គួរឱ្យខ្នាញ់ណាស់!​កូនស្រីអ្នកឧកញ៉ា ហុង ពីវ កាន់តែធំកាន់តែស្រស់ស្អាត ​ឡើងដូចក្រមុំ!

អ្នកឧកញ៉ា ហុង ពីវ ​គឺជាអ្នកឧកញ៉ាមួយរូបដែលមានជំនួញជាច្រើននៅក្នុងដៃ ​ថែមទាំងចូលចិត្តធ្វើបុណ្យទាន ​រួមទាំងអំពើសប្បុរសធម៌ជាច្រើនផងដែរ ​សូម្បីតែបុគ្គលិកក្រោមឱវាទលោកឧកញ៉ាសុទ្ធតែទទួលបានប្រាក់ខែខ្ពស់ និងទទួលបានប្រាក់ រួមទាំងរង្វាន់លើកទឹកចិត្តជាច្រើន។

ក្រៅជាអ្នកឧកញ៉ាមួយរូបដ៏ល្បីល្បាញខាងជំនួញ និងធ្វើអំពើល្អ ​អ្នកឧកញ៉ាថែមទាំងមានគ្រួសារដ៏មានសុភមង្គល ​ជាពិសេសគឺកូនស្រីតូចដ៏គួរឱ្យស្រលាញ់មួយរូបដែលគ្រប់គ្នាប្រៀបប្រដូចជាកូនក្រមុំតុក្កតាជ័រព្រោះតែសម្រស់ស្រស់ស្អាតផូផង់តាំងពីក្មេង។

តែពីមួយថ្ងៃទៅមួយថ្ងៃ កូនស្រីអ្នកឧកញ៉ា ​កាន់តែធំឡើងៗឯសម្រស់គឺកាន់តែស្រស់ស្អាត ​ទើបតែអាយុតិចសោះ ​តែមុខមាត់គួរឱ្យស្រលាញ់ខ្លាំង ​ឯការស្លៀកពាក់ដូចមនុស្សធំចឹង  ក្រមុំៗធម្មតាសុំចាញ់់។

តោះមកទស្សនារូបភាពកូនស្រីអ្នកឧកញ៉ាហុងពីវទាំងអស់គ្នា៖

71592975_962287914137514_7923132844757483520_n


71882820_962287874137518_3302469283824533504_n

71184138_962287780804194_5103408371650789376_n

71242513_962287947470844_9005388767111938048_n

71821811_962287850804187_8555894201630326784_n