund/AGORA images

#17 Sand Wasp With Prey

17

បេសកកម្មពិសេស!

By @pokokemoto (Indonesia), Imam Primahardy/AGORA images

#18 Motherly Love

18

អ្នកថតរូបរង់ចាំជាង ២ ម៉ោង ដើម្បីថតរូបដ៏គួរអោយរំជួលចិត្ត រវាងមេស្វា និងកូនរបស់វានៅសួនសត្វ Tenerife ។

By @santiagolopezfotografia, Santiago López/AGORA images

#19 Unknown

19

វាពិតជាលំហាត់ដ៏លំបាកមួយសម្រាប់អ្នកថតរូបម្នាក់នេះ ដើម្បីថងទឹកជ្រោះទំនប់ Sewu ភាគខាងកើតកោះជ្វា។

By @jprphotos (UK), Jonathan Rogers/AGORA images

#20 Expressions

20

លោក Saint ដែលជាងថតបានជួបគាត់នៅចេតិយប៉ាគីស្ថាន។

By @asimijaz (Pakistan), Asim Ijaz/AGORA images

#21 Throwing Nets

21

អ្នកនេសាទកំពុងធ្វើសកម្មភាពនេសាទនៅបឹង Situ Patenggang ។

By @g13nnn (Indonesia), Glenn Valentino/AGORA images

#22 Among The White Umbrellas

22

រោងចក្រឆ័ត្រប្រពៃណីមួយនៅទីក្រុងម៉ាន់ដាឡេ ប្រទេសមីយ៉ាន់ម៉ា។ ការផលិតឆ័ត្របែបប្រពៃណីមិនអាចធ្វើដោយមនុស្សតែម្នាក់ ឬក្នុងមួយថ្ងៃនោះទេគឺមានការបែងចែកកម្លាំងពលកម្មក្នុងការបង្កើតវា។ កម្មករម្នាក់ៗទទួលខុសត្រូវផ្នែកផ្សេងៗគ្នាដើម្បីសម្រេចបានឆ័ត្រមួយ។

By @aungthuya (Myanmar), Aung ThuYa/AGORA images

#23 Dark Disneyland

23

ទេសភាពបញ្ឈរនៃប្រាសាទ Neuschwanstein Castle ។

By @tommimatz (Germany), Tommi Matz/AGORA images

#24 Nature Always Wins

24

សាកសពសំពៅលិចនៅប៊្រីតនីប្រទេសបារាំង។ សំពៅខ្លះបាននៅទីនោះអស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។

By @charliieb (Monaco), Charlie Berthaume/AGORA images

#25 Sea Of Ice

25


អ្នកថតរូបដែលមានជំនាញវិជ្ជាជីវៈបានថតរូបនេះនៅមហាសមុទ្យអង់តាក់ទិក។

By @florianledoux (France), Florian Ledoux/AGORA images

#26 Hearts On The Sea

26

រូបថតពីលើអាកាសនៃការប្រើសំណាញ់នេសាទនៅប្រទេសវៀតណាម។

By @phannguyen5285 (Vietnam), Nguyen Phan Xuan/AGORA images

#27 The Most Beautiful Roundabout In The World

27

ទេសភាពបញ្ឈរនៃទីក្រុងប៉ារីស ដែលមាន ១២ ផ្លូវចូលគ្នា។

By @henrydo (USA), Henry Do/AGORA images

#28 Oeil De Zèbre

28

អ្នកថតរូបបានថតវាបាននៅ Madrid safari។

By @s.p.marin (Spain), Sara Pinto Marin/AGORA images

#29 Snow Horseman

29

រដូវរងានៅម៉ុងហ្គោលី។

By @zayyarlin (Myanmar), Zay Yar Lin/AGORA images

#30 Dancer

30

ថតនៅស្តាតសន្តិភាព និងមិត្តភាពក្នុងក្រុងអាតែន។

By @markellos (Greece), Markellos Plakitsis/AGORA images

#31 Diamond Ring Total Solar Eclipse

31

រូបថតរបស់សូរ្យគ្រាសក្នុងឆ្នាំ ២០១៧ ដែលបង្ហាញពីរូបភាពចេញពីទីក្រុង Nebraska។

By @edoindo (USA), Edward Panjaitan/AGORA images

#32 Undefined

32

រូបថតខ្លីៗថតក្នុងកំឡុងពេលធ្វើដំណើរតាមផ្លូវមួយក្នុងរដ្ឋកាលីហ្វ័រញ៉ា។​

by @jordisark (Spain), Jordi Sark/AGORA images

#33 When The Buffalo Comes Back

33

ក្របីងូតទឹកនៅក្រុង Pleiku ភាគកណ្តាលនៃប្រទេសវៀតណាម។

By @hoangquocvinh, Hoang Quocvinh/AGORA images

#34 La Mujer Que Espera

34

ស្ត្រីដែលកំពុងរងចាំបម្រើការនៅក្នុងហាងលក់ត្រី salami នៅទីក្រុងរ៉ូម។

By @paulaaranoa (Argentina), Paula Aranoa /AGORA images

#35 Water Is Life

35

ទោះបីព្យុះទីហ្វុងតែងតែធ្វើបាបប្រទេសហ្វីលីពីនយ៉ាងណាក៏ដោយក៏ប្រជាជននៅតែគោរពបូជាធាតុទឹកដែលផ្តល់ជីវិតដល់ពួកគេដែរ។

by @froirivera (Philippines), Froi Rivera/AGORA images

#36 In Retrospect

36

បុរសឯកោម្នាក់កំពុងសម្លឹងមើលពន្លឺផ្តេកៗនៅកូបេប្រទេសជប៉ុន។

By @patriciasoon (Malaysia), Patricia Soon/AGORA images

#37 Strawberry Greenhouses

37

ស្ត្រីវ័យក្មេងដែលធ្វើការនៅក្នុងចម្ការស្ត្រប៊េរី នៅប្រទេសទួរគី។

By @leylaemektar (Turkey), Leyla Emektar/AGORA images

#38 Farming

38

រូបថតវាលស្រែនៅភាគខាងជើងប្រទេសវៀតណាមដែលកម្មករនាំគ្នាដាំស្រូវដើម្បីប្រមូលផលនាពេលខាងមុខ។

By @diepvan (Vietnam), Diep Van/AGORA images

#39 Rain

39

រូបភាពដ៏មានឥទ្ធិពលរបស់ឪពុកអ្នកថតរូបនៅក្រោមដំណក់ភ្លៀង។

By @wunderbilder (Germany), Perry Wunderlich/AGORA images

#40 Eid Prayer

40

ការអធិស្ឋាន នៅថ្ងៃដំបូងនៃពិធីបុណ្យជនជាតិឥស្លាម បន្ទាប់ពីការតមអាហារក្នុងអំឡុងពេលដ៏ពិសិដ្ឋនៃបុណ្យរ៉ាម៉ាដាន។

By @azimronnie (Bangladesh), Azim Ronnie/AGORA images

#41 Six Feet Under

41

ការចុះអ័ព្ទនៅពេលព្រឹកព្រលឹមនៅប្រទេសអ៊ុយក្រែនដែលអ្នកថតរូបបានប្រទះឃើញបុរសម្នាក់កំពុងជីកផ្នូរដោយដៃទទេរបស់គាត់នៅកន្លែងបញ្ចុះសពតូចមួយ។

By @davidedziegler (Spain), David Carbonell/AGORA images

#42 The Lights Of Life

42

ការថតរូបនៅពេលព្រឹកព្រលឹមនៃស្ពានស៊ីរហាំងដែលមានទីតាំងស្ថិតនៅតាមព្រំដែននៃ Tasikmalaya Regency និង Ciamis Regency ។ ស្ពាននេះត្រូវបានសាងសង់ឡើងនៅឆ្នាំ ១៨៩៣ ដោយអាណានិគមហូឡង់។

By @dikyedarling (Indonesia), Dikye Ariani/AGORA images

#43 Blue Eye

43

អ្នកថតរូប នេះបានបង្ហាញពីកូនប្រុសរបស់គាត់ដែលកំពុងធ្វើដំណើរឆ្លងកាត់ទីក្រុងសិល្បៈ និងវិទ្យាសាស្ត្រនៅទីក្រុង Valencia ។

By @ajuriaguerra (Spain), Pedro Luis Ajuriaguerra Saiz/AGORA images

#44 Striving

44

រូបនេះត្រូវបានគេថតនៅក្បែរកោះ Nias។

By @bastian_as (Indonesia), Bastian AS/AGORA images

#45 L’espurna Que Fa Que Tot Comenci

45

ពិធីបុណ្យប្រពៃណីមួយរបស់ប្រទេស កាតាឡានដែលអ្នករាល់គ្នាស្លៀកពាក់មានពណ៌ស្រដៀងទៅនឹងពន្លឺនៃកាំជ្រួច។

By @xopet1969 (Spain), Albert Castañe/AGORA images

#46 Preparing For 1000 Takjil Iftar Ramadan Kareem

46

អ្នកស្ម័គ្រចិត្ត ៣ នាក់កំពុងបម្រើសេវាកម្មបានសាច់មាន់ចំនួន ១០០០ ចានដែលបានរៀបចំសម្រាប់អាហារស្រាយបួស ហើយជាអាហារពេលល្ងាចដែលអ្នកកាន់សាសនាឥស្លាមបានបញ្ចប់បុណ្យរ៉ាម៉ាដាន។

By @dharmaku (Indonesia), Dharma Kurniawan/AGORA images

#47 Fire Fighter

47

អ្នកស្រុក និងអ្នកពន្លត់អគ្គីភ័យធ្វើការជាក្រុមដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យមួយនៅក្នុងប្រទេសបង់ក្លាដែស។

By @tanveer.rohan (Bangladesh), Tanveer Rohan/AGORA images

#48 Out At Sea - Msc Orchestra

48

ការថតរូបរបស់អ្នកចូលរួនប្រលងដែលជាងគេ គឺអ្នកថតរូបអាយុ ១៨ ឆ្នាំមកពីកោះជេសាឆាល។ ទូកកម្សាន្តកំពុងធ្វើដំណើរទៅកាន់កំពង់ផែដែលនៅជិតស្រុកកំណើតរបស់គាត់។

By @above_and_beyond_visuals (UK), Cameron Aird/AGORA images

#49 The Road And The Farm Have Been Flooded

49

ទឹកជំនន់នៅទីក្រុង Gorgan ភាគខាងជើងនៃប្រទេសអ៊ីរ៉ង់។

by @mohammadmoheimany (Iran), Mohammad Moheimani/AGORA images

#50 Boys

50

ជាមួយនឹងរូបថតនេះអ្នកថតរូបចង់បង្ហាញពីសមភាពរបស់មនុស្សពីរនាក់។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bored Panda