ខ្មាសបរទេសអត់? គ្រូបង្រៀនស្ម័គ្រចិត្តជនជាតិអាមេរិចបញ្ចេញមតិរិះគន់បទចម្រៀង Hold You On MY Bed បង្កប់អត្ថន័យអាក្រក់ ​18+ (មានវីដេអូ)

ភ្នំពេញ៖ថ្មីៗនេះបទចម្រៀងមួយបទមានចំណងជើងថា ​Hold You On My Bed ដែលច្រៀងឡើងដោយតារារ៉េប Seav JKS x 4T5 x Bross La  បានធ្វើឱ្យបណ្តាញសង្គមមានការភ្ញាក់ផ្អើល ថែមទាំងសម្តែងការរិះគន់យ៉ាងចាស់ដៃ ​ព្រោះអត្ថន័យបទនេះមានលក្ខណៈស៊ីជម្រៅខ្លាំង ​18+  ដែលអាចនាំគម្រូអាក្រក់ដល់យុវជនយើងផងដែរ។

នៅក្នុងនោះដែរ  កាន់តែក្តៅគគុកនោះ ​សូម្បីតែជនជាតិអាមេរិចមួយរូបមានឈ្មោះថា យូរ៉ាយ (Uriah Lyford) ដែលត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនស្ម័គ្រចិត្ត កំពុងបំពេញភារកិច្ចផ្នែកអប់រំក្នុងសហគមន៍មួយនៅកម្ពុជា នាក្រុងប៉ោយប៉ែត អស់រយៈពេលជាង១០ឆ្នាំមកហើយ ក៏បានបញ្ចេញមតិមិនពេញចិត្តទាក់ទងនឹងបទចម្រៀងរបស់ស្ទូឌីយ៉ូ CG Movement ដែលបានបញ្ចេញបទមានអត្ថន័យមិនសមរម្យមួយនេះដូចគ្នា។

នៅក្នុងនោះលោកបានបញ្ចេញវីដេអូនិយាយអំពីមតិផ្ទាល់ខ្លួននៅក្នុងការរិះគន់ ​ថែមទាំងបានសរសេររៀបរាប់ថា៖ «ល្អណាស់! គួរសប្បាយចិត្ត! មានគ្រូល្អៗបង្រៀនយុវជនយើង បង្រៀនពីរបៀបចូលគុក បង្រៀនពីរបៀបអត់ស្ដាប់ឪពុកម្ដាយ បង្រៀនពីរបៀបអត់ឲ្យតម្លៃលើនារី បើនិយាយចំគឺសុទ្ធតែមេរៀនល្អ»។

ដើម្បីឱ្យកាន់តែជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ៖

71644334_10156361533607111_7350110922444111872_n


F 1

2 13

1 13