តើអ្នកចូលចិត្តប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃដែរទេនៅពេលចង់សម្រេចគោលដៅអ្វីមួយ?

 

ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃចំពោះមនុស្សដែលយើងតែងតែលើកតម្កើងទុកក្នុងចិត្ត វាផ្តល់ផលវិជ្ជមាន និងអវិជ្ជមានដូចគ្នា។ ជាទូទៅ មនុស្សម្នាក់ៗសុទ្ធតែមានភាពខ្លាំង និងភាពខ្សោយរៀងៗខ្លួន ប៉ុន្តែប្រសិនបើយើងស្គាល់ច្បាស់ពីខ្លួនឯង ភាពអវិជ្ជមាននៃការប្រៀបធៀបអាចជះឥទ្ធិពលតិចបំផុតលើផ្លូវអារម្មណ៍របស់យើង នៅពេលដែលយើងចង់សម្រេចគម្រោងណាមួយដូចគេ តែលទ្ធផលមិនបានគាប់ប្រសើរ។

A

មនុស្សមួយចំនួនបានលើកឡើងថា ការយកខ្លួនទៅប្រដូចនឹងអ្នកដទៃមិនទទួលបានផលល្អច្រើនឡើយ មានតែធ្វើឲ្យយើងតានតឹងចិត្ត នឿយហត់ ឈឺក្បាលចំពោះអ្វីដែលយើងធ្វើតែមិនបានសម្រេចដូចគេ។ នេះអាចដោយសារតែពួកគេមិនទាន់ស្គាល់ពីខ្លួនឯងច្បាស់ ឬខ្វះការគិតក្នុងផ្លូវវិជ្ជមានច្រើន។ ត្រឡប់មកវិញ ប្រសិនបើយើងមិនទាន់សម្រេចគោលដៅមួយច្បាស់លាស់ អ្នកគួរតែរៀបចំយុទ្ធសាស្ត្រឲ្យបានល្អ និងអាចយកគំរូ ឬបែបផែននៃដំណើរវិថីរបស់មនុស្សជោគជ័យ ឬអ្នកជំនាញដែលធ្លាប់ឆ្លងកាត់រឿងនោះ។ អ្នកអាចរៀនពីការរៀបចំយុទ្ធសាស្ត្រ ផែនការ ការគ្រប់គ្រង។ល។ ផ្ទុយមកវិញ ចំពោះមនុស្សដែលស្គាល់ខ្លួនឯង ឬមានការគិតទូលំទូលាយភាគច្រើន ចូលចិត្តប្រៀបធៀបខ្លួនជាមួយមនុស្សនៅជុំវិញខ្លួន ឬបុគ្គលមួយចំនួនដែលគេចូលចិត្ត ដោយសារពួកគេលើកឡើងថា ការប្រៀបធៀបខ្លួននឹងអ្នកដទៃនឹងជួយឲ្យពួកគេមើលសកម្មភាពដែលពួកគេប្រព្រឹត្តរៀងរាល់ថ្ងៃ មើលពីចន្លោះប្រហោងនៃភាពខ្វះខាត អ្វីដែលគួរ ឬមិនគួរធ្វើដើម្បីឈានទៅរក និងសម្រេចគោលដៅនៃជីវិតរបស់ពួកគេ។


សម្រាប់ខ្ញុំ ការប្រៀបធៀបខ្លួនទៅនឹងអ្នកដទៃអាចនឹងផ្តល់ភាពអវិជ្ជមានបន្តិចបន្តួច នៅពេលលទ្ធផលមិនសូវបានល្អ ប៉ុន្តែការប្រៀបធៀបនេះអាចនឹងជួយយើងរកផ្លូវល្អៗជាច្រើនដូចជា ការណែនាំ ការបង្ហាញផ្លូវ បង្កើត និងរៀបចំផែនការ ការទទួលបានគំនិតល្អសម្រាប់ធ្វើការអនុវត្តន៍ ដើម្បីសម្រេចជោគជ័យសម្រាប់ខ្លួនឯងផ្ទាល់។

Translated by: Ly Hout

Edited by: Serpent