វីធីចងចិត្តស្វាមី

ស្រ្តីគ្រប់រូបតែងតែប្រាថ្នាចង់រៀបការជាមួយបុរសដែលខ្លួនស្រលាញ់ ហើយក៏ជាបុរសល្អម្នាក់ដែលក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយតែងតែធ្វើឲ្យចំណងស្នេហាមួយនេះមានភាពយូរអង្វែង។ បន្ទាប់ពីរៀបការរួចបងៗនារីនឹងក្លាយជា កូនប្រសារគេ ភរិយាគេ ម្តាយគេ ជាពិសេសជាស្រ្តីមេផ្ទះមួយរូបផងដែរ។ បើនិយាយចំពោះស្រ្តីមេផ្ទះគឺត្រូវចេះគ្រប់យ៉ាង និងមានការងារជាច្រើនដែលត្រូវធ្វើ។ យ៉ាងណាមិញស្រ្តីមេផ្ទះគួរធ្វើអ្វីខ្លះដើម្បីចងចិត្តស្វាមីមិនឲ្យបាយក្រៅ (ស្រីខាងក្រៅ) នោះ?

A1

ដើម្បីចងចិត្តស្វាមីស្រ្តីមេផ្ទះគ្រប់រូបគួរអនុវត្តវិធីសាមញ្ញដូចខាងក្រោម៖

  • ការតុបតែងខ្លួន៖មានស្រ្តីជាច្រើនបានមើលរំលងពីការតុបតែងខ្លួនប្រាណឲ្យបានស្អាតបាត ក្រោមការយល់ឃើញថាមានប្តីហើយមិនដឹងធ្វើខ្លួនទៅណា ខ្ជិល មានបន្ទុកច្រើនជាដើម។ តែនេះជាការយល់ខុស ព្រោះស្វាមីនឹងស្រលាញ់អ្នកកាន់តែខ្លាំងពេលមានភរិយាស្អាត។
  • ផ្ទះសម្បែង៖ ក្រៅពីការរៀបចំខ្លួនឯងហើយនោះ អ្នកត្រូវចេះរៀបចំផ្ទះសម្បែងឲ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ផងដែរ។

A2

  • ម្ហូបអាហារ៖ ទោះបីរវល់នឹងការងារយ៉ាងណាក៏ដោយ អ្នកគួរតែត្រូវចេះធ្វើម្ហូបអាហារដើម្បីផ្គាប់ចិត្តស្វាមី ចៀសវាងកុំឲ្យស្វាមី បាយក្រៅផ្ទះច្រើនខ្លាំងពេក។

A3


  • ការនិយាយស្ដី៖ ចៀសវាងដាច់ខាត ពាក្យសម្តីមិនសមរម្យ ជេរប្រមាថ មិនឲ្យតម្លៃប្តី។
  • លើកទឹកចិត្ត៖ បងៗបុរសអាចប្រឈមនឹងបញ្ហាស្ត្រេសច្រើននៅកន្លែងការងារ ដូច្នេះភរិយាត្រូវចេះនិយាយលួងលោម លើកទឹកចិត្តស្វាមីរបស់ខ្លួន។
  • ចេះគ្រប់គ្រងលុយកាក់៖ វាគឺសំខាន់សម្រាប់មនុស្សស្រីនោះគឺ ចេះគ្រប់គ្រងលុយកាក់ឲ្យបានគង់វង្ស និងមិនត្រូវខ្ជះខ្ជាយលុយកាក់ដែរស្វាមីខំប្រឹងរកលើអ្វីដែលមិនចាំបាច់​ ឬក៏លើការលេងល្បែងស៊ីសងជាដើម។
  • ផ្តល់ថវិកា៖ រឿងលុយកាក់គួរតែផ្តល់ឲ្យស្វាមីមួយចំណែកក្នុងការចាយវាយប្រចាំថ្ងៃ មិនគួរយកពីគាត់ទាំងអស់នោះទេ។
  • ពេលវេលា៖ ទោះបីជារវល់យ៉ាងណា អ្នកគួររកពេលលំហែកម្សាន្តជាមួយគ្រួសារ ដើម្បីជាភាពផ្អែមល្ហែមនៃជិវីតស្នេហារបស់អ្នក។

A4

  • មុខរបរ៖មនុស្សស្រីមិនត្រូវពឹងផ្អែកលើស្វាមីទាំងស្រុងទេ​ ព្រោះវាអាចជាចំណុចខ្សោយក្លាយជាគំនាបលើខ្លួនឯង ដូច្នេះអ្នកត្រូវមានមុខរបរ ឬការងារដែលអាចរកប្រាក់ចំណូលដោយខ្លួនឯងផងដែរ។

Written by: Sreng Srey Nang

Edited by: Serpent