មិនខ្លាចបាបបុណ្យសោះ! ​ឱ្យតែដល់ខែបុណ្យទានចឹងហ្មងអ្នកលក់តាមផ្សារមួយចំនួន

ជាការពិតណាស់  ដល់ខែបុណ្យខែភ្ជុំ ​ញាតិញោមបរិស័ទ និងប្រជាជនខ្មែរគ្រប់រូបតែងតែនាំគ្នាទៅវត្តប្រគេនចង្ហាន់ និងទេយ្យទានទៅកាន់ព្រះសង្ឃម  ដើម្បីឧទ្ទិសកុសលជុនញាតិសណ្តានដែលបានចែកឋានទៅ។

តែជារឿងមួយដ៏គួរឱ្យហួសចិត្ត ​ឱ្យតែមានបុណ្យទានម្តងៗ ​បែរជាមានអ្នកលក់ដូរតាមផ្សារមួយចំនួនមិនខ្លាចបាបបុណ្យ ​ហ៊ានរកស៊ីបោកប្រាសកេងប្រវញ្ចស្លាដក់សម្រាប់ប្រគេនសង្ឃទៅវិញ ​ដោយរបស់របរដែលខ្ចប់នៅក្នុងស្លាដកបែរជាមានទំហំដូចជាងខាងក្រៅ និងបង្កប់ក្រដាសខាងក្នុង ពោលគឺកេងលើរបស់ធ្វើបុណ្យតែម្តង។

តាមរយៈ ភិក្ខុអត្តវត្ខិតោឃី សុឃុយ បានបង្ហោះរូបភាពភ្ជាប់នឹងសារមួយឃ្លាថា​៖ « អ្នកលក់នៅតាមផ្សារមួយចំនួន គឺអាចឹង អត់ខ្លាចបាបទេ សូមជួយ share ផងដើម្បីអោយញាតិញោមគាត់ដឹង ទិញរបស់លើកក្រោយ គាត់សុំអ្នកលក់មើលរបស់ដែលគាត់ត្រូវទិញ នឹង នាក់លក់មួយចំនួនកុំអោយគាត់ធ្វើបែបណឹង »។

ដូច្នេះសង្ឃឹមថាអ្នកដែលធ្លាប់រកស៊ីបែបនេះភ្ញាក់ខ្លួនឡើង  ការកេងប្រវញ្ចបែបនេះមិនធ្វើឱ្យអ្នកចំណេញ និងក្លាយជាអ្នកមានទេ ​មានតែខុសសីលធម៌ ​ហើយអាចមានបាបកម្មធ្លាក់នរកផងដែរ៕

Screenshot Www.facebook.com 2017 09 25 09 26 00 927

21766431_514611722219406_7728790493613807253_n


5

1j

21768115_514611882219390_8573692822839656928_n

21687642_514611908886054_6950086845092699357_n