យុទ្ធសាស្ត្រ ៥យ៉ាងដើម្បីរកវិធីអភ័យទោស

Apolo2

ការអភ័យទោសលើរឿងអ្វីមួយដែលកើតឡើងក្នុងជីវិតប្រចាំថ្ងៃមិនមែនជារឿងងាយស្រួលទេ។ មនុស្សមួយចំនួនគិតថាចង់ឈប់គិត និងបំភ្លេចអ្វីមិនល្អចោលទាំងអស់ ប៉ុន្តែពិតជាពិបាក ហើយពួកគេតែងតែព្យាយាមរកដំណោះស្រាយដើម្បីអត់ទោសអោយរឿងអ្វីមួយផងដែរ។ ការអភ័យទោសលើអ្វីមួយមានដំណោះស្រាយច្រើន ប៉ុន្តែបើអ្នកមានការពិបាក អ្នកអាចពិចារណាលើចំនុចខាងក្រោមនេះដើម្បីអភ័យទោសអោយអ្វីមួយដែលអ្នកចង់ផ្តល់អោយ។

 

១. បង្ហាញខ្លួនអ្នក

 

Apolo3

Source: Shutterstock

ក្នុងការគិតអំពីរបៀបអភ័យទោសឲ្យនរណាម្នាក់ វាអាច ឬមិនអាចជួយបង្ហាញពីអារម្មណ៍របស់អ្នកទៅមនុស្សម្នាក់ទៀតឡើយ។ បើសិនជាទំនាក់ទនងរបស់អ្នក និងបុគ្គលម្នាក់ទៀតមានសារៈសំខាន់ ហើយអ្នកពិតជាមិនចង់បាត់បង់វា អ្នកអាចប្រាប់គាត់ត្រង់ៗព្រមជាមួយនឹងដំណោះស្រាយសមស្របណាមួយរួមគ្នា។ ប៉ុន្តែប្រសិនបើទំនាក់ទំនងនោះឥតបានការហើយមានការជះឥទ្ធិពលមកលើអ្នក អ្នកគួរនិយាយប្រាប់ខ្លួនអ្នក ហើយទទួលយកការពិត ឬអ្នកអាចសរសេរការខឹងរបស់អ្នកនៅលើក្រដាសហើយបោះចោលក្នុងធុងសំរាម។

២. ស្វែងរកចំនុចវិជ្ជមាន

Apolo4

Source: Lies Young Women Believe

មានរឿងមួយចំនួនដែលអ្នក ឬមិត្តអ្នកមិនអាចគ្រប់គ្រងបានដូចជាការនិយាយស្តី ការធ្វើការ ឬអ្វីមួយ ប៉ុន្តែបើអ្នកដាក់ចិត្តអោយចំកណ្តាល ហើយគិតពីចំនុចវិជ្ជមានច្រើន និងមិនអង្គុយចាំមើលតែចំនុចអវិជ្ជមានរបស់ពួកគេ នោះអ្នកនឹងងាយអភ័យទោសលើរឿងអ្វីមួយដែលពុំធ្ងន់ធ្ងរ។

៣. បណ្តុះការយល់ចិត្ត

Boss Shouting On His Employee

Source: daverocker.org


ពេលខ្លះអ្នកអាចទទួលយកការស្តីបន្ទោសពីមេដឹកនាំក៏ថាបាន បើអ្នកជាកូនចៅ ឬប្រព្រឹត្តអ្វីមិនសូវបានល្អ។ ប៉ុន្តែអ្នកសាកល្បងផ្ទៀងអារម្មណ៍របស់អ្នកឈរលើគោលជំហរគាត់ថា ពេលខ្លះគាត់អាចរងសម្ពាធពីរឿងខាងក្រៅច្រើនទើបការនិយាយមកកាន់ថ្នាក់ក្រោមដោយមិនបានយកចិត្តទុកដាក់យ៉ាងមុតមាំ។ ការយល់ចិត្តអាចធ្វើអោយអ្នកមានអារម្មណ៍ល្អ និងមិនគិតច្រើនលើចំនុចអវិជ្ជមានរបស់អ្នកដទៃ។ ដូចនេះ ពេលមានរឿងអ្វីកើតឡើងធ្ងន់ធ្ងរលើអ្នក អ្នកនឹងងាយស្រួលអត់អោនទោសលើរឿងនោះ។

៤. ការពារខ្លួនអ្នក ហើយដើរចេញ

Apolo6

Source: inc.com

សកម្មភាពខ្លះអាចនឹងកើតឡើងធ្ងន់ធ្ងរហើយធ្លាក់មកលើអ្នក ធ្វើអោយអ្នកមិនងាយនឹងអភ័យទោសអោយ។ វិធីល្អអ្នកគ្រាន់តែស្វែងរកដំណោះស្រាយសមស្របមួយដើម្បីដោះស្រាយក្នុងរឿងនោះ ហើយត្រូវទទួលខុសត្រូវ បើនោះជាការងាររបស់អ្នកពិតមែន។ ពេលខ្លះអ្នកត្រូវចេះការពារខ្លួនអ្នក ហើយដើរចេញដោយយល់ថារឿងនោះគ្មានសារប្រយោជន៍សម្រាប់អ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកមានមិត្តរួមការងារម្នាក់ដែលបន្តលួចគំនិតរបស់អ្នក និយាយមើលងាយអ្នកនៅចំពោះមុខក្រុម ឬនិយាយដើមអ្នក ពេលនោះអ្នកអាចរាយការណ៍ទៅថ្នាក់លើ ហើយដើរចេញពីចំនុចនោះ។

៥. ទទួលយកជំនួយបើសិនអ្នកត្រូវការ

Apolo7

Source: Rhiannon Ford

ពេលខ្លះវាអាចមានការពិបាកដើម្បីបំភ្លេចអំពីអតីតកាល និងការអភ័យទោសអោយ បើសិនជាសកម្មភាពនោះបានកើតឡើងធ្ងន់ធ្ងរលើអ្នក ឬធ្វើឲ្យអ្នកកំពុងកើតមានអារម្មណ៍តានតឹងក្នុងចិត្តដដែល។ បើសិនជាអ្នកនៅតែពិបាកទទួលស្គាល់ដើម្បីបំភ្លេចពីនរណាម្នាក់ដែលធ្វើខុសឆ្គងមកលើអ្នកក្នុងពេលនេះ អ្នកអាចពិភាក្សាជាមួយមិត្តភកិ្ត ឬអ្នកជំនាញខាងព្យាបាលផ្លូវចិត្ត នោះពួកគេនឹងជួយប្រឹក្សាយោបល់ជាមួយអ្នកបានយ៉ាងល្អប្រសើរ ហើយយល់ពីអ្នក និងគាំទ្រអ្នកផងដែរ។

អ្នកអាចពិចារណាអនុវត្តចំនុចខាងលើបាន ប្រសិនជាអ្នកមិនទាន់បានរកដំណោះស្រាយបានល្អ ឬមានការពិបាកក្នុងការអត់ទោសអោយរឿងអ្វីមួយដែលកើតឡើងលើខ្លួនអ្នក។

 

Translated by: Ly Hout

Edited by: Serpent

Cited by: happylearnnews.com

Source in English: verywellmind.com