ជួលឡាន១២កៅអីទៅដើរលេងជាមួយគ្រួសារដូចទៅបំរើតៃកុងឡាន! បងស្រីម្នាក់បានរៀបរាប់ពីបទពិសោធន៍សំរាប់ជួយសង្គ្រោះអ្នកជិតដាច់សសៃឈាមខួរក្បាលគាំងបេះដូងស្លាប់

សៀមរាប៖ អាចថាជារឿងមួយប្លែក  និងភ្ញាក់ផ្អើលមួយដែលមិនធ្លាប់ជួបប្រទះ ​បងស្រីម្នាក់បានរៀបរាប់បទពិសោធន៍របស់ខ្លួននៅលើបណ្តាញហ្វេសប៊ុករបស់ខ្លួន  ក្នុងដំណើរកម្សាន្តទៅខេត្តសៀមរាប ​តែចៃដន្យតៃកុងឡានបែរជាមានជំងឺយ៉ាងទាន់ហន់ ​រហូតធ្វើឱ្យគ្រួសាររបស់បងស្រីខកខានបានដើរកម្សាន្ត  ដោយយកពេលជួយអាយុជីវិតមនុស្សជាធំមិនទុកជីវិតមនុស្សចោលមិនអើពើនោះឡើយ។

តាមរយៈគណនីហ្វេសប៊ុក Maya Daniel បានសរសេររៀបរាប់ថា៖  « ជួលឡាន12កៅអីទៅដើរលេងមួយគ្រួសារ ដូចទៅបំរើតៃកុងឡាន ។ ទៅដល់សៀមរាបថ្ងៃទី1ដើរលេងតាមប្រាសាទ ថ្ងៃទី2ព្រឹកឡើងត្រូវបន្តដំណើរឡើងភ្នំ តៃកុងឡានថាមិនស្រួលខ្លួន ឈឺក្បាលណាស់ ខ្ញុំសួរគាត់ថាដែលលើសឈាមទេ?គាត់ថាមិនដែលសោះ ខ្ញុំវាស់ឈាមអោយគាត់ សំពាធឈាមឡើងដល់ 16,5 លើ 11,6 ចង្វាក់បេះដូង115។ (គ្រោះថ្នាក់ណាស់) ក៏អោយគាត់លេបថ្នាំលើសឈាម1គ្រាប់ អោយគាត់សំរាក ហើយច្របាច់ក្រូចឆ្មាញ៉ីពេញខ្លួន និងដាំទឹកក្តៅអោយផឹក ខ្ញុំរត់ទៅទិញបប គាត់មិនពិសាទៀត វាស់ឈាមម្តងទៀត នៅតែដដែល ចង្វាក់បេះដូង115 រហូតដល់ម៉ោង10 មុខគាត់កាន់តែស្លេកនិយាយមិនកើត។

ខ្ញុំនឹងម៉ែពុក បងប្អូន មិនហ៊ានយកគាត់ទៅពេទ្យទេ ខ្លាចពេទ្យចាក់ថ្នាំរឺបន្តោងស៉ឺរ៉ូម អាចស្លាប់ ។ខ្ញុំសំរេចអោយថ្នាំបន្ថយចង្វាក់បេះដូងមួយចំហៀងទៅគាត់ពិសា

អោយបងថ្លៃបើកឡានជំនួស ដឹកគាត់ទៅរកពេទ្យ102 ជួសឈាមទៅដល់ពេទ្យ វាស់ឈាមអោយម្តងទៀតនៅដដែល ពេទ្យសួរថាអោយពិសារថ្នាំអីនៅ ?ខ្ញុំប្រាប់តាមហ្នឹង ពេទ្យមិនហ៊ានអោយថ្នាំទៀតទេ មួយសន្ទុះវាស់ទៀត ចង្វាក់បេះដូងក៏ថយនៅ77 ឯឈាមចុះនៅត្រឹម12,4 លើ7,8 គាត់ថាស្វាងវិញហើយ ដូចដកអ្វីចេញពីខ្លួន ហើយក៏អោយគាត់បើកឡានត្រឡប់មកបាត់ដំបងវិញមិនដើរលេងទៀតទេ ឈប់ផ្ទះមីងនៅបន្ទាយមានជយ័ ដាំបបអោយគាត់ពិសាទៀត។

(នេះជាបទពិសោធន៍សំរាប់ជួយសង្គ្រោះអ្នកជិតដាច់សសៃឈាមខួរក្បាលគាំងបេះដូងស្លាប់) ខ្ញុំដាក់ប្រដាប់វាស់ឈាម និងថ្នាំទៅ សំរាប់សង្គ្រោះពុករឺម៉ែ បែជាតៃកុងឡានវិញ។

ឯប្រពន្ធគាត់ខលរហូតជួយមើលប្តីខ្ញុំផងៗៗ »។


នេះអាចចាត់ទុកថាជាបទពិសោធន៍មួយសម្រាប់អ្នកដែលជួបប្រទះនឹងអ្នកជំងឺបែបនេះ៕

S1

73390840_2531241223828378_2983893967294169088_n

72564583_2531170060502161_1423532580585603072_n