ក្រុមបាល់ទាត់កម្ពុជា នឹងប៉ះជាមួយក្រុមបាល់ទាត់នៃប្រទេសស្តេចប្រេងកាតអ៊ីរ៉ង់ នៅ​ថ្ងៃ​ទី​ ១០​ ខែ​តុលា ​ឆ្នាំ​២០១៩

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​នឹង​ត្រូវ​ជួបប្រកួតជាមួយក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់​ក្នុងវគ្គជម្រុះ Preliminary Qualification Round 2 នៅ​ថ្ងៃ​ទី​១០​ខែ​តុលា​ឆ្នាំ​២០១៩ ​ខាង​មុខ​នេះ​ហើយ ​នៅ​ទឹក​ដី​អ៊ីរ៉ង់។ អ៊ីរ៉ង់ឈរនៅលេខ២ ឯកម្ពុជាឈរលេខរៀងលេខ៥ មាន១ពិន្ទុ។

Qruedszjukjeviqldzdz

Source: AFC

ចំពោះក្រុមកម្ពុជា ការប្រកួតនេះពិតជាមានសំពាធខ្លាំង ដោយសារ អ៊ីរ៉ង់ជាក្រុមខ្លាំងដែលធ្លាប់ឡើងទៅប្រកួត World Cup ហើយជាក្រុមដែលធ្លាប់ប្រកួតស្មើរ ជាមួយអតីតក្រុមម្ចាស់ពាន UEFA EURO 2016 គឺ ព័រទុយហ្កាល់។ សង្ឃឹមថាកម្ពុជានឹងអាចប្រើយុទ្ធសាស្រ្តទប់ ជាមួយនឹងក្រុមលំដាប់ World Cup នេះក្នុងលទ្ធផលដ៏ល្អបាន។ ចង់ដឹងលទ្ធផលយ៉ាងណា សូមបងប្អូនជួយចូលរួមទស្សនា គាំទ្រ និងលើកទឹកចិត្ត ដល់ក្រុមកម្ពុជាយើងទាំងអស់គ្នា។


71949703_2485535555017271_3662917713992351744_o

 

ដោយ Geo