ស្នេហ៍ពិតមិនប្រែយតាមពេលវេលា! តើមានមនុស្សប៉ុន្មាននាក់ ដែលមានសំណាងបែបនេះ?

ការធ្លាក់ក្នុងអន្លង់ស្នេហ៍ជាមួយនរណាម្នាក់គឺជារឿងមួយដែលងាយស្រួល ប៉ុន្តែការរក្សាស្នេហាជាមួយគ្នាអោយបានយូរអង្វែងនោះគឺជារឿងដ៏លំបាកមួយ គឺទាមទារការប្តេជ្ញាចិត្តយ៉ាងខ្លាំង។ គេនិយាយថាស្នេហារលាយបាត់ទៅតាមពេលវេលាដែលជាហេតុធ្វើឱ្យទំនាក់ទំនងសម័យទំនើបបែកបាក់គ្នាយ៉ាងងាយ ប៉ុន្តែវាមិនមែនជារឿងពិតទាំងអស់នោះទេ។ នៅពេលមនុស្ស ២ នាក់ឆ្កួតនឹងស្នេហាហើយ គ្មាននរណាម្នាក់អាចមកបំបែកពួកគេបានឡើយ។

ដើម្បីបញ្ជាក់ថាស្នេហាពិត ពិតជាមានប្រាកដមែននោះ យើងបានចងក្រងកម្រងរូបថតគូស្វាមីភរិយាចំនួន ២២គូ ដែលអ្នកទាំងអស់គ្នាបានឃើញហើយច្បាស់ជាស្ញប់ស្ញែង និងកោតសរសើរដល់ទឹកចិត្តរបស់ពួកគាត់ជាក់ជាពុំខាន។

១. ម៉ូតូដដែល កន្លែងក៏ដដែល ហើយការស្រលាញ់ក៏មិនប្រែប្រួល

1

២. ៦០ឆ្នាំកន្លងផុតទៅហើយ តែកែវភ្នែកពួកគាត់គឺនៅតែពោរពេញដោយក្តីស្រលាញ់

2

៣. នេះគឺជាគំរបខួបអាពាហ៏ពិពាហ៏លើកទី ៧០របស់គាត់ តែក្តីស្រលាញ់របស់ពួកគាត់ប្រៀបដូចជាយុវវ័យមួយគូអិញ្ចឹង

3

៤. ពួកគាត់បាននៅទីនេះអស់រយៈពេល ៤៨ម៉ោងបន្ទាប់ពីពួកគាត់បានស្គាល់គ្នា ហើយ​៥០ឆ្នាំក្រោយពួកគាត់បានមករំលឹកអនុស្សាវរីយ៍នៅទីនេះម្តងទៀត

4

៥. ពួកគាត់មិនដែលគិតថា ពួកគាត់ចាស់ពេកក្នុងការរៀនអ្វីដែលថ្មីជាមួយគ្នានោះទេ

5

៦. ខ្ញុំចង់បានស្នេហាផ្អែមល្ហែមបែបនេះ

6

៧. ជាង ២៦ឆ្នាំកន្លងផុតទៅហើយ តែកែវភ្នែករបស់គាត់នៅតែសំឡឹងទៅរកនាងដោយក្តីស្រលាញ់

7

៨. ៥០ឆ្នាំកន្លងផុតទៅហើយ តែពួកគាត់នៅតែស្និតស្នាលនឹងគ្នា

8

៩. ពួកគាត់រួមសុខ រួមទុក្ខជាមួយគ្នារហូត

9

១០. ក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន

10

១១. អ្វីគ្រប់យ៉ាងដែលមិនផ្លាស់ប្តូរ

11

១២. ៣០ឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែទំនាក់ទំនងរបស់ពួកគាត់នៅតែរឹងមាំដូចមុន


12

១៣. ជីតាទួតរបស់ខ្ញុំនៅថ្ងៃរៀបការ (១៨៦៧) និង ៥០ ឆ្នាំក្រោយ (១៩១៧)

13

១៤. ឃ្មុំដែលគួរអោយស្រលាញ់ជាងគេបំផុតរបស់គាត់

14

១៥. ក្តីស្រលាញ់មិនប្រែប្រួល

15

១៦. ឪពុកម្តាយរបស់ខ្ញុំបានទៅក្រេបទឹកឃ្មុំនៅហាវ៉ៃ កាលពី ៣០ឆ្នាំមុន។ ពួកគាត់បានត្រលប់ទៅម្តងទៀតនៅឆ្នាំនេះ ហើយបានរូបថតនេះឡើងវិញ

16

១៧. Beverly គឺជាស្រ្តីដែលមានសំណាងជាងគេ

17

១៨. ការថតរូបអាពាហ៍ពិពាហ៍ឡើងវិញ នៅ៧០ឆ្នាំក្រោយ

18

១៩. អ្នកបើកឡានបានស្ញប់ស្ញែងនឹងពួកគាត់ទាំងពីរ

19

២០. ថ្ងៃនេះតាយាយរបស់ខ្ញុំបានត្រលប់មកឆ្នេរខ្សាច់ដែលពួកគាត់បានជួបគ្នានៅ ៧០ ឆ្នាំមុន

20

២១. ពួកគាត់បានជួបគ្នានៅពេលដែលពួកគាត់មានអាយុ ៣ឆ្នាំហើយគាត់បានស្រឡាញ់នាងតាំងពីពេលនោះមក

21

២២. រូបថតតាយាយរបស់ខ្ញុំនៅរាត្រីអាពាហ៍ពិពាហ៍របស់ពួកគាត់ និង រូបនៅ ៦០ឆ្នាំក្រោយ

22

តើអ្នកធ្លាប់មានស្នេហាដែរ ឬទេ? តើអ្នកគិតថាអាថ៌កំបាំងអ្វី ដែលនៅពីក្រោយទំនាក់ទំនងដ៏ផ្អែមល្ហែម និងយូរអង្វែងបែបនេះ?

សូមអរគុណដ៏ការគាំទ្ររបស់មិត្តអ្នកអានទាំងអស់គ្នា ហើយក៏សូមអភ័យទោសទុកជាមុននូវរាល់កំហុសឆ្គងដោយប្រការណាមួយ។

ប្រែសម្រួលដោយ៖ Crusher

ប្រភពដើម៖ Bright Side