ថ្មីណាស់! ​ខែបុណ្យខែភ្ជុំ ​លេងប្រគេនស្រាបៀរព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផល ទៅឱ្យប្តីដែលស្លាប់

ឱ្យតែដល់រដូចបុណ្យទានម្តងៗដូចជាចូលខែចូលឆ្នាំ ​និងរដូវភ្ជុំបិណ្ឌប្រជាជនខ្មែរ ​តែងតែទៅវត្តធ្វើបុណ្យធ្វើទានប្រគេនចង្ហាន់ព្រះសង្ឃមដើម្បីឧទ្ទិសកុសលជូនញាតិកាទាំង៧សន្តានដើម្បីទទួលមគ្គផល មិនដែលអាក់ខាននោះឡើយ។

ជាក់ស្តែងថ្មីៗនេះជារឿងមួយដ៏ហួសចិត្ត ​ស្រាប់តែមានញាតិញោមមួយរូបដែលមិនត្រូវបានគេបញ្ចេញឈ្មោះ ​និងរូបថត ​បានយកស្រាបៀរទៅប្រគេនព្រះសង្ឃទៅវិញ ​ដោយហេតុយល់ថាជាគ្រឿងដែលស្វាមីកាលនៅរស់ចូលចិត្ត ​តែទង្វើបែបនេះបានធ្វើឱ្យព្រះសង្ឃ  និងអ្នកចូលរួមមានការហួសចិត្តជាខ្លាំងមិនសមមានការយល់ខុសដោយគ្មានពិចារណាពីការធ្វើបុណ្យធ្វើទានបែបនេះសោះ។

តាមរយៈគណនីហ្វេសប៊ុកផេកព្រះតេជគុណព្រះនាម ជ័យ ភានិត .Page បានបង្ហោះរូបភាពដែលញាតិញោមប្រគេនព្រះសង្ឃ ថែមទាំងសរសេររៀបរាប់ថា៖ «ញោមរដូវបុណ្យទាន គាត់យកស្រាបៀរមកប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសមគ្គផល ទៅឲ្យប្តីដែលស្លាប់ គាត់គិតថា មានតែធ្វើបុណ្យជាមួយព្រះសង្ឃទេ ទើបស្រាបៀរនេះ បានដល់ប្តីគាត់😂ញោមៗលេងសើចជាមួយអាត្មាពេកទេដឹង😂ឲ្យគ្រឿងស្រវឹង មិនបានបុណ្យទេញោម ​»៕


S344

70360717_2401377360147261_7182079466678517760_n

70620897_2401377406813923_1321418500467589120_n