ប្រទេសប៉ូឡូញបង្ហាញបច្ចេកវិទ្យាថ្មីនៃការបញ្ចេញពន្លឺសញ្ញាផ្លូវកង់នៅពេលយប់ដែលសាកថ្មដោយពន្លឺព្រះអាទិត្យ

ការជិះកង់ គឺជាមធ្យោបាយមួយដែលងាយស្រួលក្នុងការធ្វើដំណើរ ហើយអរគុណដល់ផ្លូវសំរាប់ជិះកង់ដើរដោយថាមពលពន្លឺព្រះអាទិត្យដែលបញ្ចេញពន្លឺនៅពេលងងឹត នេះនឹងធ្វេីអោយអ្នកជិះកង់មានភាពងាយស្រួល។

ផ្លូវសំរាប់អ្នកជិះកង់ដែលមានពណ៌ខៀវភ្លឺនេះអ្នកអាចគេរកឃើញនៅក្បែរ Lidzbark Warminski នៅភាគខាងជើងនៃប្រទេសប៉ូឡូញ ដែលត្រូវបានបង្កេីតឡេីងដោយ TPA Instytut Badań Technicznych Sp. z o.o.។

ផ្លូវនេះត្រូវបានផលិតចេញដោយសម្ភារៈសំយោគដែលអាចផ្តល់ពន្លឺបានដល់ទៅ ១០ ម៉ោង ប្រសិនបេីសាកដោយព្រះអាទិត្យពេញមួយថ្ងៃ។ ទោះបីជាគំនិតនេះត្រូវបានជម្រុញដោយ Studio Roosegaarde’s Starry ជាអ្នកជិះកង់ពេលយប់នៃប្រទេសហូល្លង់ ក៏ដោយ ក៏បច្ចេកវិទ្យានេះមានភាពខុសប្លែកគ្នា ខណៈពេលដែលហូឡង់ប្រើអំពូល LED ដែលគំនិតនេះពឹងផ្អែកទាំងស្រុងលើថាមពលពន្លឺព្រះអាទិត្យ។

គំនិតនេះស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡេីយទេ ប៉ុន្តែសង្ឃឹមថា គំនិតដ៏ល្អនេះនឹងត្រូវបានអនុវត្តនៅក្នុងប្រទេសដទៃទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

ព័​ត៍​មាន​បន្ថែម៖ Starry Night bike lane | inhabitat

#1


Bike Lane 1

#2

Bike Lane 2

#3

Bike Lane 3

#4

Bike Lane 4

ប្រភព៖ BoredPanda