ហេតុអ្វីបានជាមនុស្សជាច្រើនសុបិន្តចង់ក្លាយជាមហាសេដ្ឋី តែមានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលអនុវត្តសកម្មភាពហើយសម្រចវាបាន?

ស្ថាបនិកហ្វេសប៊ុក លោក Mark Zukerberg បានអញ្ជើញមនុស្ស 5 នាក់ទៅកាន់បន្ទប់ស្នាក់នៅរបស់គាត់នៅសាកលវិទ្យាល័យ Harvard កាលពី 12 ឆ្នាំមុនដើម្បីពិភាក្សាពីឱកាសអាជីវកម្មមួយគឺ “ហ្វេសប៊ុក” ។

1200px Mark_Zuckerberg_F8_2018_Keynote_41118893354 1024x700

Source: Anthony Quintano

មានតែមនុស្សពីរនាក់ប៉ុណ្ណោះដែលមកចូលរួម ហើយពីរនាក់នោះ ជាមហាសេដ្ឋីសព្វថ្ងៃ មានលោក Dustin Moskovitz មានទឹកប្រាក់ ១០.៧ ពាន់លានដុល្លារ និង លោក Eduardo Saverin មានទឹកប្រាក់ ៧.៤ ពាន់លានដុល្លារអាមេរិក ។

Facebooks_co Founder_Eduardo_Saverin_at_the_8th_annual_edition_of_the_CHINICT_conference_on_May_25th_2012_in_Beijing_China. 1024x685

source: commons.wikimedia

ខ្ញុំឆ្ងល់ថាចុះបីនាក់ផ្សេងទៀតដែលត្រូវបានអញ្ជើញហើយប៉ុន្តែមិនបានមកបង្ហាញខ្លួននឹងទៅជាយ៉ាងណា។ ចិត្តចង្អៀតចង្អល់មិនអាចអោយអ្នករីកចម្រើនបានទេ។ ចិត្តគឺដូចជាផ្កាមួយទងវាលូតលាស់ស្រស់បំព្រងនៅពេលវារីក។

បើកចិត្តរបស់អ្នកចំពោះឱកាសនានាដើម្បីទទួលបានការរីកចម្រើនដោយគ្មានភាពតានតឹង

ខណៈពេលដែលមនុស្សជាច្រើនសុបិន្តចង់ក្លាយជាបុគ្គលល្អប្រសើរជាងឆ្នាំមុន មានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលធ្វើវាបាន។ ហេតុអ្វី?

ខណៈពេលដែលមនុស្សជាច្រើនសុបិន្តចង់លាឈប់ពីការងាររបស់ពួកគេនិងចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេមានតែមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលពិតជាធ្វើវា។ ហេតុអ្វី?

ហេតុអ្វីបានជាមនុស្សខ្លះទទួលបានជោគជ័យជាងអ្នកដទៃ?

ពីព្រោះអំណាចនៃក្តីសុបិន្តរបស់ពួកគេខ្លាំងជាងលេសរបស់ពួកគេ។

(1) ការភ័យខ្លាច (ភស្តុតាងមិនពិតប្រែទៅជាពិតប្រាកដ)

(2) ខ្ញុំមិនមានលុយទេ (អ្នកណាមាន?)

(3) ខ្ញុំមិនមានទំនាក់ទំនងល្អដើម្បីចាប់ផ្តើមទេ (ពិតមែនអត់?)

(4) ខ្ញុំមិនសូវស្អាតទេ។ (អ្នកទើបតែគ្រងម្កុដដោយខ្លួនឯងជាតារាបង្ហាញម៉ូតឬ)

(5) ខ្ញុំមិនចេះនិយាយទេ (តើអ្នកជាមនុស្សគរឬ?)

(6) ខ្ញុំគ្មានពេលវេលាទេ (តែអ្នកមានពេលវេលាភ្ញាក់ពីគេងម៉ោង 5 ព្រឹកហើយស្លៀកពាក់ ដើម្បីចរាចរណ៍)


(7) ខ្ញុំរវល់ណាស់ (ចុះអ្នកកំពុងធ្វើអ្វីអោយពិតប្រាកដ?)

(8) វាត្រូវចំណាយពេលយូរណាស់ដើម្បីកសាងអាជីវកម្មរឹងម៉ាំមួយ (ប៉ុន្តែអ្នកតែងតែច្រណែន ជោគជ័យរបស់អ្នកដ៏ទៃ)

(9) ខ្ញុំខ្លាច។ ការកសាងអាជីវកម្មគឺហានិភ័យខ្ពស់ខ្លាំងណាស់សម្រាប់ខ្ញុំ (ចុះការញ៉ាំច្រើនមិនមានហានិភ័យខ្ពស់ទេ? ចុះការដេកមិនមានហានិភ័យខ្ពស់ទេ ? ក៏មានមនុស្សស្លាប់នៅដោយសារការគេងរបស់គេដែរ)

(10) ខ្ញុំមិនចូលចិត្តដោះស្រាយជាមួយមនុស្សទេ (អ្នកជាឯកឧត្តមឬ)

(11) ខ្ញុំចាស់ហើយ (អាយុមិនដែលជាឧបសគ្គទេ)

(12) ការរង់ចាំអំពូលភ្លើងទាំងអស់ប្រែទៅជាពណ៌បៃតង (អំពូលភ្លើងប្រែជាពណ៍បៃតងនៅពេលអ្នកចុចប៊ូតុង)

(13) ប្តីរបស់ខ្ញុំប្រពន្ធរបស់ខ្ញុំឪពុកម្តាយរបស់ខ្ញុំមិនគាំទ្រទេ (ពួកគេក៏មិនគាំទ្រភាពដាច់យ៉ៃរបស់អ្នកដូចគ្នាដែរប៉ុន្តែអ្នកទេប៉ុន្តែអ្នកជាអ្នកគាំទ្រសភាពខ្លួនឯង)

(14) ការងាររបស់ខ្ញុំគឺទាមទាររឿងរ៉ាវច្រើនខ្លាំងណាស់ហើយ ខ្ញុំត្រូវធ្វើដំណើរច្រើន (ជិះយន្តហោះទៅចឹង)

(15) ខ្ញុំមិនពូកែធ្វើទីផ្សារទេ (ប៉ុន្តែអ្នកជំនាញខាងបង្ហោះរឿងរ៉ាវកំសាន្តលើហ្វេសប៊ុក

(16) ទេ វាជាបណ្តាញទីផ្សារ ខ្ញុំមិនចេះធ្វើវាទេ (ប៉ុន្តែអ្នកពង្រីកការនិយាយខ្សឹបខ្សៀវដូចភ្លើងឆេះព្រៃអញ្ចឹង តែអ្នកមិនចេះពង្រីកអាជីវកម្មអោយរីកចម្រើនមួយដើម្បីធ្វើអភិវឌ្ឍន៍ជីវិតអ្នកអោយកាន់តែប្រសើរឡើង

(17) ខ្ញុំមិនមែនអ្នកជំនាញវិជ្ជាជីវៈទេ (តើអ្នកណាដែលកើតមកជាអ្នកជំនាញវិជ្ជាជីវះ?)

… ប៉ុន្តែប្រសិនបើពួកគេជាអ្នកសម្រេចចិត្តលើកត្តាផ្សេងៗ គ្មានអ្វីដែលអាចទប់ស្កាត់អ្នកមិនអោយទទួលបានជោគជ័យនោះទេ។ រាល់ហេតុផលដែលមិនអាចទៅរួចទាំងអស់ គឺមានមនុស្សរាប់រយនាក់ដែលបានប្រឈមមុខនឹងកាលៈទេសៈស្រដៀងគ្នាដែរ ហើយទទួលបានជោគជ័យ។ មនុស្សជាច្រើនយកឈ្នះលើកត្តាដែលបង្អាក់ដំណើរការជោគជ័យទាំងនេះ ដូច្នេះវាមិនអាចជាកត្តាបញ្ឈប់ អ្នកនោះទេប៉ុន្តែគឺអ្នកទេដែលបញ្ឈប់ខ្លួនរបស់អ្នក។

យើងអាចយកលោក Donald Trump ជាគំរូបាន ថ្វីបើគាត់មានភាពអវិជ្ជមានច្រើនយ៉ាងណាក៏ដោយ ។ ត្រូវយកពាក្យសម្តីរបស់គាត់មកជាមេរៀនដែលថា នៅក្នុងពិភពលោកនេះ គឺគ្មានអ្វីដែលមកបញ្ឍប់ការតាំងចិត្តមុះមុតរបស់យើងបានទេ។ អ្នកត្រូវតែក្រោកឈរឡើង ហើយអនុវត្តសកម្មភាពយ៉ាងសកម្ម។ អ្នកគឺជានាវិកនាវារបស់អ្នក។ នាវាលិច រឺដំណើរការទៅរកគោលដៅគឺជាជម្រើសដែលអ្នកត្រូវធ្វើការសម្រេចចិត្ត។

 

ប្រភព The Hangout network

ប្រែសម្រួលដោយ Geo