ករណីប៉ះទង្គិច​​ ​ឬគ្រោះថ្នាក់ចរាចរណ៍ ​ហាមប៉ះពាល់ជនរងគ្រោះដាច់ខាត ​ហើយត្រូវអនុវត្តវិធីសាស្រ្តទាំងនេះដើម្បីសុវត្ថិភាព

រាល់មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង  ជាក់ស្តែងមនុស្សមិនតិចនាក់ទេ ​ដែលអាចទ្រាំឱបដៃឈរមើលជនរងគ្រោះដែលអាចប្រឈមមុខនឹងគ្រោះថ្នាក់ដល់ជីវិតខ្លាំងណាស់ ​ដូច្នេះពួកគេនឹងព្យាយាមជួយរងគ្រោះតាមលទ្ធភាពដែលខ្លួនមាន។ ​តែការជួយលើក ​ឬប៉ះពាល់ជនរងគ្រោះអាចធ្វើឱ្យជនរងគ្រោះមានគ្រោះថ្នាក់ទៅវិញទេ ។

ហេតុនេះហើយ រៀងរាល់មានករណីគ្រោះថ្នាក់ចរាចរណ៍ បងប្អូន (មិនថាជិតស្និតយ៉ាងណាក៏ដោយ) មិនត្រូវលើក ឬប៉ះពាល់ជនរងគ្រោះនោះទេ ដរាបណាតែជនរងគ្រោះរងរបួសស្រាលឬគាត់ក្រោកខ្លួនឯងបាន។ ការដែលបងប្អូននាំគ្នាទៅលើក/លើកបីជនរងគ្រោះ អាចប្រែក្លាយអំពើល្អទៅជាការស្តាយក្រោយ និងអាចគ្រោះថ្នាក់ដល់ជីវិត!

# អ្វីដែលត្រូវធ្វើនោះគឺ ៖

១. កុំភ័យ កុំស្លន់ ត្រូវតែរឹងបុឹង ទប់អារម្មណ៍


២. ស្រែកហៅឱ្យគេជួយ ឱ្យគេជួយខលរកទ្បានពេទ្យ ឬ អ្នកជាអ្នកតេរកទ្បានពេទ្យប្រសិនបើគ្មានអ្នកនៅក្បែរសំរាប់ជួយ

៣. ហៅឈ្មោះជនរងគ្រោះ ឬ ស្រែកហៅជនរងគ្រោះបើអ្នកមិនស្គាល់គាត់ និយាយជជែកជាមួយគាត់ (ហាមលើក"ក" ឬ ក្បាលជនរងគ្រោះ ឬហាមលើកឬរំកិលជនរងគ្រោះ)

៤. ប្រសិនបើអ្នកចេះវិធីទប់ឈាមលើដៃ ឬជើងជនរងគ្រោះ អ្នកអាចធ្វើបាន តែហាមធ្វើឱ្យរំកិល ឬប៉ះពាល់ដល់ "ក" ឬ ក្បាល!!!

ត្រូវចាំ ដំណេកសវុត្ថិភាពមិនត្រូវបានអនុញាត្តិទេក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក៏ដូចជាការប៉ះទង្គេចផ្សេងៗដូចជាការធ្លាក់ពីលើអគារ៕