ហេតុអ្វីប្រាក់រៀលខ្មែរគួរត្រូវគេផ្តល់តម្លៃ?

នៅក្នុងប្រទេសកម្ពុជាប្រាក់រៀលត្រូវបានកំណត់ឲ្យប្រើប្រាស់ជារូបិយប័ណ្ណជាតិ។ ប្រាក់រៀលខ្មែរនីមួយៗបានបង្ហាញពីលក្ខណៈជាតិ វប្បធម៌ និងសេដ្ឋកិច្ចជាតិ។ ការប្រាស់ប្រើប្រាក់រៀលជាការលើកកម្ពស់ដល់អត្តសញ្ញាណជាតិផងដែរ។ ប្រាក់រៀលខ្មែរមានច្រើនប្រភេទដូចជា៖ ក្រដាសប្រាក់៥០រៀល ១រយរៀល ៥រយរៀល ១ពាន់រៀល ២ពាន់រៀល ៥ពាន់រៀល ១ម៉ឺនរៀល ១ម៉ឺន៥ពាន់រៀល ២ម៉ឺនរៀល ៥ម៉ឺនរៀល ១០ម៉ឺនរៀល ។ ក្រដាសប្រាក់១ម៉ឺន៥ពាន់រៀលទើបតែសរាចរឲ្យប្រើប្រាស់(ខែតុលា ឆ្នាំ២០១៩នាពេលថ្មីៗនេះ)។

១. ក្រដាសប្រាក់ ៥០រៀល

50

២. ក្រដាសប្រាក់ ១០០រៀល

100

៣. ក្រដាសប្រាក់ ៥០០រៀល

500

៤. ក្រដាសប្រាក់ ១០០០រៀល

1000

៥. ក្រដាសប្រាក់ ២០០០រៀល

2000

៦. ក្រដាសប្រាក់ ៥០០០រៀល

5000

៧. ក្រដាសប្រាក់ ១០០០០រៀល

10000

៨. ក្រដាសប្រាក់ ១៥០០០រៀល

15000


៩. ក្រដាសប្រាក់ ២០០០០រៀល

20000

១០. ក្រដាសប្រាក់ ៥០០០០រៀល

50000

១១. ក្រដាសប្រាក់ ១០០០០០រៀល

100000

ការបង្កើតប្រាក់រៀលឡើងក្នុងគោលបំណងធ្វើឲ្យមានភាពងាយស្រួលក្នុងតម្រូវការរបស់ប្រជាពលរដ្ឋ ព្រោះពីសម័យមុនគេយករបស់ទៅដូររបស់(មានន័យថាយក បន្លែទៅដូរយកត្រី)។

យោងតាមធនាគារជាតិនៃកម្ពុជាបានបង្ហាញពីតម្លៃនៃប្រាក់រៀលខ្មែរដែលមានវិសាលភាពយ៉ាងទូលំទូលាយលើផ្នែកជាច្រើនដូចជា៖

  • មោទនភាពជា និងសាមគ្គីភាព៖ នៅលើក្រដាសប្រាក់រៀលមានរូបប្រាសាទនានាដែលជាស្នាដៃរបស់វីរបុរសដែលមានកត្តិនាមក្នុងប្រវត្តិសាស្រ្ត(មានការឆ្លាក់នៅតាមប្រាសាទ)គឺបានបង្ហាញពីភាពសាមគ្គី និងពង្រឹងស្មារតីបង្រួបបង្រួមជាតិ ក្នុងនាមជាប្រជាជនខ្មែរ។
  • រក្សាស្ថិរភាពតម្លៃ៖ ការប្រើប្រាស់ប្រាក់រៀលគឺជួយគាំទ្រនូវស្ថិរភាពនៃការសរាចរណ៍ប្រាក់រៀល។
  • កាត់បន្ថយចំណាយប្រតិបត្តិការ៖ ការប្រើប្រាស់រូបិយវត្ថុជាតិតែមួយចំពោះការប្រតិបត្តិការនៅក្នុងសេដ្ឋកិច្ចជាតិ នឹងអាចជួយកាត់បន្ថយការចំណាយជាច្រើនសម្រាប់អ្នកលក់និងអ្នកទិញ។
  • ជំរុញពាណិជ្ជកម្ម៖ សេដ្ឋកិច្ចនៅកម្ពុជាពឹងផ្អែកលើការនាំចេញ និងទេសចរណ៍ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ បើកម្ពុជាប្រើប្រាក់រៀល ធនាគារកណ្តាលអាចជំរុញការនាំចេញដោយធ្វើភាពប្រកួតប្រជែងថ្លៃកើនឡើងតាមរយៈការកាត់បន្ថយរូបិយវត្ថុ។
  • ជំរុញការវិនិយោគ និងបង្កើតការងារ៖ ធានាគារកណ្តាលជាច្រើននៅតាមបណ្តាប្រទេសជាច្រើនបានកែតម្រូវប្រាក់គោលរបស់ខ្លួនដើម្បីជំរុញការវិនិយោគក្នុងស្រុក និងបង្កើតការងារបន្ថែម។
  • ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ៖ ការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនត្រឹមតែមានសារៈខាន់ចំពោះឧស្សាហកម្មធនាគារនោះទេ ថែមទាំងជំរុញបរិយាប័ន្នហិរញ្ញវត្ថុដែលអនុញ្ញតឲ្យប្រជាជនកម្ពុជាអាចទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងមានតម្លៃសមរម្យ។
  • គរពូនទុនបម្រុងអន្តរជាតិ៖ ការពូនទុនបម្រុងអន្តរជាតិបង្កើនទ្រព្យសម្បត្តិជាតិ លើកកម្ពស់ជំនឿទុកចិត្តមកលើរូបិយវត្ថុ និងពង្រឹងមូលដ្ឋានរឹងមាំសម្រាប់ស្ថិរភាពម៉ាក្រូសេដកិច្ច។
  • ទទួលបានចំណូលពីការបោះពុម្ពក្រដាសប្រាក់៖ ការបោះពុម្ពក្រដាសប្រាក់កាន់តែច្រើន រាជរដ្ឋាភិបាលនឹងទទួលបានមូលនិធិក្នុងនាមជាអ្នកខ្ចីពីសេដ្ឋកិច្ចដោយមិនមានការប្រាក់ ដើម្បីយកទៅធ្វើការវិនិយោគទៅក្នុងសេដ្ឋកិច្ចឬបង្កើតចំណាយសំដៅអភិវឌ្ឍវិស័យសេដ្ឋកិច្ចអាទិភាពនានា។
  • លើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ និងសុខមាលភាពសង្គម៖ប្រើប្រាស់ប្រាក់រៀលកាន់តែច្រើន អាចអនុញ្ញាតឲ្យរដ្ឋាភិបាលធ្វើការគ្រប់គ្រងថវិកាបានកាន់តែប្រសើរ។
  • បង្ការការក្លែងក្រដាសប្រាក់ក្លែងក្លាយ៖ ប្រជាជនស្គាល់ក្រដាសប្រាក់បានច្បាស់លាស់។

 

By: Sreng Srey Nang

Edited by: Serpent