ហេតុអ្វីបានជាប្រទេសជប៉ុនទទួលរងគ្រោះមហន្តរាយធម្មជាតិច្រេីនម្លេះ?

ប្រទេសជប៉ុនជាប្រទេសមួយដែលងាយរងគ្រោះនឹងគ្រោះមហន្តរាយធម្មជាតិដោយសារអាកាសធាតុ និងសណ្ឋានដី ហើយប្រទេសនេះធ្លាប់ឆ្លងកាត់គ្រោះរញ្ជួយដី ព្យុះ និងគ្រោះមហន្តរាយជាច្រើនប្រភេទទៀត។

មានកត្តាមួយចំនួនដែលរួមចំណែកដល់ការកើតឡើងខ្ពស់នៃគ្រោះមហន្តរាយធម្មជាតិនៅប្រទេសជប៉ុន។

ទីមួយ៖​ ប្រទេសនេះស្ថិតនៅក្រោមការប្រែប្រួលអាកាសធាតុខ្លាំង ដូចជារដូវកាលភ្លៀង និងព្យុះ ក៏ដូចជាការធ្លាក់ព្រិលខ្លាំងនៅប្រជុំកោះនៃសមុទ្រជប៉ុន។

ទីពីរ៖ សណ្ឋានដីរបស់ជប៉ុន គឺរឹងមាំខ្លាំងហើយមានប្រេះច្រេីន និងទំនោរចោតច្រេីន។

ទីបី៖ ប្រទេសជប៉ុនស្ថិតនៅក្នុងខ្សែក្រវ៉ាត់នៃការរញ្ជួយដីនៃតំបន់ប៉ាស៊ីហ្វិក ហើយជារឿយៗប្រទេសនេះត្រូវបានវាយប្រហារដោយការរញ្ជួយដី ខណៈនេះដែរផងដែរជប៉ុនក៏មានឆ្នេរសមុទ្រដ៏ស្មុគស្មាញ ដែលងាយនឹងទទួលរងនូវរលកយក្សស៊ូណាមិ។

ទី៤៖ ប្រទេសជប៉ុនស្ថិតនៅក្នុងតំបន់ប៉ាស៊ីហ្វិកដែលមានភ្នំភ្លើងច្រេីនជាងគេនៅលេីពិភពលោក ដែលមាន ៨៣ភ្នំភ្លេីង ដែលស្មើនឹងមួយភាគដប់នៃចំនួនសរុបនៃពិភពលោក។


សង្គ្រាមលោកលើកទី ២ ដល់ទស្សវត្ស ១៩៦០៖ នៅចុងសង្គ្រាមលោកលើកទី ២ និងចុងទសវត្សឆ្នាំ ១៩៥០ ខណៈពេលដែលជប៉ុនត្រូវប្រឆាំងនឹងគ្រោះមហន្តរាយ ដូច្នេះប្រទេសនេះទន់ខ្សោយដោយសារសង្គ្រាមលោកនេះ ហេីយបានរងការវាយប្រហារដោយព្យុះធំៗ ការរញ្ជួយដីខ្លាំងៗ និងគ្រោះមហន្តរាយផ្សេងៗជាច្រើនទៀត។ ជីវិតមនុស្ស ១ ០០០ នាក់ត្រូវបានបាត់បង់ស្ទើរតែរៀងរាល់ឆ្នាំ។

#1

Japan Weather 1

#2

Japan Weather 2

#3

Japan Weather 3

#4

Japan Weather 4

ប្រភព៖ mofa.go.jp | japantimes.co.jp