ទោះគ្មានទ្រព្យតែឱ្យតែមានគំនិត! ក្រោយរៀបការសល់ចំណងដៃត្រឹម ៥០០០ដុល្លារ ​ប្រឹងរកស៊ីទាំងត្រដាបត្រដួស ទីបំផុតជោគជ័យលើសការស្មាន!

ជីវិតអាពាហ៍ពិពាហ៍ ​មិនមែនជា ​Happy  Ending នោះទេ ​វាគឺជាការបើកទំព័រនៃជីវិតគូថ្មី ​ដែលមិនត្រឹមតែក្តីស្រលាញ់ស្មោះស្ម័គ្រនឹងគ្នានោះទេ ​តែគូស្នេហ៍ត្រូវតែខិតខំស្វែងរកអនាគតមួយរួមគ្នា ​នៅក្នុងការប្រកបការងារ  និងមុខរបរផ្សេងៗដើម្បីទទួលបានអ្វីដែលខ្លួនឯងប្រាថ្នា។

ជាក់ស្តែងនៅក្នុងការកសាងគ្រួសារថ្មីវាណិតជាមិនមែនជារឿងងាយឡើយ ​ប្រសិនជាមានលុយកាក់  កេរ្តិ៍អាករពីម្តាយឪពុក ​ការរកស៊ីអាចនឹងមិនសូវជាលំបាកតែទាមទារភាពឆ្លាតវៃនៅក្នុងការរកស៊ី  តែប្រសិនជាមិនសូវមានទ្រព្យទៀតនោះគូស្នេហ៍ប្តីប្រពន្ធនេះហើយជាអ្នករ៉ាប់រងទាំងត្រដាបត្រដួស។

តែគូស្នេហ៍មួយគូបានរៀបរាប់ពីប្រវត្តិស្នេហាក្រោយរៀបការលើបណ្តាញសង្គមហ្វេសប៊ុកខ្លួនឯងតាំងពីបាតដៃទទេររហូតក្លាយជាម្ចាស់មុខជំនួញធំមួយ  មើលទៅគួរឱ្យកោតសរសើរមែនទែន។

តាមរយៈគណនីហ្វេសប៊ុក Sovann Kannika បានសរសេររៀបរាប់ពិប្រវត្តិស្នេហារបស់ខ្លួនថា៖ ​« ទោះគ្មានទ្រព្យ ប៉ុន្តែអោយតែមានគំនិត នោះបើក្រក៏ល្អមើលដែរ😊

💓19-01-2014 ជាថ្ងៃមង្គលរបស់ពួកយើងបន្ទាប់ពីស្រលាញ់គ្នាអស់រយះពេល8ឆ្នាំ☺️ ប្រាក់ចំណងដៃពេលព្រឹកដែលជាកម្មសិទ្ធរបស់កូនកំលោះកូនក្រមុំបានជាង5ពាន់ដុល្លា😄 ទុកធ្វើជាដើមទុនរកសុី💰

😌គ្រាន់តែរៀបការរួច អ្វីដែលពួកយើងខ្វល់បំផុតគឺមុខរបររកសុី ពួកយើងជាមន្ត្រីរាជការដូចគ្នា តែបំណងចង់រកសុីដូចគ្នា😄 ក៏ជាដើមហេតុសម្រេចចិត្តជួលតូបគេលក់ខោអាវ បន្ទាប់ពីលក់ខោអាវបានកន្លះឆ្នាំ មិនទៅមុខមិនទៅក្រោយក៏សម្រេចចិត្តសេងអីវ៉ាន់ចោល ហើយមកជួលផ្ទះគេបើកហាងបើកអ៊ុត😊

ពេលវេលានោះគឺជាបទពិសោធន៍ជីវិតមួយដែលពួកយើងគ្មានថ្ងៃភ្លេច ជាពេលវេលាដែលធ្វើអោយពួកយើងកាន់តែរឹងមាំ កាន់តែយល់ច្បាស់ថាលុយពិតជាពិបាករកប៉ុណ្ណា ប៉ុន្តែពួកយើងមិនដែលរុញរាទេ ជាពិសេសប្តីរបស់ខ្ញុំ ជាឃ្លាំងគំនិត ជាកម្លាំងចិត្តដែលជំរុញអោយពួកយើងមានថ្ងៃនេះ។

💢រយៈពេលជាង1ឆ្នាំបន្ទាប់ពីបោកអ៊ុត ថ្ងៃមួយប្តីខ្ញុំក៏ជំរុញអោយខ្ញុំលក់អនឡាញ ទាំងដែលខ្ញុំគ្មានជំនឿចិត្តថាខ្ញុំអាចធ្វើបាន ប៉ុន្តែដោយសារពាក្យគាត់មួយម៉ាត់”គេធ្វើបាន អូនឯងក៏អាចធ្វើបាន” ក៏ធ្វើអោយខ្ញុំសម្រេចចិត្តថានឹងសាកល្បង😊 ចាប់តាំងពីថ្ងៃនោះមកហាក់ដូចព្រេងសំណាងរបស់យើងមកដល់ ប្រពន្ធប្រឹងលក់ ប្តីប្រឹងដឹក ពីមួយថ្ងៃទៅមួយថ្ងៃការលក់ដូរអនឡាញរលូនទៅមុខយ៉ាងខ្លាំង រហូតធ្វើអោយយើងសម្រេចចិត្តសេងហាងបោកអ៊ុុតដើម្បីយកដើមទុនមកពង្រីកមុខរបរអនឡាញនេះបន្ថែម☺️ ប៉ុន្តែមនុស្សគិតមិនដូចទេវតាគិត បញ្ហាក៏កើតមាននៅក្នុងការរកសុីនេះ ក៏ព្រោះតែពួកយើងយកអីវ៉ាន់តពីគេ បញ្ហាចេះតែកើតមានម្តងហើយ ម្តងទៀត រហូតធ្វើអោយពួកយើងបែកគំនិតធ្វើផលិតផលខ្លួនឯង😐

🌟ទេវតាពិតជាមិនបិទផ្លូវមនុស្សលោកទេ អោយតែយើងនៅតែខំប្រឹងហើយកុំបោះបង់ បន្ទាប់ពីពួកយើងរកបានផលិតផលដែលនាំចូលមកដោយខ្លួនឯង អ្វីៗក៏ចាប់ផ្តើមល្អឡើងវិញជាថ្មីម្តងទៀត😊 សឹងតែមិនជឿថាត្រឹមតែរយះពេលជាង3ឆ្នាំនៃការលក់អនរបស់ពួកយើងបានធ្វើអោយជីវភាពរបស់ពួកយើងបានផ្លាស់ប្តូរយ៉ាងខ្លាំង ទាំងដែលមុខរបរនេះជាមុខរបរដែលមនុស្សមួយចំនួនធំមិនអោយតម្លៃ😌 ប៉ុន្តែពួកយើងមិនដែលស្តាយក្រោយទេដែលសម្រេចចិត្តជ្រើសរើសយកមុខរបរនេះ😊

🌟រយៈពេល5ឆ្នាំបន្ទាប់ពីរៀបការរួច ជាមួយនឹងដើមទុនជាង5ពាន់ដុល្លា គឺពិតជាមានន័យណាស់សម្រាប់ពួកយើង😊 ថ្ងៃនេះពួកយើងមានកូនស្រីកំពូលកូម្នាក់😄 ផ្ទះមួយខ្នង ឡានមួយគ្រឿង ដី2 3ដុំ ក្រុមហ៊ុននាំចូលផ្តាច់មុខផលិតផលSkin7(Skin7 Cambodia) លុយរកសុីបន្តិចបន្តួច អនុស្សាវរីយ៍ដើរលេងក្រៅប្រទេសចំនួន7ប្រទេសដោយសារជូនតំណាងចែកចាយដើរលេង ជាមួយនឹងបទពិសោធន៍ក្នុងការលក់អនឡាញជាច្រើន😄

📌ចុងបញ្ចប់នៃអត្ថបទនេះ គឺចង់ប្រាប់ថា កុំបាក់ទឹកចិត្តពេលដែលអ្នកគ្មានដើមទុនគ្រប់គ្រាន់ដើម្បីចេញរកសុី ព្រោះចេញរកសុីដំបូងអ្វីដែលមិនអាចខ្វះបានមិនមែនដើមទុននោះទេ ប៉ុន្តែគឺជាជំនឿចិត្ត ត្រូវតែខំប្រឹងតស៊ូ ពុះពារ ហើយកុំបោះបង់ ថ្ងៃណាមួយអ្នកនឹងសម្រេចបានគោលដៅ ​»៕

Saaaaaa


72249570_2634799376579303_5329665895889371136_n

71381796_2634799619912612_6050118703851241472_n

72401121_2634799323245975_2432549045571420160_n

72318904_2634799976579243_6987411491326525440_n

72488578_2634799843245923_4298787815438680064_n

72313728_2634792916579949_1427653116374810624_n

72943767_2634799289912645_5708859212604375040_n

73013797_2634799786579262_2597135559608500224_n

72626372_2634799509912623_1247030929621254144_n

73014732_2634800153245892_377115931228241920_n

73109442_2634793666579874_8358092072678326272_n

74226587_2634794296579811_7646047427702554624_n