មេរៀនជីវិតរបស់ស្ថាបនិកក្រុមហ៊ុន Apple ដែលចាំបាច់គួរតែដឹង

Steve Jobs បានស្លាប់ នៅអាយុ ៥៦ឆ្នាំ ក្នុងនាមជាមហាសេដ្ឋីម្នាក់ ដោយសារ ជម្ងឺមហារីកលំពែង។ គាត់ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីម្នាក់ ដែលមានទឹកប្រាក់ប្រមាណ ៧ពាន់លានដុល្លារ។ នេះគឺជាសម្តីចុងក្រោយមួយចំនួនរបស់គាត់...

**WORLD EXCLUSIVE: FINAL PICTURE OF STEVE JOBS*****MINIMUM FEE £750*** Former Apple CEO Steve Jobs Has Died In California At The Age Of 56 Seen Here, His Last Pictures In Public Before His Death

មនុស្សជាច្រើនមើលមកឃើញថា ជីវិតរបស់ខ្ញុំគឺពិតជាជោគជ័យខ្លាំងបំផុត ប៉ុន្តែផ្នែកមួយក្រៅពីការងាររបស់ខ្ញុំមានភាពសប្បាយរីករាយតិចតួចណាស់។ ហើយនៅចុងក្រោយបំផុត ទ្រពសម្បត្តិ គឺគ្រាន់តែជាការពិតមួយនៃជីវិតដែលដែលខ្ញុំស៊ាំនិងមានអារម្មណ៍សាមញ្ញជាមួយវាតែប៉ុណ្ណោះ។

ខណៈនេះនៅពេលដែលខ្ញុំគេងឈឺនៅលើគ្រែ ហើយចងចាំរឿងរ៉ាវពេញមួយជីវិតរបស់ខ្ញុំ ទើបខ្ញុំយល់ថា ការកេរ្តិ៍ឈ្មោះនិងទ្រព្យសម្បតិ្តទាំងអស់ដែលខ្ញុំមាននៅពេលនេះគឺគ្មានន័យអ្វីឡើយនៅចំពោះការស្លាប់ដែលខិតចូលមកដល់។ អ្នកអាចជួលមនុស្សអោយបើកឡានអោយអ្នក និងរកលុយអោយអ្នក ប៉ុន្តែអ្នកមិនអាចជួលមនុស្សមកផ្ទុកជម្ងឺជំនួសអ្នកបានឡើយ។ មនុស្សគ្រប់គ្នាអាចស្វែងរក ឬបង្កើតសម្ភារៈទំនើបថ្មីៗបាន ប៉ុន្តែមានរឿងមួយដែលមនុស្សមិនអាចរកបាននៅពេលវាត្រូវបានបាត់បង់នោះគឺ ជីវិត។

Cnbc104556423 Steve Jobs Iphone 10 Years

មើលថែរក្សាខ្លួនឯងឲ្យបានល្អ និងផ្តល់ក្តីស្រលាញ់អោយអ្នកដទៃអោយបានច្រើន។ ខណៈពេលដែលពួកយើងកាន់តែចាស់ យើងកាន់តែចេះពិចារណាច្រើនជាងមុន ហើយពួកយើងកាន់តែដឹងបន្តិចម្តងៗថា នាឡិការដែលមានតម្លៃ ៣០ដុល្លារ ឬ ៣០០ដុល្លារក្តី នាឡិការទាំងពីរនេះនៅតែមើលម៉ោងបានដូចគ្នាដដែល។ ទោះបីជាយើងប្រើប្រាស់កាបូបមានតម្លៃ ៣០ដុល្លារ ឬ៣០០ដុល្លារក្តី តែចំនួនទឹកប្រាក់ដែលមាននៅក្នុងកាបូបរបស់ប៉ុណ្ណា នោះគឺវានៅតែមានប៉ុណ្ណោះដូចគ្នាដដែល ។ ថ្វីបើ យើងជិៈឡានតម្លៃ១៥០០០០ដុល្លារ ឬ ៣០០០០០ដុល្លារ ផ្លូវ និងចំងាយដែលយើងឆ្លងកាត់គឺដូចគ្នា យើងធ្វើដំណើរទៅគោលដៅតែមួយដូចគ្នា។ បើសិនជាយើងផឹកស្រាមួយដបក្នុងតម្លៃ ៣០០ដុល្លារ ឬស្រាមួយដបក្នុងតម្លៃ ១០ដុល្លារក្តី នៅពេលដែលទៅទិញយើងនៅតែដាក់ក្នុងរទេះទំនិញតែមួយដូចគ្នាដដែល។ ប្រសិនបើផ្ទះដែលយើងរស់នៅក្នុងទំហំដី ៣០០ម៉ែត្រការេ ឬ៣០០០ម៉ែត្រការេក៍ដោយ បើយើងមានភាពឯកានោះ យើងនៅឯកាដូចគ្នាដដែល។

សេចក្តីសុខផ្លូវចិត្តដ៍ពិតប្រាកដ មិនបានកើតចេញមកពីសម្ភារៈប្រើប្រាស់នៅលើលោកនេះទេ មិនថាអ្នកមិនថាអ្នកកំពុងធ្វើដំណើរលើយន្តហោះអង្គុយកៅអី VIP តម្លៃថ្លៃប៉ុណ្ណា ឬអ្នកអង្គុយកៅអីតម្លៃថោកប៉ុណ្ណា ក្នុងករណីយន្តហោះជួបឧបទ្ទវហេតុ យើងនឹងជួបគ្រោះថ្នាក់ដូចគ្នាដដែល ។ ដូចនេះ ខ្ញុំសង្ឃឹមថាអ្នកនឹងយល់ថានៅពេលដែលមានមិត្តភកិ្ត ឬមនុស្សជុំវិញខ្លួនដើម្បីជជែកលេងនិយាយជាមួយអ្នក នេះហើយគឺជាសេចក្តីសុខពិតប្រាកដ។

ការពិត ៥យ៉ាងដែលអ្នកមិនអាចបដិសេដបាន៖

  • កុំបង្រៀនកូនអោយក្លាយជាអ្នកមាន ចូរបង្រៀនពួកគេឲ្យចេះសប្បាយរីករាយ ដូច្នេះនៅពេលដែលពួកគេធំពេញឡើង ពួកគេនឹងយល់ពីតម្លៃរាល់គ្រប់រឿងរ៉ាវអ្នកអស់ ដែលមិនផ្តោតសំខាន់លើប្រាក់។
  • ញុំាំអាហារណាដែលផ្តល់អត្ថប្រយោជន៍ដល់សុខភាពរបស់អ្នកអោយដូចជាថ្នាំបើមិនអញ្ចឹងទេអ្នកអ្នកនឹងត្រូវញុំាំថ្នាំព្យាបាលដូចជាអ្នកញ៉ាំអាហារអញ្ចឹងដែរ
  • នរណាដែលស្រលាញ់អ្នក គេនឹងមិនដែលចាកចេញពីអ្នកឡើយ បើទោះបីជាគាត់មានរឿងរ៉ាវដែត្រូវធ្វើមួយរយជំពូកក៏ដោយគាត់នឹងព្យាយាមស្វែងរកពេលវេលាណាមួយ ឬហេតុផលមួយដែលសមស្របនៅក្បែរអ្នក និងរង់ចាំអ្នក។
  • មានភាពខុសប្លែកគ្នាមួយដ៍ធំរវាងការរស់នៅជាមនុស្ស និងជីវិតជាមនុស្សប្រសិនជាអ្នកចង់ទៅលឿន ចូរទៅតែម្នាក់ឯង! ប្រសិនបើអ្នកចង់ទៅផ្លូវឆ្ងាយ ចូរដើរទៅជាក្រុម!

 

វេជ្ជបណ្ឌិតល្អបំផុតទាំង ៦នៅលើលោកនេះគឺ៖

១. ការស្រូបយកពន្លឺព្រះអាទិត្យ


២. ការសម្រាក

៣. ការធ្វើលំហាត់ប្រាណ

៤. របបអាហារសុខភាព

៥. ភាពជឿជាក់លើខ្លួនឯង

៦. មិត្តភក្តិ

ចូររក្សាពួកគេអោយល្អមិនថានៅក្នុងវ័យណាក៏ដោយហើយសប្បាយរីករាយជាមួយជីវិតដែលប្រកបដោយសុខភាពល្អ។ មិនថាក្នុងវ័យណាមួយក្នុងជីវិតយើងនោះទេ យើងនៅតែរស់នៅក្នុងបច្ចុប្បន្ន ជាមួយពេលវេលាបច្ចុប្បន្ន ហើយយើងនឹងប្រឈមមុខជាមួយថ្ងៃចុងក្រោយរបស់យើងដែលវាំងននជីវិតត្រូវបានបិទ។ ចូរចែករំលែកក្តីស្រលាញ់ មេត្តា និងអាណិតរបស់យើងទៅកាន់គ្រួសារ ប្តីឬប្រពន្ធ និងមិត្តភក្តិជាទីស្រលាញ់របស់យើងអោយបានច្រើន។ មើលថែខ្លួនឯងអោយបានល្អ និងផ្តល់ក្តីស្រលាញ់អោយអ្នកនៅជុំវិញខ្លួនអោយបានច្រើន។

 

ចូរចែករំលែកអត្ថបទនេះដល់មិត្តភក្តិ និងក្រុមគួសារដើម្បីសេចក្តីសុខ និងរស់នៅចុះសម្រុងគ្នាក្នុងសង្គម។

 

Translated by : Lyhout

Edited by: Geo & Serpent

Cited by Happylearnnews

Source: XXY