សោកស្តាយក៏យឺតពេលដែរ! Sulli តារាចម្រៀងក្រុម ​f(x) បាត់បង់ជីវិតហើយ ដោយការធ្វើអត្តឃាត

កូរ៉េខាងត្បូង៖ ​ជារឿងមួយដ៏គួរឱ្យសោកស្តាយបំផុត ​ដោយថ្ងៃនេះសារព័ត៌មានស្ទើរពាសពេញប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ​តារាចម្រៀងក្មេងខ្ចីគួរឱ្យស្រលាញ់កញ្ញា ​Sulli  ត្រូវបានគេរកឃើញថាបានស្លាប់បាត់បង់ជីវិតហើយដោយការធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅក្នុង ​Apartment  របស់នាងផ្ទាល់។

ក្រុមប៉ូលីសបានធ្វើការពិនិត្យសាកសពបញ្ជាក់ថា នាងពិតជាបានសម្លាប់ខ្លួនដោយការចង.ក នៅលើអគារ Apartment ជាន់ទី២ប្រាកដមែន ដោយសាកសពរបស់នាងត្រូវបានអ្នកគ្រប់គ្រងប្រទះឃើញមុនគេកាលពីវេលាម៉ោង ៣ និង២១នាទី (ម៉ោងនៅកូរ៉េ)។

គួរឱ្យដឹងផងដែរថា  ការធ្វើអត្តឃាតរបស់តារាស្រីរូបនេះ ត្រូវបានគេសន្និដ្ឋានថាទំនងបណ្តាលមកពីជួបនឹងវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរពេក ដោយកន្លងមកនាងធ្លាប់បានធ្វើការប៉ុនប៉ងធ្វើអត្តឃាតប៉ុន្មានដងរួចមកហើយតែត្រូវបានជួយសង្គ្រោះទាន់។

មានពាក្យចចចាមអារ៉ាមថា ​នាងទំនងជាមានបញ្ហាជាមួយមិត្តប្រុសផងបានជាជួបវិបត្តិធ្ងន់ធ្ងរបែបនេះ ​ជាពិសេសមួយរយចុងក្រោយនេះនាងត្រូវបានសារព័ត៌មានជាច្រើនវាយប្រហារនាង ​ហើយមហាជនភាគច្រើនតែងតែជេរប្រតិច ផ្តាសា ​មើលងាយ និងទើសទាល់នាងគ្រប់រូបភាពតែម្តង៕

Sullii


GettyImages 1051834704

Sulli Mainimage 1571045766

E103022263ef7d618ebb5cb9dde4e042095f8813

21a6d130fdfb28e422682c99b1c3fe1fdef2f92a

3d7d677029a28c4fe38e4ee280885978d6f4acbb