ធុញទ្រាន់ខ្លាំង និងជាសំណួរដែលស្អប់បំផុត «ពេលណាយើងរៀបការ?» ​ទីបំផុតសម្រេចបំណងមនុស្សស្រីជាទីស្រលាញ់ ព្រោះតែការរង់ចាំដល់ទៅ ៨ឆ្នាំ

ស្នេហាពិតពេលខ្លះអ្នកអាចមើលចិត្តគ្នាត្រឹម ​១ឆ្នាំ ​ទៅ ២ឆ្នាំមុននឹងសម្រេចចិត្តចូលរោងការ ​អ្នកខ្លះក៏ត្រូវមើលចិត្តគ្នារាប់ឆ្នាំក៏មាន ​តែការរង់ចាំរយៈពេលដ៏យូរមុនចូលរោងការពេលខ្លះមិនមែនព្រោះតែមិនទាន់មើលចិត្តគ្នាច្បាសនោះឡើយ ​វាអាចបណ្តាលពីបញ្ហាគ្រួសារ ​ការដែលមិនទាន់មានមុខរបរជាលំនឹង ​និងមានទាន់មានលទ្ធភាពគ្រប់គ្រាន់សម្រាប់កសាងអនាគតជាមួយមនុស្សជាទីស្រលាញ់។

ជាក់ស្តែងបុរសម្នាក់បានបង្ហើបរឿងផ្ទាល់ខ្លួនថា  មនុស្សស្រីដែលខ្លួនស្រលាញ់ចេះតែសួរនាំរហូត ​ថាពេលណារៀបការ ​រហូតធ្វើឱ្យខ្លួនឯងធុញទ្រាន់ ​និងស្អប់បំផុតពេលលឺពាក្យរៀបការម្តងៗ ​ព្រោះតែខ្លួនឯងគ្មានសមត្ថភាព ​និងគ្មានអ្វីទាំងអស់ ​តែនារីនាទីស្រលាញ់នៅតែនៅជិតមិនទីណាស៊ូរង់ចាំដល់ទៅ  ៧ ​៨ឆ្នាំ ​ទម្រាំបុរសដែលខ្លួនស្រលាញ់ជោគជ័យ  ហើយក៏បានសម្រេចបំនងគូស្នេហ៍ចូលរោងការដោយរីករាយ។

តាមរយៈគណនីហ្វេសប៊ុក ទ្រី ថេង បានសរសេររៀបរាប់ថា៖ «ពេលខ្លះធុញនឹងគាត់សួរបងពេលណាយេីងការ .....?វាជាសំនួរដែលខ្ញុំស្អប់បំផុត តែក៏អរគុណដែរគាត់រងចាំ៧ ៨ឆ្នាំនេះ ទាំងលុយកាក់តាំងពីគ្មានអ្វីសោះរហូតដល់យេីងមានគ្រប់យ៉ាង...... តែពេលនេះខ្ញុំសំរេចបំណងគាត់ហេីយ.........យាយត្រង់យេីងជាមនុស្សប្រុសបើអោយគាត់ចាំ គាត់អាចាំបាន ចុះបើយើងថ្ងៃណាមួយមិនច្បាស់លាស់ គាត់នឹងរំពឹងអ្វី..........?សុំសួរដល់មនុស្សប្រុសគ្រប់រូប ​»៕

S1

72398237_2460374754053542_8290840925001744384_n

71928219_2460373900720294_3191800676824907776_n

71654810_2460373650720319_2308569956964368384_n

71311699_2460374334053584_4725403206098616320_n

71344527_2460373750720309_2575360251511439360_n

71497953_2460374564053561_1965448936697102336_n


71498433_2460374524053565_8491374580139556864_n

71499960_2460374850720199_2033433269650849792_n

71204775_2460374184053599_4972073283965943808_n

71203042_2460374690720215_400692582968983552_n

71183379_2460373967386954_8217928460673220608_n

71149521_2460374954053522_2426906476451725312_n

71148966_2460374074053610_9069550287114469376_n

71115644_2460373837386967_7173620103387283456_n

71107619_2460374194053598_1699457106635128832_n

71065305_2460374397386911_4980388306291261440_n