តើការប្រកាន់ខ្ជាប់ភាពសុទិដ្ឋិនិយមផ្តល់សារៈសំខាន់ដល់ជីវិតរស់នៅប្រចាំថ្ងៃដូចម្ដេច?

សុទិដ្ឋិនិយម គឺជាភាពត្រឹមត្រូវមួយដែលមនុស្សបានប្រព្រឹត្ត ហើយមិនមើលពិភពលោកក្នុងផ្លូវអវិជ្ជមាន។ ប្រសិនបើអ្នកបានធ្វើរឿងវិជ្ជមានដល់សង្គម ការរស់នៅ ការប្រាស្រ័យទាក់ទង នោះអ្នកអាចត្រូវបានចាត់ទុកថាជាមនុស្សម្នាក់ដែលមានភាពសុទិដ្ឋិនិយមច្រើន។

Brokan2

អត្ថប្រយោជន៍នៃភាពសុទិដ្ឋិនិយមប្រសិនបើអ្នកភ្ជាប់វាជាមួយខ្លួនអ្នក៖

  • លទ្ធផលសុខភាពល្អប្រសើរ៖ ការសិក្សាមួយបានរកឃើញថាមនុស្សដែលមានសុទិដ្ឋិនិយមច្រើននៅអាយុ ២៥ ឆ្នាំ មានសុខភាពល្អច្រើននៅអាយុចន្លោះពី ៤៥ ទៅ ៦០ ឆ្នាំជាងអ្នកដែលមានគំនិតទុទិ្ទដ្ឋិនិយមច្រើនជាងពួកគេ។
  • អាយុកាលការរស់នៅ៖ ការសិក្សាបានបង្ហាញថាមនុស្សសុទិដ្ឋិនិយមមានទំនោររស់នៅយូរជាងទុទិដ្ឋិនិយម។
  • កម្រិតស្ត្រេសទាប៖ អ្នកសុទិដ្ឋិនិយមមិនត្រឹមតែជួបប្រទះភាពតានតឹងតិចប៉ុណ្ណោះទេ ពួកគេថែមទាំងអាចដោះស្រាយវាបានប្រសើរជាងមុនផងដែរ។ ពួកគេមានភាពធន់ទ្រាំ និងចេះគ្រប់គ្រងអារម្មណ៍រំភើប និងការបាក់ទឹកចិត្តដោយសាររឿងរ៉ាវអវិជ្ជមានផ្សេងៗកើតឡើង។ ពួកគេផ្តោតលើការផ្លាស់ប្តូរជាវិជ្ជមានដែលនឹងធ្វើឲ្យជីវិតរបស់ពួកគេប្រសើរជានិច្ច។

Brokan3

Source: Kasamba

  • មានទំនុកចិត្តខ្ពស់៖ ការប្រកាន់ភាពសុទិដ្ឋិនិយមក្នុងការរស់នៅកាន់តែច្រើនក៏អាចជួយឲ្យអ្នករក្សាបាននូវកម្លាំងចិត្តនៅពេលសម្រេចគោលដៅ។ ឧទាហរណ៍ នៅពេលដែលព្យាយាមសម្រកទម្ងន់អ្នកទុទិ្ទដ្ឋិនិយមអាចបោះបង់ចោល ព្រោះពួកគេជឿជាក់ថារបបអាហារមិនដែលមានប្រសិទ្ធិភាពនោះទេ។ ផ្ទុយទៅវិញ អ្នកសុទិដ្ឋិនិយមទំនងជាផ្តោតលើការផ្លាស់ប្តូរវិជ្ជមានដែលពួកគេអាចធ្វើបានដែលជាហេតុជួយឲ្យពួកគេឈានដល់គោលដៅរបស់ពួកគេ។

Brokan4

Source: Mercury


 

  • សុខភាពផ្លូវចិត្តបានភាពល្អប្រសើរ៖ សុខភាពផ្លូវចិត្តជារឿងសំខាន់បំផុត ដូចនេះអ្នកគួរប្រកាន់ភាពសុទិដ្ឋិនិយមឲ្យបានច្រើនក្នុងការរស់នៅជារៀងរាល់ថ្ងៃ ព្រមទាំងជួយផ្លូវចិត្តរបស់អ្នកឲ្យមានភាពវិជ្ជមានជាប់លាប់ និងស្ថិតក្នុងភាពល្អជានិច្ច។

ការប្រកាន់ភ្ជាប់នូវសុទិដ្ឋិនិយមក្នុងខ្លួនជារឿងចាំបាច់ដែលគួរមានសម្រាប់មនុស្សម្នាក់ៗ។ប្រសិនបើអ្នក និងមនុស្សជុំវិញខ្លួនអ្នកភាគច្រើនមានភាពសុទិដ្ឋិនិយម នោះអ្នកនឹងទទួលបានផលវិជ្ជមាន និងមានការអភិវឌ្ឍន៍ច្រើនបូករួមទាំងការងារផងដែរ។ ប្រសិនបើអ្នកជាអ្នកដឹកនាំដែលប្រកាន់យកភាពសុទិដ្ឋិនិយមច្រើន មុខជំនួញ ការរស់នៅ និងការគ្រប់គ្រងនឹងមានភាពប្រសើរ ព្រមទាំងជួយឲ្យសង្គមរីកចម្រើនបានឆាប់រហ័ស។

 

https://www.verywellmind.com/learned-optimism-4174101

Translated by: Ly Hout

Edited by: Serpent

Cited by: happylearnnews.com

Source in English: verywellmind.com