វាសនាមនុស្សមើលមិនឃើញ! អតីតម្ចាស់ផលិតកម្ម ​KH Promotion ដ៏ល្បី ផ្តើមមុខរបរថ្មីជាអ្នកលក់ភេសជ្ជៈតាមដងផ្លូវដោយចំណាយទុនត្រឹម ៥០០ដុល្លារប៉ុណ្ណោះ!

វាសនាមនុស្សគ្រប់រូបមិនទៀងទាត់ទេ ​ជួនរាំងជួនភ្លៀងជួនឡើងជួនចុះ គ្មានអ្នកណាដឹងរឿងអនាគតឡើយ។ ​ហើយក៏មានមនុស្សជាច្រើនបានកែប្រែវាសនាទៅតាមរូបភាពផ្សេងៗគ្នាអ្នកខ្លះធ្លាប់ក្រលំបាកប្រែជាមានបាន ​អ្នកដែលធ្លាប់មានបានក៏ប្រែជាលំបាក ​ឯអ្នកខ្លះក៏ផ្លាស់ប្តូរពីមុខរបរមួយទៅមុខរបរមួយដើម្បីជីវភាព ​និងក្រពជាដើម។

ជាក់ស្តែងបើក្រឡេកមើលស្រុកខ្មែរយើងវិញ ​អ្នកមានមុខមានមាត់ និងអ្នកមានទ្រព្យមួយចំនួនក៏បានកែប្រែវាសនាខ្លួនមិនតិចអ្នកដែរ ​ដោយសារតែបញ្ហាផ្ទាល់ខ្លួនរៀងៗខ្លួន។ តែពេលនេះអ្វីដែលធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើល ​អតីតម្ចាស់ផលិតកម្មចម្រៀងដ៏ល្បី ​KH Promotion  ដែលអ្នកណាៗក៏ស្គាល់កាលពីប៉ុន្មានឆ្នាំមុន លោកបានកែប្រែមុខរបស់ដោយនឹកស្មានមិនដល់នោះគឺការបើកអាជិវកម្មលក់ភេសជ្ជៈ  អាវភ្លៀង ​និងម៉ាស់នៅតាមផ្លូវ។

យោងតាមគណនីហ្វេសប៊ុករបស់អតីតម្ចាស់ផលិតកម្ម ​KH Promotion  លោក គីម ហេង ផ្ទាល់បានបង្ហោះរូបភាពទិដ្ឋភាពការលក់ដូររបស់លោក ​ថែមទាំងរៀបរាប់ថា៖ « អតីតកាលជាថៅកែផលិតកម្មភាពយន្តដ៏ល្បី បើកអាជីវកម្មថ្មីហើយ ចំណាយដើមទុនអស់ជាងប្រាំរយដូល្លា ជួលមុខផ្ទះគេមួយខែមួយរយដុល្លា មិនដឹងម៉េចម៉ាទេលោកអើយ សូមបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ១ ហួសបូរីប៉េងហួតបន្តិចសូមជួយទិញខ្ញុំផង មានលក់ភេសជ្ជគ្រប់មុខ លក់តែរាយទេ អាវភ្លៀង ម៉ាសមុខ។ ជាពិសេសបងៗប្អូនៗសិល្បៈករ ក្រុមបច្ចេកទេសភាពយន្តដែលស្គាល់ខ្ញុំ ជិះកាត់កុំភ្លេចឈប់ជួយទិញខ្ញុំផង អរគុណ មនុស្សអ្នកធ្វើ ទេវតាអ្នកមើល មនុស្សល្អទាំងអស់គ្នា ​»។

គួរឱ្យដឹងផងដែរថា ផលិតកម្ម ​KH  Promotion  ធ្លាប់បានបណ្តុះបណ្តាលតារាល្បីៗជាច្រើនដែលជ្រកកោននៅក្នុងផលិតកម្មមួយនេះដូចជា កញ្ញា​ សុខ ពិសី អ្នកនាង សុខ ស្រីនាង លោក ហ្សូណូ លោក សាន ផានិត ជាដើម ។

ហើយស្រាប់តែផលិតកម្មមួយនេះបានបិទទ្វារដោយមិនដឹងមូលហេតុឡើយ ដោយម្ចាស់ផលិតកម្មលោក គឹម ហេង ក៏បានបាត់មុខពីពិភពសិល្បៈ ប្រើជីវិតសាមញ្ញដាំដុះបន្លែផ្លែឈើ ក្នុងនាមជាអ្នកចំការមួយរូប  និងបានបន្តមុខរបរបន្ថែមជាអ្នកលក់ភេសជ្ជៈតាមផ្លូវទៅវិញ៕

S 1

70473559_1449721455186684_5508275181795147776_n


70540014_1449721431853353_395140027773878272_n

70706937_1453322661493230_4604086739517046784_o

71068736_1453322634826566_5314069980579364864_n

70386777_1453459664812863_6586200754913017856_n

61940045_1360642420761255_765488851480215552_n

24232282_980916535400514_8842307197699048526_n