បេីអ្នកមានម្តាយខ្លាំង អ្នកនឹងធំឡើងក្លាយជាស្ត្រីខ្លាំង

ចំណងរវាងម្តាយ និងកូនស្រី គឺខ្លាំងជាពិសេសហើយវាជាកម្លាំងដ៏សំខាន់មួយសម្រាប់ក្មេងស្រី។

ឥទ្ធិពលរបស់ស្ត្រីម្នាក់ដែលឯករាជ្យនិងរឹងមាំលើកូនតូចៗ តែងតែផ្តល់លទ្ធផលដល់កូនស្រីបែបនោះដែរ ហើយអ្នកស្រាវជ្រាវជាច្រើនបានបញ្ជាក់ថា កត្តាសំខាន់បំផុតសម្រាប់ភាពជោគជ័យនាពេលអនាគតរបស់ក្មេងស្រី គឺការមានម្តាយដ៏រឹងមាំនៅក្នុងជីវិតរបស់នាង។

លោកស្រី Bonnie Marcus ជាគ្រូបង្វឹក និងជាវាគ្មិនអន្តរជាតិម្នាក់បានអះអាងនៅឆ្នាំ 2015 ថា នាងបានស្ទង់មតិស្ត្រីដែលមានជំនាញវិជ្ជាជីវៈខ្ពស់ជាង 600 នាក់អំពីមហិច្ឆតារបស់គេ និងអ្នកដែលមានមហិច្ឆតាខ្លាំង បានចែករំលែកថា គឺម្តាយរបស់ពួកគេដែលមានឥទ្ធិពលមកលេីមហិច្ឆតារបស់ពួកគេ។

Strong Mom 02

ស្រដៀងគ្នានេះដែរការស្ទង់មតិដែលពាក់ព័ន្ធនឹងក្មេងស្រីវ័យជំទង់ប្រហែល ១០០០ នាក់របស់ Keds និងភាពជាអ្នកដឹកនាំរបស់ក្មេងស្រីបានរកឃើញថា ៦៣% គឺនិយាយថាមនុស្សគំរូរបស់ពួកគេ នោះគឺជាម្តាយរបស់ពួកគេ។ លើសពីនេះទៅទៀត ផ្ទុយពីគំរូដើមក្មេងស្រីវ័យជំទង់ចូលចិត្តការគាំទ្រពីឪពុកម្តាយ និងជាពិសេសម្តាយជាជាងមិត្តភក្តិរបស់ពួកគេ។

របៀបនៃការរស់នៅរបស់ម្តាយ ការប្រព្រឹត្ដ និងការនិយាយ គឺអាចកំណត់នូវរបៀបដែលកូនស្រីមាន និងធ្វើ។

ម្តាយខ្លាំងម្នាក់បង្រៀនកូនស្រីរបស់គាត់ថាមិនត្រូវពឹងផ្អែកលើនរណាម្នាក់ទេ ប៉ុន្តែត្រូវមានទំនុកចិត្តថានាងអាចយកឈ្នះពិភពលោកដោយខ្លួនឯង។

Mother And Daughter 3281388_640

ស្ត្រីទាំងនេះក៏បង្រៀនកូនៗរបស់ពួកគេឱ្យក្រោកឈរឡើងដោយខ្លួនឯង ដើម្បីរស់នៅក្នុងពិភពខាងក្រៅ។


ស្ត្រីរឹងមាំដឹងពីតម្លៃរបស់ពួកគេ និងដឹងពីអំណាចនៃសេចក្តីស្រឡាញ់ពិត ដូច្នេះក្មេងស្រីទាំងនេះត្រូវបានបង្រៀនឱ្យជៀសវាងពីទំនាក់ទំនងមិនល្អ និងដើម្បីកំណត់ថាតើមនុស្សណាដែលគួរនៅជិតស្និទ្ធជាមួយក្នុងជីវិត។

ម្តាយរឹងមាំគោរពខ្លួនឯង មិនបោះបង់ខ្លួនឯង និងមិនដែលគិតពីការបោះបង់ចោលនៃជម្រើសខ្លួនឯងនោះទេ។

ហេតុដូច្នេះកូនស្រីរបស់ពួកគេរៀនក្រោកឈរដោយខ្លួនឯង ហើយខិតខំបំពេញគោលដៅរបស់ពួកគេ ព្រោះផ្លូវឆ្ពោះទៅរកភាពជោគជ័យមិនងាយស្រួលទេ។ លើសពីនេះទៅទៀត ក្មេងស្រីទាំងនេះត្រូវបានគេប្រាប់ថាការយំមិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ប៉ុន្តែពួកគេត្រូវតែក្រោកឈររាល់ពេលដែលពួកគេដួលហើយដើរទៅមុខ។

ស្ត្រីខ្លាំងបង្ហាញកូនស្រីនូវអំណាចនៃការអភ័យទោស ពួកគេណែនាំឱ្យមានចិត្តល្អ ប៉ុន្តែត្រូវអត់ឱនឱ្យបានតែក្នុងកម្រិតជាក់លាក់មួយទេ។ នេះគឺអំពីតុល្យភាពនៅក្នុងជីវិតហើយពួកគេបង្ហាញកូនៗរបស់ពួកគេ អំពីរបៀបដែលអាចកេីតឡេីងជាច្រើននៅក្នុងពិភពលោក ហើយមិនតែប្រុងប្រយ័ត្នជានិច្ច។

ប្រសិនបើអ្នកមានសំណាងគ្រប់គ្រាន់ដែលមានម្តាយរឹងមាំ អ្នកនឹងដឹងថាគាត់បានបង្រៀនឱ្យអ្នកមានតម្លៃ ហើយមានស្តង់ដារខ្ពស់។

អ្នកជាមនុស្សម្នាក់ពិសេស ដូច្នេះអ្នកសមនឹងទទួលបានអ្វីដែលពិសេស។ កូនស្រីខ្លាំងដឹងថាម្តាយនឹងគាំទ្រពួកគេ ហើយគេប្តេជ្ញាចិត្តដេីម្បីសំរេចក្តីសុបិន្តរបស់ពួកគេ។

ម្តាយខ្លាំង គឺជាមិត្តល្អបំផុតរបស់កូនស្រី គាត់ជាអ្នកស្តាប់ដ៏ល្អបំផុត ហើយតែងតែត្រៀមខ្លួនដើម្បីផ្តល់យោបល់ ឬ ជួយជានិច្ច។ ស្ត្រីទាំងនេះ គឺជាគំរូដ៏ល្អបំផុតដល់កូនស្រីរបស់ពួកគេ។

ប្រភព៖ thoughtcatalog.com | thesoccermomblog.com | girlsleadership.org | forbes.com