ចុមមែនអត់ ​ស្រីៗមានម្រាមដៃបែបនេះ ​មានទំនោរស្នេហាខាងស្រលាញ់ភេទដូចគ្នា?

កាលពីថ្មីៗកន្លងទៅនេះ អ្នកស្រាវជ្រាវមួយក្រុមនៃសាកលវិទ្យាល័យ Essex University ប្រទេសអង់គ្លេស បានរកឃើញថាទំនោរម្រាមដៃអាចបញ្ជាក់ថាមនុស្សស្រីមួយចំនួនអាចនឹងមានចិត្តស្នេហាស្រលាញ់ភេទដូចគ្នា។

តាមការស្រាវជ្រាវបានឱ្យដឹងថា នារីណាដែលមានម្រាមដៃនាង (ដៃពាក់ចិញ្ចៀន) វែងជាងម្រាមដៃចង្អុល ភាគច្រើនជាមនុស្សស្រីដែលស្រលាញ់ភេទដូចគ្នា ឬហៅថា Lesbian  និង ​Tomboy។

នៅក្នុងនោះអ្នកស្រាវជ្រាវបានបញ្ជាក់ថា ​ជាធម្មតា ម្រាមដៃនាង និងដៃចង្អុលរបស់ស្រីៗ មានប្រវែងប្រហាក់ប្រហែលគ្នា តែសម្រាប់ប្រុសៗវិញ ​គឺមានម្រាមដៃទាំងពីរខុសគ្នាឆ្ងាយជាងហ្នឹង។

នៅក្នុងការសិក្សានេះ គេបានអង្កេតលើទារកភ្លោះស្រី ១៨ គូ ហើយជាលទ្ធផល ទារកមានចរិតស្រលាញ់ភេទដូចគ្នា មានម្រាមដៃបែបមនុស្សប្រុសដែលមានដៃនាង និងដៃចង្អុលប្រវែងខុសគ្នាឆ្ងាយ ហើយបងប្អូនភ្លោះម្នាក់ទៀត មានម្រាមដៃធម្មតាគឺជាអ្នកដែលមានស្នេហាបែបធម្មជាតិ ​( ស្រី និងប្រុស)។ ​ដោយគេរកឃើញថា ​មនុស្សស្រីដែលមានម្រាមដៃបែបនេះ ​ទទួលបានហ្សែនភេទឈ្មោលច្រើន ​ដែលជាហេតុធ្វើឱ្យទារាកវិវឌ្ឍន៍ធំឡើង  មានចរិតរឹកពារជាមនុស្សប្រុស ​និងស្រលាញ់ស្រីភេទដូចគ្នាបែបនេះឯង៕


0e400adc52544c3e7f37849f32832a583a9428cb

Thumb

Hqdefault